Dean:មែនហើយគ្មានអ្វីត្រូវនិយាយទេ!

Winner:ហេតុអីក៏ចាកចេញ?ឬក៏ព្រោះតែតាមពិតទៅអូនមិនធ្លាប់ស្រលាញ់បងទេ?ក្រែងអូននិយាយថាថ្ងៃដែលយើងជោគជ័យយើងនិងមានគ្នានិងគ្នានៅក្បែររហូតនោះអី

Dean:បំភ្លេចចោលទៅ...រឿងយូរយ៉ាងនេះហើយនៅចងចាំដើម្បីអីគួរតែចាប់ផ្តើមជីវិតថ្មី

Winner:ចាប់ផ្ដើមថ្មី???

Dean:មែនហើយរវាងយើងវាបញ្ចប់មក3ឆ្នាំហើយ..លោកគួរតែបំភ្លេចទៅហើយចាប់ផ្តើមថ្មី(បែរមុខចេញពីwinner)

Winner:ប្រាប់ផងបានទេហេតុអីក៏ចាកចេញ?

Dean:ខ្ញុំចង់បានអនាគតល្អ!

Winner:.....(ឮចឹងក៏គ្មានពាក្យអ្វីនិយាយទៀតបានត្រឹមតែគាំងជាប់មួយកន្លែង)

Dean:....(ដើរចេញទៅយ៉ាងស្ងៀមស្ងាត់)

-ក្នុងឡានរបស់dean

Dean:ហឹកៗ...ហឹកៗៗ..ហេតុអីក៏ឲ្យយើងបានជួបគ្នាទៀត!ហេតុអីក៏ឲ្យពួកយើងមានសភាពបែបនេះ....ហឹកៗៗ(គ្រាន់តែមកដល់ក្នុងឡានភ្លាមយំយកៗព្រោះគ្រប់យ៉ាងមិនមែនគេចង់ចាកចេញមិនមែនគេចង់ធ្វើបាបមនុស្សដែលគេស្រលាញ់ប៉ុន្តែឋានះរបស់ពួកគេកាលនោះគឺមិនអាចទៅរួចម៉ាក់របស់winnerបានមកនិយាយថាឲ្យចាកចេញពីកូនគាត់ទៅសូមផ្ដល់អនាគតល្អមួយឲ្យកូនគាត់ផងកុំធ្វើឲ្យកូនគាត់មកលំបាកជាមួយdeanអីព្រោះថាដើម្បីdeanកូនគាត់សុខចិត្តចាកចេញពីគាត់ចឹងសូមចាកចេញហើយផ្ដល់កូនគាត់ឲ្យគាត់វិញ)

Fa:dean...រឹងមាំឡើង(អ្នកចាត់ការអង្អែលខ្នងលួងលោមdean)

Dean:ខ្ញុំគិតថាខ្ញុំនឹងមិនជួបគ្នាជាមួយគាត់ម្ដងទៀតទេហេតុអីប្រែជាបែបនេះទៅវិញ!...ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដែលខ្ញុំត្រូវកុហកមនុស្សដែលខ្ញុំស្រលាញ់បែបនេះ....

Fa:ចឹងយើងពិតជាមិនចុះកុងត្រាជាមួយគេទេ?

Dean:ខ្ញុំសុំគិតមើលសិន

Fa:បើdeanធ្វើហើយមិនសប្បាយចិត្តដដែលមិនបាច់ធ្វើទេបងមិនបង្ខំទេ..

Dean:ប៉ុន្តែយើងក៏គួរតែបែងចែករវាងការងារនិងរឿងផ្ទាល់ខ្លួនឲ្យបានមែនទេបង

Fa:ហ៊ឹម...បងតាមតែឯងទេ

Dean:អរគុណហើយបង

-នៅខាងnorthsonic

North:ថ្ងៃនិងអរគុណអូនហើយណាទាំងអាហារពេលថ្ងៃនិងពេលវេលាសម្រាប់បងពេលនេះ

Sonic:ថ្ងៃនេះបងនិយាយពាក្យអរគុណមកអូនចង់100ដងហើយណា.!

North:បងចង់អរគុណអូនពិតមែន..

Sonic:បើចង់អរគុណអូនពិតមែនបងគួរតែខំធ្វើការបង្ហាញសមត្ថភាពរបស់បងឲ្យពូតូចឃើញហើយអនុញ្ញាតឱ្យមានថ្ងៃពិសេសរបស់ពួកយើង

North:បាទបងនិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរងចាំបងណា....

Sonic:បាទ...រងចាំបានជានិច្ច

North:បងស្រលាញ់អូនខ្លាំងបំផុតហើយ....

Sonic:ស្រលាញ់បងខ្លាំងដូចគ្នា..(អោបលាគ្នានៅមុខផ្ទះរបស់northយ៉ាងផ្អែមល្ហែមធ្វើឲ្យពូតូចដែលមើលមកពីលើផ្ទះមានការកោតសរសើរស្នេហ៍ក្មេងមួយគូរនេះមែន)

-,ក្នុងបន្ទប់pete

Way:លោកនេះកាហ្វេខ្ញុំខំឆុងជាពិសេសសម្រាប់លោកណា...

Pete:អរគុណ...(យកកាហ្វេមកផឹកដោយមិនបានគិតអ្វីទេចំណែកអ្នកយកមកឲ្យគេនោះលួចញញឹមយ៉ាងមានល្បិច)

Way:ឆ្ងាញ់ទេ??

Pete:ហ៊ឹមគួរសម...

Way:ថ្ងៃនិងលោកមិនអានសៀវភៅទៀតទេហ៌?

Pete:ខ្ជិលអង្គុយ...(ឲ្យតែគេអង្គុយក្មេងនេះមកអង្គុយពីលើរហូតចឹងហើយខ្ជិលម៉ងទៅគីឡូក្មេងនេះមិនធ្ងន់ទេប៉ុន្តែចរិកញ៉ិកញ៉ក់នេះខ្លាចគេទ្រាំមិនបានស៊ីទៀតបើគេស៊ីគេត្រូវបង់លុយ10%ឲ្យក្មេងនេះហើយ)

វង្វេងស្នេហ៍មួយរាត្រី(ចប់)Unde poveștirile trăiesc. Descoperă acum