ស្អែកឡើងព្រះអាទិត្យបញ្ចេញរស្មីភ្លឺចាំងចែងពេញពសុធា ពន្លឺព្រះអាទិត្យចាំងចូលទៅប៉ះនិងរាងកាយកំពុងតែគេងលង់លក់នៅលើគ្រែ រាងស្ដើងកម្រើកខ្លួនតិចៗបើកភ្នែកសន្សឹមៗឲ្យសុាំជាមួយពន្លឺព្រះអាទិត្យហើយនាងក៏ងើបរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុន
"អ្នកនាងធំ!នេះមិនពិសារអាហារពេលព្រឹកសិនទេហ៎?"
"អត់ទេអ្នកមីងខ្ញុំប្រញ៉ាប់" រាងស្ដើងតបទៅអ្នកមីងទាំងស្នាមញញឹមស្រទន់ អ្នកមីងដែលមានតួនាទីធំក្នុងផ្ទះបន្ទាប់ពីនាង ហើយគាត់ក៏ដូចជាម៉ែដោះរបស់នាងដូចគ្នាព្រោះតាំងពីប៉ាម៉ាក់របស់នាងស្លាប់ទៅ គឺមានគាត់នេះហើយមើលថែនាងតាំងពីនាងនៅអាយុ15ឆ្នាំម្លេះ។
នៅក្នុងបន្ទប់ធ្វើការជេននីអង្គុយពិនិត្យការងារ ឯកសារជាច្រើនគរពេញលើតុធ្វើឲ្យជេននីស្រ្តេសជាខ្លាំងណាមួយនៅសប្តាហ៍ក្រោយក្រុមហ៊ុនគឺត្រូវធ្វើការបណ្ដាក់ទុនដ៏ធំមួយជាមួយនិងដៃគូរសហការមកពីក្រៅប្រទេស ហើយនាងគឺមិនចង់ទៅជួបដៃគូសហការនោះទេព្រោះថាគេនោះជាមនុស្សប្រុសមហាសែនព្រានអាងខ្លួនមានលុយសូម្បីតែនាងក៏គេចង់បំពានម្ដងៗដែរធ្វើឲ្យជេននីស្អប់ តែក៏មិនអាចដកទុនវិញបានព្រោះប្រសិនបើនាងដកទន់ ក្រុមហ៊ុននាងនិងក្ស័យធន់ជាមិនខាន។
ងាកមកមើលសិស្សក្នុងសកលវិទ្យល័យឯកជនមួយនេះវិញគឺកំពុងតែរត់ទៅមកៗអ្នកខ្លះរត់បុកគ្នាថែមទៀតដោយសារតែ ជិតដល់ថ្ងៃប្រកួតតៃខ្វាន់ដូរ ដោយសាលានេះរៀបចំឡើងដោយផ្ទាល់ និងមានការចូលរួមដោយសាលាផ្សេងៗទៀត ហើយពេលនេះគេកំពុងតែជ្រៀតគ្នាមើលសិស្សច្បងឆ្នាំទី4 គេមានឈ្មោះថា លី ជេវ៉ុន បុរសសង្ហារប្រចាំសាលា គេជាសិស្សពូកែតៃខ្វាន់ដូរនិងជាប់ឈ្មោះជាសិស្សតំណាងឲ្យសាលាទៀតផង ប៉ុន្តែ គេមានដៃគូរួចហើយ នោះគឺសង្សាររបស់គេ ឡាលីសា ស្រីស្អាតប្រចាំសាលា ប៉ុន្តែបែរជាមានមនុស្សស្រីខ្លះទៀតប៉ងចង់បានគេធ្វើប្ដីទៅវិញ ។
មកដឹងពីប្រវត្តិ លី ជេវ៉ុន វិញម្ដង គេគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនDIORដែលជាក្រុមហ៊ុននាំមុខគ្រប់វិស័យតែម្ដងជាក្រុមហ៊ុនធំលំដាប់លេខ2ប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុនDIOR គឺជាដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុនជេននីហ្នឹងឯង!
