ភាគ២

816 20 0
                                        

ស្គាល់វ៉ាងអុីបូទេ? ចង់បានអ្វីត្រូវតែបានទោះយូរឬឆាប់ក៏នាយត្រូវតែយករបស់នោះមិនថាមនុស្សឬរបស់ឡើយចង់បានគឺត្រូវតែបាន មិនខ្វល់ថាប្រើវិធីអ្វីឡើយសំខាន់ត្រូវតែបានសម្រេច ទាំងនាយមិនដែលគិតថាចុងក្រោយវានិងក្លាយជាបែបណាដោយសារតែទង្វើរបស់នាយផ្ទាល់

ពេលវេលាណាត់ជួបជិតមកដល់!

រាងស្តើងក្នុងសម្លៀកបំពាក់ធម្មតាពាក់ខ្សែករមួយតូចសាកសមឥតទាស់ជាមួយខ្លួនឯងនិងទាញទឹកអប់តម្លៃថ្លៃដែរមានក្លិនទឹកអប់បែបប្រហើររឹតតែក្រអូបបាញ់បន្ទិច គ្រាន់តែទៅណាត់ជំនួសប្អូនស្រីមិនបាច់ឡូយឆាយស្អីនោះទេគិតតែត្រឹមនេះរាងតូចដើរចេញពីផ្ទះបិទទ្វាត្រឹមត្រូវរួចរាល់ក៏បោះជំហានដើតចេញទៅឃើញរាងក្រាស់មកចតចាំពីខាងមុខផ្ទះមិនដឹងពីស្មាលណា

ស៊ាវចាន់ដើរទៅកាន់អុីបូជាមួយទឹកមុខធម្មតាបែបមិនសូវពេញចិត្តតែក៏ត្រូវប្អូនបង្ខំមកជំនួសទាល់តែបាន

"អីយ៉ាបងថ្លៃខ្ញុំពិតជាស្អាតខុសពីធម្មតាណាស់!"សម្តីឌឺដងនាយកម្លោះដែរឈរផ្អែកនិងឡាបទំនើបរបស់ខ្លួនពណ៍ខ្មៅរលោងសេរីចុងក្រោយរបស់BMW ដែលកំពុងឈរអោបដៃដើរសម្តៅទៅកាន់ចាន់ជាមួយទឹកមុខព្រាននារីជាទីបំផុត

"អត់ប្រយោជន៍! ឆាប់ទៅអោយហើយៗទៅ!" ចាន់ដើរបំហួសគេចរាងក្រាស់ចូលទៅខាងក្នុងឡានមុនតែម្តង

"បងថ្លៃខ្ញុំមិនមែនអ្នកបើកឡានអោយបងនោះ!"គេនិយាយទាំងអោបដៃទឹកមុខសែនច្រឡឺមហើយក៏ពុតត្បុតផងដែរ

"អ្នកណាដឹងទៅ?ឃើញមកមុនម៉ោងស្មានតែប្តូររប
ជាអ្នកបើកឡានហើយត្អាស!"

"ហឹម..មកអង្គុយខាងមុខមក!"

តាមពិតទៅចាន់គ្រាន់តែមិនចង់អង្គុយខាងមុខជាមួយអុីបូទើបធ្វើជាមកអង្គុយខាងក្រោយមានឯណារាងក្រាស់បើកទ្វារអោយមកអង្គុយខាងមុខវិញមានតែសម្របតាម

ឡានបានចេញដំណើរទៅក្នុងឡានស្ងប់ស្ងាត់ព្រោះគ្មានអ្នកណានិយាយរកគ្នាមុននោះទេចាន់ធ្វើជាលេងទូរសព្ទមិនដឹងមិនខ្វល់ពីអុីបូអីបន្តិច

ងប់ងុលស្នេហ៍-(ចប់)Where stories live. Discover now