ភាគ១ ផ្តើមរឿង : នៅក្នុងវចនានុក្រម គីម ថេហីុ គ្មានអ្វីដែរថាមិនអាចទៅរួចនោះទេ

Start from the beginning
                                    

/នាយតូច កាចឆ្នាស់ សាច់ស រាងស្វែល ឈ្មោះ គីម ថេហីុ អាយុ20ឆ្នាំ ជាតារ៉ាម៉ូឌែល ដែរល្បីនឹងមានប្រជាប្រិយភាព ពេញពិភពលោក នាយតូចជាកូនអ្នកមាន គ្រួសារគីម មានប៉ា ជាអគ្គនាយកក្រុមហ៊ុន គីមនូណាស្សា ផលិតស្រាក្រហម មានម៉ាក់ ជាចៅក្រមថ្នាក់ខ្ពស់ មានបងប្រុស ជា ម្ចាស់ក្រុមហ៊ុន ផលិតឡាន នឹងជាម៉ាហ្វៀចិត្តធម៌ ថែមទៀត/

____________Skip

...3ថ្ងៃកន្លងផុតទៅ រាងតូចថេហីុ នៅក្នុងភោជនីយដ្ឋានមួយកន្លែងអង្គុយរងចាំនរណាម្នាក់ ថេហីុអង្គុយចុចទូរស័ព្ទទាំងញញឹពព្រាយព្រោះថ្ងៃនេះគេទំនេរពីការងារ ដូច្នេះគេអាចលំហែកាយបានខ្លះ ធ្វើជាតារាម៉ូឌែលពិតជាហត់ខ្លាំងណាស់!!

« អាថេយ៍ យើងមកហើយ!! »កំឡុងពេលនោះក៏មាន នាយតូចមាឌល្អិតម្នាក់និយាយមិកកាន់ថេហីុ មុននឹងដើរចូលមកហើយក៏ដាក់ខ្លួនអង្គុយចុះទល់មុខគ្នាទាំងសប្បាយចិត្ត

« អើ...ឯងកម្មង់អីញាំទៅ អាងបានទៅដើរលេងទៀត ថ្ងៃនេះយើងទំនេរពេញមួយថ្ងៃណាវុើយ...» ថេហីុ ញញឹមតបទៅមិត្តទាំងសប្បាយចិត្ត

« ok² »ថាតែប៉ុណ្ណឹង នាយតូចដែរជាមិត្តក៏ចាប់ផ្តើមកម្មង់អាហារព្រោះខ្លាចខាតពេលវេលា ដូចដឹងហើយពេលវេលាដើរលឿនណាស់ បិទភ្នែកតែបន្តិច 5ទៅ10នាទីបាត់ហី

« អាថេយ៍...យើងសួរឯងមួយមើល?? »នាយតូចជាមិត្តថេហីុក៏និយាយឡើង

« សួរមោ »ថេហីុ

« ឯងស្គាល់ លោកចនទេ??»

« លោកចន?? ចនណា?? យើងមិនដែរស្គាល់ទេស៎?? » ថេហីុ កើតចិត្តងឿងឆ្ងល់ ណាមួយគេមិនដែលស្គាល់ទេ ហើយក៏ចង់ស្គាល់ដែរ ព្រោះឮគេល្បីថា លោកចននោះជា មហាសេដ្ឋីវ័យក្មេង ជាCEO ក្រុមហ៊ុនដែរផលិតគ្រឿងតិចនូឡូជីទំនើបៗ ទៀតផង សំខាន់សង្ងាដូចទេវបុត្រ

« នោះ...គឺនោះ គាត់មកហើយ...»នាយតូចជាមិត្ត ក្រលេកទៅមាត់ជ្រកចូលភោជនីយដ្ឋានក៏បានឃើញ នាយសង្ហាម្នាក់ដែរជាលោកចននោះល្មមក៏កេសប្រាប់ទៅថេហីុ ទាំងចិត្តញាប់ញ័រ

« នោះគឺ...នាយសង្ហាម្នាក់នោះតើ!! »ថេហីុស្រឡាំងកាំង ក្រោយបានឃើញនាយម្នាក់នោះ ព្រោះនាយម្នាក់នោះជា មនុស្សប្រុសដែរគេបានជួបនៅប្រលានយន្តហោះកាលពីា3ថ្ងៃមុននោះហើយ

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now