ងាកមកមើលពីប្រវត្តិរបស់លីសាម្ដងឈ្មោះពេញរបស់គេគឺឡាលីសា អាដាន់ស្ដា គេជាកូនស្រីតែមួយគ្រាប់គត់នៅក្នុងត្រកូលអាដាន់ស្ដា ហើយនេះគឺជាត្រកូលអ្នកជំនួញកាន់កាប់ក្រុមហ៊ុនធំបំផុតគឺCELINEនៅបារាំងឈរឈ្មោះលើតារាងលេខ1ជាក្រុមហ៊ុនលំដាប់ពីភពលោកហើយត្រកូលអាដាន់ស្ដាក៏ជាត្រកូលអ្នកដែលឈរក្នុងចំណោមអ្នកមានមហាអំណាចផងដែរ(ម៉ាហ្វៀហ្នឹងហា៎) និយាយរួម លីសាគឺជាគ្រាប់ពេជ្រមួយគ្រាប់គត់ដែលមានតម្លៃលើសលប់បំផុតសម្រាប់លោកអាដាន់ស្ដាព្រោះថាលោកស្រលាញ់កូនស្រីតែមួយគ្រាប់នេះខ្លាំងណាស់មិនថាគេចង់បានអ្វីឬចង់ធ្វើអ្វីលោកអាដាន់ស្ដាព្រមឲ្យគេគ្រប់យ៉ាង តែបច្ចុប្បន្ននេះលីសាមិនបានឲ្យអ្នកណាដឹងថាគេជាអ្នកណានោះសូម្បីតែរ៉ូស្សេក៏មិនដឹងពីប្រវត្តិរបស់គេដូចគ្នា លីសាត្រលប់មកកូរ៉េវិញគឺគេគ្រាន់តែចង់រស់នៅទឹកដីកំណើតរបស់ម្ដាយគេប៉ុណ្ណោះគេធ្វើខ្លួនសាមញ្ញៗមិនឡូយឆាយ ហើយពេលនេះសូម្បីតែលុយរបស់គេដែលគេចាយវាយសម្រាប់ខ្លួនឯងក៏ជាលុយគេរកពីកម្លាំងញើសឈាមគេដែរ មានតែលុយបង់សាលាប៉ុណ្ណោះដែលជាលុយឪពុករបស់គេ។
ល្ងាចឡើងលីសាចេញពីសាលាគេក៏ដើរថ្មើរជើងទៅហាងមួយដែលបើកនៅមិនឆ្ងាយពីសាលាប៉ុន្មានទេ ហើយម្ចាស់ហាងនោះមានឈ្មោះថាគីម ជីស៊ូ លីសានិងជីស៊ូបានរាប់អានគ្នាធ្វើជាបងប្អូនដោយសារកាលពីមុនលីសាធ្លាប់បានជួយជីស៊ូពីចោរអញ្ចឹងហើយពួកគេក៏និយាយគ្នាលេង និយាយយូរៗក៏ត្រូវដងត្រូវផ្លែគ្នាទើបបបួលគ្នាធ្វើបងប្អូនតែម្ដងទៅ។
"សួស្ដីបងស្រី!" លីសាចូលទៅក្នុងហាងគេទុកកាតាបនិងប្ដូរសម្លៀកបំពាក់ធ្វើជាអ្នករត់តុ តែមុនទៅធ្វើការឆ្លៀតចូលទៅសួស្ដីបងស្រីគេបន្តិចទៀតសិន
"ហុឹម លីសា មកវិញហើយហ៎" ជីស៊ូតបទៅលីសាទាំងស្នាមញញឹមហើយក៏ដើរទៅអោបគេនិងអង្អែលក្បាលគេតិចៗ តែថាកម្ពស់របស់នាងទាបជាងលីសាបន្តិច
"នឹកបងស្រីដល់ហើយ!" ប្អូនកំហូចនិយាយហើយក៏អោបបងស្រីរបស់គេរួចក៏ផ្ដេកក្បាលលីសាទ្រូងបងស្រី
"បានហើយៗ ឯងនេះក្បាលខូចណាស់ ឆាប់ទៅធ្វើការទៅ" ជីស៊ូនិយាយហើយក៏រុញក្បាលគេចេញនិងដេញឲ្យគេទៅធ្វើការ លីសាសើចបន្តិចហើយក៏ចេញទៅធ្វើការងាររបស់គេ។
