Part28:បងការពារអូនមិនបាន

Start from the beginning
                                        

"ឯង...ងាប់ទៅងាប់ទៅ នេះ...ផូសៗ*****"ស៊ូនូយ៉ាងមិច?គឺកំពុងតែវាយអាម្នាក់នោះនិងហើយ ឃើញម្នាក់ស្លូតៗចឹតទេតែល្បិចពេញខ្លួនហើយ

វាយវារាងទ្រមខ្លួនហើយស៊ូនូក៏ដាក់មេប្រូចរត់គ្មានងាកក្រោយទេ រត់អោយតែផុតសិនទេគ្មានទិសដៅអីទេងងឹតខ្លាំងណាស់

***

"រកពួកគេអោយឃើញ"នីគីឈរបញ្ជាកូនចៅទាំងទឹកមុខស្មើធេង តែក្នុងចិត្តស្ទើរឆេះទៅហើយ

"កូនចៅខ្ញុំរាយការណ៍មកថាវាចង់ចាប់ខ្លួនជេគដើម្បីគម្រាមបង"កូនចៅនីគីដែលបង្គប់ខ្លួននោះរាយការណ៍ប្រាប់

"អាចង្រៃនោះ តាមស្អិតមែន"

"វាសងសឹកបងរឿងពូវានិងហើយ តែមិនអីទេកូនចៅខ្ញុំនៅទីនោះមានអីគេរាយការណ៍ប្រាប់ហើយ"

"អឹម...តោះទៅ!!!"និយាយគ្នាហើយក៏បំបែកគ្នាទៅរកជេគនិងស៊ូនូ

......

"ងងឹតម្លេះទៅខាងណាខាងណី!"ស៊ូននូដើរបណ្ដើររអ៊ូបណ្ដើរជើងនាយមុតបន្លាឡើងសោះទៅហើយឯមូសក៏មិនប្រណីដែរខាំឡើងគ្រប់កន្លែងទៅហើយ

"ជេគអើយទៅដល់ណាហើយ ជេគ....ជេគ!!!!"ស៊ូនូស្រែកហៅឈ្មោះជេគខ្លាំងៗ

"ហ៉ើយ...ស្អីទេ..អូយយូយជើងខ្ញុំ...."ដើរសុខជាន់អីមិនដឹងៗតែឈឺខ្លាំងណាស់តែស៊ូនូនៀកមិនមែនទន់ជ្រាយទេបន្តដើររកជេគទៀត

"ស៊ូនូ...ស៊ូនូពិតមែន!"ជេគដែលអង្គុយក្រោមដើមឈើក៏ស្រាប់តែឭសម្លេងល្វើយៗពីចម្ងាយហៅឈ្មោះរបស់ខ្លួន

"យើងនៅទីនេះ....ស៊ូនូ!!!!"

"អឹប....!"

"ឯងគិតថារួចខ្លួនហេស? ឯងក្លាយជាខ្មោចយាមព្រៃនេះមិនខាន" ពេលដែលជេគកំពុងស្រែកឆ្លើយជាមួយស៊ូនូអាពីរនាក់ដែលគេវាយមុននេះមិនដឹងចេញមកពីណាទេមកចាប់ខ្ទប់មាត់ជេគជិតហើយយកកាំភ្លើងភ្ជុងក្បាលទៀត

"ដើរទៅ...លឿន!!!គង់តែងាប់ទេ"បុរសទី2

ជេគចេះតែដើរទៅមុខទាំងផិតភ័យគេកំពុងរកផ្លូវរត់ទៀតហើយ កំពុងតែដើរសុខៗសម្លេងស្រែកហៅឈ្មោះរបស់ជេគក៏បានបន្លឺឡើងម្ដងទៀតមតែមិនមែនសម្លេងស៊ូនូទេគឺសម្លេងមនុស្សប្រុសហើយទំនងជាមានគ្នាច្រើនទៀត...

Coincidence(JAKEHOON)[END]Where stories live. Discover now