ភាគទី«៧៦»

205 39 9
                                    

  «ម៉ា...»អ្នកដែលទើបតែចេញពីបន្ទបើទឹកភាំងមិនស្ទើ! ក្រែងម៉ាឈឺហ្អី មិចក៏មកនៅត្រង់នេះបាន?
   មុននេះដែលចេញពីបន្ទប់ទឹកមកវិញ ព្រោះភ្លេចយកកន្សែងចូលទៅ ទើបនាយត្រូវចេញមកយកវិញ តែក៏មិននឹកបានថាបានជួបម៉ាត្រង់នេះទេ ដឹងតែចប់ហើយពេលនេះ។
   «មិចក៏មកនៅទីនេះ?»
   «គឺខ្ញុំមកគេងកំដរបៀវម៉ា»
   «អត់!!! ទៅដេកខាងក្រោមភ្លាមទៅ!!!»
....
   «តែបៀវអនុញ្ញាតហើយម៉ា»នាយមិនបានសម្រេចតាមតែចិត្តឯង បៀវក៏បានយល់ព្រមហើយ បើសិនជាបៀវមិនព្រមនាយក៏មិនហ៊ាន។
   «ព្រោះតែចៅបៀវខ្លាច!!!»
   «តែខ្ញុំមិនបានធ្វើអីទេម៉ា»មុននេះក៏នៅល្អនឹងគ្នា សុខៗក៏ម៉ាមកចោទថានាយធ្វើអោយប្រពន្ធ! នាយធ្វើអី? មុននេះគ្មានទេ នាយមានតែធ្វើតាមបៀវ មិនជំទាស់ត្រង់ណាឡើយ។
   «ម៉ាអត់និយាយច្រើនទេ! ទៅដេកខាងក្រោមទៅ!!»ម៉ាស្តីម៉ាត់ៗ ចង្អុលទៅមាត់ទ្វា អោយដឹងថា កន្លែងនេះអត់ស្វាគមន៍។ សារភាពតាមត្រង់ ម៉ានៅគុំ នៅមានគំនុំ ដោយកាលពីដើមឡើយអាចៅម្នាក់នេះធ្វើបាបចៅប្រសារម៉ាសព្វបែបយ៉ាង ពេលនេះដល់ពេលហើយ ទោះចៅបៀវលើកលែងតែម៉ាមិនលើកលែង គំនុំត្រូវតែសងសឹក!!!
   «ខ្ញុំគិតចង់បំបែកខ្ញុំដល់ពេលណាទៀត? ខ្ញុំធ្លាប់ខុស ពេលនេះខ្ញុំកែហើយ តើម៉ានៅចង់បានបែបណាទៀត? ប្រាប់ខ្ញុំមកខ្ញុំនឹងធ្វើតាម»នាយមិនមែនទើបតែភ្ញាក់រលឹក តែនាយដឹងខុស ដឹងខុសតាំងតែពីថ្ងៃដែលបៀវ រត់មកអាមេរិកម្លេះ ពេលនោះនាយខូចចិត្ត នាយស្តាយក្រោយ តែពេលនេះនាយដឹងខុសហើយ ទោះទង្វើទាំងអស់មិនទាន់អាចជឿជាក់បាន តែនាយនឹងធ្វើអោយមើល ថានាយល្អគ្រប់គ្រាន់អាចធ្វើជាប៉ា ជាប្តីល្អបាន។
   «មិនបាច់!! មិនចាំបាច់ធ្វើអ្វីទេ! ពីពេលនេះទៅក៏ហាមមកក្បែរចៅបៀវ បើនៅតែល្មើសកុំថាម៉ាចិត្តអាក្រក់»
   «ម៉ា...»
   «ចេញឬមិនចេញ!!!»បៃប៊លចង់តវ៉ា ទើបម៉ាស្តីម្តងទៀតអោយដឹង! កុំចង់ឈ្នះម៉ា មនុស្សម៉ាយ៉ាងមិចក៏ធ្លាប់ដឹង ម៉ាត់ណាម៉ាត់នឹង!
   «...»
   «...»នាយសម្លឹងមុខបៀវ ក្នុងន័យអោយជួយនិយាយម៉ា តែបៀវបែរជាគេចមុខចេញ។ មិចនឹងអាចហ៊ានទៅ ព្រោះបៀវក៏ខ្លាចម៉ាដូចគ្នា។
   «ម៉ាចង់ធ្វើបែបណាក៏បាន តែខ្ញុំសុំត្រឹមសិទ្ធមើលថែកូន ខ្ញុំសុំម៉ាតែប៉ុណ្ណឹងទេ»មាត់និយាយតែ ទឹកមុខបៃប៊លស្តែងអោយដឹងថា នាយកំពុងខូចចិត្ត បៀវក៏មិនខ្វល់ ឯម៉ាក៏ចង់បំបែកបំបាក់ថែមទៀត តើអោយនាយមានអារម្មណ៍រីករាយបែបណាបាន ប្តីប្រពន្ធដែលធ្លាប់បែកបាក់គ្នា ពេលនេះជួបហើយ តែនាយគ្មានសិទ្ធសូម្បីតែមើលថែ។