ខាត់!_____________________
មួយសប្តាហ៍បានកន្លងផុតទៅថ្ងៃប្រកួតក៏បានមកដល់ លីសានិងជេវ៉ុនក៏បានកៀកស្មាគ្នាចូលប្រកួត មើលទៅដូចជាមិត្តភក្តិច្រើនជាងសង្សារ ដោយសារតែលីសាជាកូនស្រីរបស់ម៉ាហ្វៀអញ្ចឹងហើយគេរឹងមាំតាំងពីនៅតូចម្លេះឥលូវគួបផ្សំជាមួយនិងគេហ្វឹកហាត់បន្ថែមទៀតធ្វើឲ្យគេមានកម្លាំងខ្លាំងដូចជាមនុស្សប្រុសអញ្ចឹង។
ក្រោយមកការប្រកួតក៏បានបញ្ចប់ លីសានិងជេវ៉ុនទទួលបានមេដាយមាសសម្រាប់ការប្រកួតលើកនេះ ធ្វើឲ្យសាលារបស់គេមានមុខមាត់ខ្លាំងមែនទែន បន្ទាប់មកសាលាក៏រៀបចំពិធីជប់លៀងសម្រាប់សិស្សទាំងអស់គ្នា ដោយធ្វើនៅភូមិគ្រិះរបស់នាយកសាលាផ្ទាល់តែម្ដង។
"អុ៎ស!ខកម៉ោងបាត់ហើយ" លីសាឧទានឡើងទាំងដៃកំពុងធ្វើការឡើងញ៉ាប់ស្ញេ គេក៏ធ្វើការប្រញ៉ាប់ៗឲ្យលឿនរួចហើយក៏រៀបចំសុំមេការចេញមកផ្ទះមុន មកដល់ផ្ទះគេប្រញ៉ាប់ងូតទឹកហើយក៏ហៅតាក់សុីជិះទៅពិធីជប់លៀង មកដល់ភូមិគ្រិះដ៏ធំសម្បើម សិស្សនិស្សិតជាច្រើនបាននាំគ្នាមកពាសពេញភូមិគ្រិះដើម្បីជប់លៀង លីសាក៏មកដល់គ្រាន់តែឈានជើងចូលកម្មពិធីភ្លាម គ្រប់គ្នាសម្លឹងមើលទៅគេមិនដាក់ភ្នែកដោយសារតែសម្រស់ដ៏សែនទាក់ទាញរបស់គេ ហើយគេមិនបានស្លៀករ៉ូបអីដូចអ្នកផ្សេងទេ គេស្លៀកខោពាក់អាវធម្មតាសាមញ្ញៗប៉ុន្តែមើលទៅឡូយកប់!
"លីសា!ខាងនេះ" អ្នកកម្លោះបក់ដៃហៅអ្នកជាសង្សារឲ្យទៅជុំគ្នាជាមួយគ្នីគ្នារបស់គេ
"អូនយ៉ាងមិចហើយអត់ស្រួលខ្លួនមែន?" អ្នកកម្លោះពោលសួរទៅកាន់សង្សារក្រោយឃើញទឹកមុខមិនសូវស្រស់របស់លីសា
"អូនមិនអីទេ!ហើយឯណារ៉ូស្សេ?"
"យើងនៅទីនេះ" រ៉ូស្សេស្រែកឡើងសឹងតែផ្អើលមនុស្សម្នា បក់ដៃបញ្ជាក់ថាខ្លួននៅត្រង់នេះ លីសាក៏សើចហើយក៏លែងដៃពីជេវ៉ុន រួចដើរទៅរករ៉ូស្សេ
"ឯង!ចេញមកពីខាងក្នុង?" លីសាមកដល់គ្មានចាប់អារម្មណ៍អីក្រៅពីរឿងមួយគត់គឺគេឃើញរ៉ូស្សេដើរចេញពីក្នុងភូមិគ្រិះទាំងដែលម្ចាស់ភូមិគ្រិះនេះគេមិនអនុញ្ញាតឲ្យអ្នកណាចូលងាយៗ
"ហើយយ៉ាងមិចបើយើងចេញមកពីក្នុងហ្នឹងមែន?" រ៉ូស្សេសម្លឹងមើលលីសាទាំងក្រសែរភ្នែកខំទប់សើចបន្តិចអីបន្តិច
"ន៎ែ!!ប្រាប់តាមត្រង់មកឯងជាអ្នកណា?!"
