Part28:បងការពារអូនមិនបាន

Start from the beginning
                                        

"អាឡូូ..នីគី"

"ខ្ញុំដឹងរឿងហើយ កូនចៅខ្ញុំប្រាប់មុននេះបន្តិច"

"យើងកំពុងតែបើកឡានទៅហើយ"

"ចាំជួគ្នាចឹង..."

បន្ទាប់ពីបិតទូរស័ព្ទស៊ុងហ៊ុនចាប់ផ្ដើមបើកយ៉ាងលឿននាយទប់អារម្មណ៍មិនជាប់ទេបើជេគកើតអីតែបន្តិចនោះនាយឆ្កួតមិនខានទេ

ងាកមកអ្នកខាងនេះវិញដើរកាន់តែជ្រៅទៅៗហើយ ពួកវាចេះតែអោយដើរទៅមុខគ្មានកោះគ្មានត្រើយតិចគេយកទៅចោលកណ្ដាលព្រៃទៅ

"ប..បងខ្ញុំឈឺនោម..."ស៊ូនូ

"មកឈឺស្អីពេលនេះ ចង់ងាប់មែនទេ?"

"មនុស្សឈឺនោមណាបង អ្នកណាចង់ងាប់នោះ..."

"បាន...ហាមលេងល្បិចបើមិនចឹងឯងទាំងពីរក្លាយជាខ្មោចយាមព្រៃហើយ"

"បាទ..."ថាហើយបុរសម្នាក់ក្នុងចំណោមពីរនាក់ក៏នាំស៊ូនូដើរទៅនោមនៅសល់តែជេគនិងបុរសម្នាក់ទៀត

ស៊ូនូងាកមើលមុខជេគហើយញញឹមបន្តិចហើយក៏ដើរជាមួយបុរសម្នាក់នោះទៅ ឯជេគវិញឈរស្ងៀមទ្រឹងនេះស៊ូនូគេចង់ធ្វើអី...

"អេ..ភ្លើងអីនោះ"

"ឯណា?"បុរសម្នាក់នោះក៏ងាកតាមជេគ

"នោះ..នោះ ឃើញទេ???"

"ឯណាគ្មានឃើញអីផង ផូស****"

ជេគឆ្លាតណាស់ឆ្លៀតពេលវាកំពុងងាករកមើលគេក៏រើសកំណាត់ឈើនៅជិតនោះយកមកវាយក្បាលអាម្នាក់នោះមួយទំហឹង ឆ្លៀតទាត់បីបួនជើងថែមទៀត

"ឯ..ឯង"

មិនចាំអោយវាងើបទាន់ជេគក៏រត់យ៉ាងលឿន តែបើសួរថារត់ទៅណាគេក៏មិនដឹងដូចគ្នារត់អោយតែផុតពីពួកវាសិនទេតែវាងងឹតណាស់មើលអីមិនឃើញទេ បើប្រើភ្លើងទូរស័ព្ទពួកវាមើលឃើញមិនខានចឹងទ្រាំដើរចឹងសិនទៅ

"ហ..ហត់ណាស់.!"ជេគរត់បានមួយសន្ទុះងាកក្រោយទៅគ្មាននរណាតាមគេទៀតទេ គេក៏ឈប់អង្គុយសិនហត់ស្ទើរដាច់ខ្យល់ទៅហើយណាមួយងងឹតខ្លាំងទៀត

"ស៊ូនូយ៉ាងមិចហើយទេ..."រត់រួចខ្លួនហើយតែពេលនេះស៊ូនូមិនដឹងយ៉ាងមិចហើយទេ

Coincidence(JAKEHOON)[END]Where stories live. Discover now