Z:បាទចៅហ្វាយ

-នៅខាងក្រៅបន្ទប់ធ្វើpete

North:យ៉ាងម៉េចហើយពូតូចថាយ៉ាងម៉េចខ្លះ??

Z:គាត់ឱ្យអ្នកប្រុសធ្វើជាបុគ្គលិកធម្មតាហើយហាមប្រាប់អ្នកណាថាជាក្មួយប្រុសរបស់គាត់!

North:ហាស?គាត់ចង់ធ្វើបាបខ្ញុំមែនទេនៀគ

Z:ចឹងខ្ញុំសុំទៅធ្វើការរបស់ខ្ញុំហើយ

North:ឈប់...ហើយចុះបងរាល់ថ្ងៃធ្វើការអីនៅទីនេះ?

Z:ខ្ញុំជាលេខាចៅហ្វាយ

North:ថាម៉េច?ព្រះជាម្ចាស់ជួយតំណែងធំជាងខ្ញុំទៀត!ពូតូចចេញមកខ្ញុំមិនសុខចិត្តទេ!(គោះទ្វាខ្លាំងៗ)

Pete:មិនសុខចិត្តក៏ត្រឡប់ទៅផ្ទះវិញទៅយ៉ាងហោចណាស់ឯងក៏មានបាយបីពេលដែរគ្រាន់តែមិនមានលុយចាយ!

North:ខ្ញុំ...ខ្ញុំធ្វើក៏បាន(បើគ្មានលុយបានអីយកទៅប៉ាវសង្សារទៀត)

Pete:ចឹងឆាប់ទៅធ្វើការទៅzនាំគេទៅ!

Z:បាទចៅហ្វាយ..

-ខាងway

Way:បងខ្ញុំមកបើកលុយ...(ហុចសែកឲ្យទៅបុគ្គលិកធានាគារ)

បុគ្គលិក:សូមចាំបន្តិច

Way:បាទ..

បុគ្គលិក:សុំអភ័យទោសផងសែកនេះគ្មានលុយទេ

Way:ថាម៉េច?អ្នកនាងច្រឡំទេដឹងមើលឲ្យច្បាស់សិនទៅ

បុគ្គលិក:ច្បាស់ហើយ សែកនេះគ្មានលុយទេ

Way:អាចង្រៃយ៍...(ក្ដាប់ដៃខឹងយកតែមែនទែនហ៊ានបោកប្រាស់គេផង?ស្គាល់wayតិចពេកហើយ!)

-ភូមិគ្រិះត្រកូលchen

Way:បងខ្ញុំមករកម្ចាស់ផ្ទះ!

អ្នកបម្រើ:ចៅហ្វាយមិនទាន់មកផ្ទះទេតើមានអ្វីមែនទេ?អាចផ្ដាំផ្ញើរនិងខ្ញុំបានចាំខ្ញុំប្រាប់គាត់ឲ្យ

Way:ខ្ញុំចង់ជួបគាត់ដោយផ្ទាល់!

អ្នកបម្រើ:ចឹងមានណាត់ដែលទេ?

Way:ទេ

អ្នកបម្រើ:ចឹងខ្ញុំមិនអាចឲ្យចូលបានទេ

Way:មើលរូបនេះសិនទៅ ថាខ្ញុំមានសម្ព័ន្ធភាពអ្វីជាមួយគាត់!(ឆ្លាតដែលបានលួចថតpeteទុក)

អ្នកបម្រើ:សូមអញ្ជើញអ្នកប្រុស...

Way:ហើយគាត់មកនៅម៉ោងប៉ុន្មាន?

អ្នកបម្រើ:មិនច្បាស់ទេព្រោះពេលខ្លះចៅហ្វាយសម្រាកនៅខាងក្រៅ

Way:បាទមិនអីទេខ្ញុំចាំគាត់ក្នុងបន្ទប់គាត់ក៏បាន
--------
Z:ចៅហ្វាយអ្នកប្រុសម្នាក់នោះបានទៅផ្ទះហើយ

Pete:យើងដឹងហើយ...(ដឹងមុនzប្រាប់ទៀតព្រោះថាគេកំពុងមើលសកម្មភាពរបស់wayតាមកំព្យូទ័រ)

Z:តើត្រូវការឲ្យខ្ញុំcallប្រាប់អ្នកនៅផ្ទះឲ្យដេញចេញទេ?

Pete:មិនបាច់ទេទុកឲ្យយើងអ្នកចាត់ការ

Z:បាទចៅហ្វាយ(ដើរចេញទៅទាំងមានចម្ងល់តែមិនហ៊ានសួរព្រោះខ្លាចត្រូវមាត់ទៀត)

Pete:ក្លាហានណាស់ហ៊ានចូលទៅរុករើបន្ទប់យើងផង

Z:ចៅហ្វាយៗមានគេមករក

Pete:អ្នកណា?

Winner:គឺខ្ញុំ!

Pete:ថ្ងៃនេះជាថ្ងៃអ្វីទៅទើបធ្វើឱ្យលោកប្រធានក្រុមហ៊ុនល្បីឈ្មោះមកទីនេះ?(អង្គុយគងពាក់ខ្លាធ្វើប្រងើយ)

Winner:ហេតុអីបានជាលេងល្បិចថោកទាបដណ្ដើមភ្ញៀវរបស់ខ្ញុំបែបនេះ!

Pete:ក្នុងមុខជំនួញគេមិនហៅថាលេងល្បិចថោកទាបទេតែគេហៅថាភាពឆ្លាតវៃរបស់ដៃគូរប្រកួត!

Winner:ខ្ញុំមកប្រមានលោកហាមធ្វើបែបនេះដាក់ខ្ញុំម្ដងទៀតកុំថាខ្ញុំមិនគោរពចាស់ទុំ!(សម្លក់ហើយក៏ដើរចេញទៅដោយការខឹងសំបារ)

Pete:ក្មេងពីម្សិលម្ង៉ៃសោះមកធ្វើឯងក្អេងក្អាងដាក់យើង ហឺសពិតជាមិនចេះប្រមាណខ្លួនមែន!(សើចហួសចិត្តព្រោះរវាងគេនិងwinnerខុសគ្នាដល់ទៅ7ឆ្នាំរឿងដើរលើវិថីនេះpeteដើរមកបានឆ្ងាយហើយយូរមានបទពិសោធជាងwinnerឆ្ងាយណាស់!)

វង្វេងស្នេហ៍មួយរាត្រី(ចប់)Where stories live. Discover now