"ហាសហា!!"ភ្លាមៗរ៉ូស្សេក៏ផ្ទុះសំណើចចេញមក នេះមិត្តនិងគ្នាស្គាល់គ្នាតាំងពីតូចមកហើយគេមិនដឹងមែនឬថានាងជាកូនស្រីនាយកសាលាដែលគេកំពុងរៀន
"មិចក៏សើច!ឆ្លើយនិងយើងមក" លីសាសម្លក់រ៉ូស្សេនិងអង្រួននាងទៀតតែរ៉ូស្សេនៅតែសើចដដែល
"ហុឹក...ហុឹក!នេះឯងមិនដឹងមែនឬ?" រ៉ូស្សេសើចកខឹកចង់ជ្រួញមុខអស់ហើយដោយសារតែលីសា លីសាវិញសម្លឹងមុខរូស្សេភ្លឹសៗទាំងសញ្ញាសួរពេញខួរក្បាល
"ម្ចាស់ភូមិគ្រិះនេះគឺលោកផាក!" រ៉ូស្សេបង្ហើបតែប៉ុណ្ណឹងហើយក៏សើចបន្តទៀត
"ត្រូវហើយឯងធ្លាប់និយាយថាឪពុករបស់ឯងជាជនជាតិកូរ៉េ!" សុខៗលីសាក៏នឹកឃើញថារ៉ូស្សេធ្លាប់ប្រាប់គេថានាងមានឪពុកជាជនជាតិកូរ៉េ
"ហិហិ..!ត្រូវហើយ អាចទាយបានឬនៅប៉ុណ្ណឹង!?" រូស្សេសើចហើយសើចទៀតឡើងចង់ស្ងួតទឹកមាត់ទៅហើយ ធ្វើឲ្យលីសាចាប់ផ្ដើមម៉ូវយកតែម្ដង
"និយាយមកឯងជាអ្នកណាហា៎ស!"
"ហឺយ!!ឯងនេះ!យើងគឺជាកូនស្រីរបស់លោកផាក ឈ្មោះផាក ឆេយ៉ុងចាស៎!" រ៉ូស្សេនិយាយទាំងសើចដាក់លីសានិយាយរួចសើចរហូតហ្មង
"ផាក ឆេយ៉ុង ចុះឈ្មោះរ៉ូស្សេ!?" លីសាឧទានឡើងទាំងឆ្ងល់លើកនេះឆ្ងល់ខ្លាំងជាលើកមុនទៀត!
"មួយជាឈ្មោះដែលលោកប៉ាដាក់ឲ្យហើយមួយទៀតជាឈ្មោះដែលអ្នកម៉ាក់តែងតែហៅ"
"ចឹងសរុបមកហៅមួយណាក៏ត្រូវ?"
"អឺនិងហើយៗ បានហើយឯងសួរច្រើនពេកហើយតោះទៅផឹកវិញ!" ថាហើយរ៉ូស្សេក៏រុញលីសាចូលទៅកន្លែងគេកំពុងរាំលេងយ៉ាងសប្បាយ។
YOU ARE READING
តាមស្នេហ៍អ្នកនាងអគ្គនាយក
Fantasyរឿងរ៉ាវស្នេហាជួបភ្លាមចាប់អារម្មណ៍ភ្លែតផ្លាស់ប្ដូរមនុស្សម្នាក់ដែលស្រលាញ់មនុស្សប្រុសឲ្យមកស្រលាញ់មនុស្សស្រីវិញជាស្នេហាបែបកូនក្មេងតាមស្រលាញ់មនុស្សចាស់ដែលជាចៅហ្វាយរបស់ខ្លួន...។
