chapter 04 : របាំ

Start from the beginning
                                    

រំពេចនោះហ្វីអូណាបន្ទន់ចង្កេះរួចបង្ហាញក្បាច់រាំដែលខ្លួនឧស្សាហ៍រាំកន្លងមក បណ្ដាលឲ្យអ្នកភ្លេងពេលឃើញក្បាច់រាំក៏នឹកគិតដល់បទចម្រៀង ទើបពួកគេប្រគុំភ្លេងដើម្បីកំដរហ្វីអូណា។ស្របទៅនឹងចង្វាក់ដ៏ស្រទន់រស់រវើក បូកឡំនឹងភាពបុិនប្រសប់របស់អ្នករាំ លើសពីនេះសម្រស់និងរូបរាងដ៏ស្រស់ស្អាតបណ្ដាលឲ្យគ្រប់យ៉ាងស៊ីចង្វាក់គ្នា ញ៉ាំងដល់ចិត្តអ្នកទស្សនាទាំងអស់ឲ្យចាប់ភ្លឹកនឹងហ្វីអូណា លើសពីនេះពួកគេហាក់បីដូចជាត្រូវមន្តស្នេហ៍ទើបមើលឃើញហ្វីអូណាគឺជាទេវតាមួយអង្គ។

"ស្អាតណាស់"

"តើបាបទេបើខ្ញុំចង់បានទ្រង់?"

"ខ្ញុំចង់រាំជាមួយទ្រង់"មនុស្សប្រុសនៅទីនោះលួចខ្សឹបខ្សៀវគ្នា ម៉ាលីហ្សាស្ដាប់ឮក៏ក្ដាប់ដៃជាប់។ខណៈពេលដែលគ្មាននរណាចាប់អារម្មណ៍ នាងទាញស្រាយកមកផឹកមួយក្អឹក ចិត្តមួយចង់បោកពែងស្រាចោលដើម្បីរំសាយការរាំរបាំ តែចិត្តមួយទៀតក៏ខំទប់ទើបជ្រើសរើសខាំមាត់សង្កត់ចិត្តសម្លក់ទៅមនុស្សទាំងនោះ។

(មានអ្វីដែលទ្រង់មិនទាន់បង្ហាញយើងទៀតទៅ?)នាងចង់ដឹង ចង់ដឹងបន្ថែមពីហ្វីអូណា!លើសពីនេះគ្រាន់តែឮគ្រប់គ្នាសរសើរដល់ទ្រង់ គ្រាន់តែឃើញពីរាងកាយរស់រវើកត្រូវបានបង្ហាញឲ្យសាធារណជន វាធ្វើឲ្យនាងស្អប់និងចង់ចាប់ទ្រង់ទុកឲ្យរាំសម្រាប់នាងតែម្នាក់គត់។

ផាច់ៗ

របាំ"មនុស្សរស់"បានបញ្ចប់ ពួកគេទះដៃសាទរដល់ហ្វីអូណា ម្ចាស់រាងកាយក៏ញញឹមទទួលជាការគួរសម និងត្រឡប់មកកន្លែងដើមរបស់ទ្រង់វិញ។តែលើកនេះវាខុសពីរាល់ដង ហ្វីអូណាមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នង ហាក់មានអ្វីមួយកំពុងតែដាក់សម្ពាធដល់ទ្រង់ តែទ្រង់គិតថាវាមិនអាចជាម៉ាលីហ្សាឡើយ!

"ព្រះអង្គម្ចាស់ហ្វីពូកែណាស់!យើងពិតជាកោតសរសើរចំពោះទ្រង់ សង្ឃឹមថាទ្រង់នឹងផ្ដល់កិត្តិយសមកទីនេះម្ដងទៀតនាពេលក្រោយ"ស្ដេចចូលមកក្បែរហ្វីអូណា ទ្រង់ជូនទឹកផ្លែឈើដល់ហ្វីអូណា ឯម៉ាលីហ្សានាងបម្រុងទទួលជំនួសហើយ បែរជាមានពាក្យឃាត់

ក្រោមពន្លឺពណ៌ក្រហមWhere stories live. Discover now