   «...»ម៉ាមិនតប ព្រោះកំពុងតែគិត ! ខឹងពិតមែន តែឃើញអាទឹកមុខក្រៀមក្រំនេះ ធ្វើអោយម៉ានេះរាងទន់ចិត្តតិចដែល ។
   «...»ឃើញម៉ាមិនឆ្លើយនាយក៏អាចទាញដឹង ថាម៉ាច្បាស់ជាមិនព្រម ទើបសុខចិត្តចេញពីត្រង់នេះ គឺត្រឡប់ទៅខាងក្រោម គេងលើសាឡុង ពីកាលយប់មិញ។
   ក្រឹប៎!
   «...»រហូតដល់បៃប៊លតិចទៅបាត់ បិទទ្វាក្រឹប៎ តែកែវភ្នែកមូលក្រឡង់នៅមិនទាន់ដកចេញពីទីតាំងទ្វានៅទេ។
   «អាណិតគេមែន?»ឃើញបៀវស្ងាត់ សម្លឹងទៅទ្វាទើបម៉ាសួរ! តែមិនបាច់ឆ្លើយក៏ម៉ាអាចទាយដឹង ម៉ាក៏អាណិតដូចគ្នា តែដាច់ខាតត្រូវតែចិត្តដាច់។
   «អ...អត់ទេម៉ា»បៀវរៀបរឹកឡើងវិញបដិសេដទាំងរដាក់រដុប បែបនេះមិនអោយចាប់បានយ៉ាងមិច?
   «ហ៊ឹម...ម៉ាក៏អាណិត តែគេសមតែទទួលបែបនេះ! ម៉ាក៏មិនបានគិតចង់បំបែកបំបាក់អ្វីទេ គ្រាន់តែចង់អោយគេចេះកែប្រែខ្លះ »
   «...»
   «ចៅបៀវស្រឡាញ់ចៅបៃប៊លទេ?»
   «ប...បាទ?»
   «ចៅបៀវស្រឡាញ់ចៅបៃប៊លដែលឬអត់? ឆ្លើយអោយត្រង់មក មិនបាច់ខ្មាសអៀន ឬភ័យខ្លាចទេ »
   «ខ្ញុំ...»បៀវទើទាក់មិនដឹងថាត្រូវឆ្លើយបែបណា។
   «សម្រាប់បៀវម៉ាមិនទាន់ច្បាស់ តែសម្រាប់បៃប៊ល ម៉ាអាចស្មានដឹងថាគេស្រឡាញ់ចៅបៀវខ្លាំង ទោះដំបូង គេមិនល្អ តែពេលនេះគេស្រឡាញ់ប្រពន្ធកូនខ្លាំងណាស់»
   «ខ្ញុំ...ខ្ញុំមិនដឹងទេ...ហ៊ឹក! តែខ្ញុំមានអារម្មណ៍ថាមិនចង់បាត់បងគេទេម៉ា»ទឹកភ្នែកក៏ហូរមកច្រោកៗទប់មិនជាប់ អារម្មណ៍ពេលនេះស្មានមិនដឹង ថាស្រឡាញ់គេឬអត់? តែអារម្មណ៍មួយទៀរប្រាប់ថា អាណិត ខ្វះមិនបាន។
   «បែបនេះហើយដែលគេហៅថាស្រឡាញ់»
   «ខ្ញុំខ្លាចថាពេលខាងមុខគេនឹងបោះបង់ខ្ញុំ...»
   «ហ៊ឹមម៉ាដឹងៗ កុំយំអី»ម៉ាអង្វែលសក់បៀវតិចៗ លួងលួមកុំអោយយំ ម្នាក់នេះភ្នែកទន់ពិតមែនអីបន្តិចក៏យំ។
   «តើខ្ញុំគួរត្រូវជាមួយគេវិញទេម៉ា?»យំហើយ ក៏ងើបមុខភ្លឹសៗមកសួរម៉ា អោយផ្តល់ជាយោបល់ ថាគួរត្រូវរ៉ូវជាមួយគេវិញឬក៏អត់?
   «ត្រូវ!!ច្បាស់ជាត្រូវហើយចៅ!»
   «តែម៉ា...»ម៉ាធ្វើបាបគេ មិនអោយសូម្បីតែអោយនៅជិតកូន បើបែបនេះគេច្បាស់ជាទ្រាំមិនបានយូរទេ នៅថែមទាំងអោយគេគេងលើសាឡុងក្រោមផ្ទះថែមទៀត។
   «ទេ...ម៉ាមិនបានទៅចិត្តដាច់អីថ្នាក់នោះទេគ្រាន់តែចង់អោយគេយល់!!!»
   «...»
   «គំនុំត្រូវតែសងសឹក!! »មុននឹងត្រូវគ្នាវិញត្រូវគ្នាវិញ ត្រូវអោយអាចៅក្បាលខូចនេះយំសិនទើបម៉ាសុខចិត្ត !!!

  

អន្ទាក់បេះដូងWhere stories live. Discover now