Part 4 : រោគចិត្ត ឆ្លៀតឱកាស!!

364 28 9
                                        

+ហាងកាហ្វេ Souldong

"Wony! ឯងចាំយូរទេ?" កម្លោះសង្ហាឈានជើងចួលហាងកាហ្វេរាងប្រញ៉ាប់បន្តិចសម្ដៅទៅតុមួយកន្លែងដែលមានក្មេងស្រីម្នាក់អង្គុយរងចាំនៅទីនោះ

"ចាស៎ មិនយូរទេ" នាងនិយាយហើយក៏សើចលិបភ្នែកបាត់ ហ្វីលីកក៏ញញឹមតបវិញហើយអង្គុយនៅកៅអីផ្នែកម្ខាងទៀតទល់មុខនឹងនាងរួចក៏ចាប់ផ្ដើមសួរ

"ឯងណាត់ជួបបងមកទីនេះដើម្បីអ្វី?"

"គឺ- ដើម្បីនិយាយពីរឿងរបស់ពួកយើងឱ្យបានដាច់ស្រាច់ម្ដងទៀតហ្នឹងណ៎ា" នាងនិយាយដោយឱនមុខចុះនិងបន្ថយសម្លេងបន្តិចបែបដឹងកំហុសព្រោះនាងបានក៏បានដឹងហើយថាថ្ងៃនោះហ្វីលីកឈឺចាប់ប៉ុណ្នា

"...." ហ្វីលីកមិននិយាយអ្វីឡើយ នាយបានត្រឹមអង្គុយលេបទឹកភ្នែកផ្សើមបំពង់ក.ពេលនឹកឃើញដល់រឿងនោះម្ដងៗ វាឈឺ ឈឺខ្លាំងដល់ថ្នាក់គេសឹងតែបំភ្លេចមិនបាន...

"ខ្ញុំដឹង ខ្ញុំដឹងណ៎ាថាថ្ងៃនោះបងឈឺចាប់ខ្លាំងប៉ុណ្នា ប៉ុន្តែខ្ញុំពិតជាសោកស្ដាយនូវទំនាក់ទំនងនិងអនុស្សាវរីយល្អៗជាច្រើនដែលយើងបានធ្វើជាមួយគ្នាផងដែរ ឱ្យ-ឱ្យខ្ញុំសុំទោសផងណ៎ាដែលមិនអាចគោរពតាមពាក្យសន្យាដែលពួកយើងធ្លាប់សន្យាជាមួយគ្នា ឱ្យខ្ញុំសុំទោសណ៎ា សង្ឃឹមថាបងនឹងយល់ទៅចុះ ទំនាក់ទំនងខ្ញុំនិង យូជីន ពេលនេះគឺមានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងណាស់..."

"សង្ឃឹមថាបងនឹងយល់ណ៎ា"

"ហុឹម..." នាយងក់ក្បាលតិចៗបែបយល់ស្រប ហើយក៏ងើបចេញទៅបាត់។ចំណែកឯវ៉ុនយ៉ុងវិញនាងក៏មិនបាននិយាយអ្វីច្រើនដែរ កាលដែលនៅទាក់ទងគ្នា2ឆ្នាំជាងនោះនាងដឹងច្បាស់ណាស់ថាហ្វីលីកជាមនុស្សបែបមិចហើយស្រឡាញ់នាងខ្លាំងប៉ុណ្នាទើបថ្ងៃនេះនាងសម្រេចចិត្តសុំទោសទៅកាន់ហ្វីលីក បើជាអ្នកផ្សេងវិញទាត់ក្បាលចោលយូរណាស់ហើយ

-------

ចំណែកឯហ្វីលីកវិញគ្រាន់តែចេញមកដល់ខាងក្រៅភ្លាមគឺយំយកៗតែម្ដង នាយឈឺចាប់នឹងអ្វីដែលធ្លាប់បានកើតឡើង នាយស្រឡាញ់វ៉ុនយ៉ុងខ្លាំងណាស់តែក៏មិនអាចឃាត់បានព្រោះថានាងបានមានអ្នកថ្មីរួចទៅហើយ ជាមិត្តរួមថ្នាក់គេផ្ទាល់តែម្ដង ហ្វីលីកដើរយំមិនបាត់គេដើរក្នុងផ្លូវស្ងាត់ហលយស្រែកយំឱ្យអស់ចិត្តតាមអ្វីដែលអាចធ្វើទៅបាន ហើយក៏រឹតតែចៃដន្យទៅទៀតពេលដើរបានជិតពាក់កណ្ដាលផ្លូវភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងឡើងៗហាក់ដូចជាជួយយំអ្នកកម្លោះអញ្ចឹង ប៉ុន្តែគិតថាគេខ្វល់រកកន្លែងជ្រកអ្វីហ្នឹងមែនទេ? ចម្លើយប្រាកដណាស់គឺ 'ទេ' ហើយ។ ហ្វីលីកដើរយំក្រោមមេឃភ្លៀងដល់ថ្នាក់មើលផ្លូវលែងចង់ឃើញ នាយក៏ចាប់ផ្ដើមវិលមុខធីងធោង អស់កម្លាំងដើរទៅមុខលែងចង់រួច សំណាងណាស់ផ្ទះហ្យុនជីនគឺនៅក្បែរទីនេះល្មមទើបហ្យុនជីនដើរកាត់ទីនេះ ពេលដែលឃើញហ្វីលីកក្នុងអាការៈមើលមិនយល់បែបនេះទៅទៀតហ្យុនជីនក៏ទម្លាក់ឆ័ត្រចោលរត់មកទ្រហ្វីលីកទាំងបារម្ភ

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 07, 2024 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

EntanglementDove le storie prendono vita. Scoprilo ora