Ep4 : ហ៊ានប៉ះថេយ៉ុងជីវិតស្មើសូន្យ

Start from the beginning
                                    

< ប្រាកដជាត្រូវការហើយ >

< បាទ ចុះចៅហ្វាយចង់អោយពួកខ្ញុំធ្វើការងារអ្វីដែរ ឆាប់ប្រាប់ពួកខ្ញុំមកចុះ >

< ពួកឯងនៅចងចាំមុខរបស់សិស្សស្រីដែលនាងប្រហើនមិនស្គាល់ខ្ពស់ទាបហ៊ានមកឈ្លោះគ្នានឹងលើកដៃទះអ្នកប្រុសតូចរបស់ពួកឯងដែរឬទេ? >

< បាទចៅហ្វាយ ពួកខ្ញុំចាំច្បាស់ខ្លាំងណាស់ >

< ល្អ! អញ្ចឹងពួកឯងឆាប់ទៅចាត់ការនាងស្រីជើងល្អនោះចេញទៅ យើងមិនចង់ឃើញមុខរបស់នាងជាលើកទីពីរទៀតនោះទេ >

< បាទចៅហ្វាយ ចុះចៅហ្វាយចង់អោយសាកសពរបស់នាងម្នាក់នោះបែបណាដែរទានម្ចាស់? >

< ពួកឯងចង់ធ្វើយ៉ាងមិចក៏បានដែរ យើងជឿទុកចិត្តលើពួកឯងទាំងពីរអ្នកហើយ >

< បាទចៅហ្វាយ ពួកខ្ញុំមិនធ្វើអោយចៅហ្វាយទាស់ចិត្តនោះទេ ចៅហ្វាយរងចាំតែមើលគេចុះផ្សាយពត៌មានទៅបានហើយ បើមិនក្នុងយប់នេះទេក៏នៅពេលព្រឹកនាពេលថ្ងៃស្អែកជាក់ជាមិនខាន! >

< បើពួកឯងធ្វើការងារមួយនេះបានល្អ ចាំយើងដំឡើងប្រាក់ខែអោយពួកឯងទាំង2 >

< បាទចៅហ្វាយ អញ្ចឹងពួកខ្ញុំសុំលាចៅហ្វាយទៅចាត់ចែងរឿងមួយនេះសិនហើយ >

< អឹម ទៅចុះ >

< បាទចៅហ្វាយ > ថាចប់ មនុស្សជំនិតទាំងពីរអ្នកនេះក៏ចាប់ផ្តើមដើរចេញពីខាងក្នុងបន្ទប់មួយនេះដើម្បីចេញទៅធ្វើកិច្ចការដែលចៅហ្វាយរបស់ខ្លួនបានដាក់អោយធ្វើ ហើយក៏ដើម្បីទៅសងសឹកអោយអ្នកប្រុសតូចថេយ៉ុងរបស់ពួកគេដូចគ្នា ដើម្បីកុំអោយថ្ងៃក្រោយមាននរណាប្រហើនហ៊ានមកប៉ះពាល់នឹងមនុស្សរបស់ត្រកូលចនម្តងទៀត។

< ហ៊ឹស! នាងជាអ្នករត់មករកសេចក្តីស្លាប់ដោយខ្លួនឯងនោះទេ កុំបន្ទោសយើងថាឃោរឃៅដាក់នាងអោយសោះ ប៉ុន្តែយើងចង់ប្រាប់នាងថាមិនថានរណាក៏ដោយ បើសិនជាហ៊ានតែប៉ះថេយ៉ុងមនុស្សរបស់យើងតែបន្តិចនោះ ជីវិតពួកឯងស្មើរសូន្យដូចធ្លាក់នរកទាំងរស់យ៉ាងអញ្ចឹង > ជុងហ្គុកនិយាយដោយទឹកមុខមាំទាំបណ្តើរ ដោយយកកាំបិទ នៅនឹងដៃខាងស្ដាំរបស់ខ្លួននោះ យកទៅចាក់ចំកណ្តាលរូបថតរបស់សិស្សស្រីដែលប្រហើនហ៊ានមកបង្កររឿងជាមួយនឹងសំណព្វចិត្តរបស់ខ្លួនពោពេញទៅដោយកំហឹង សម្លេងរបស់នាយពិតជាត្រជាក់នឹងពិឃាតខ្លាំងណាស់ បើសិនជាមាននរណាម្នាក់បានមកស្តាប់លឺពាក្យសម្ដីមួយនេះនោះ ប្រាកដណាស់!ថាពួកគេប្រាកដជាព្រឺឆ្អឹងខ្នងជាក់ជាមិនខាននោះទេ ហើយនាយក៏បាននិយាយសន្យានឹងខ្លួនឯងរួចរាល់ដូចគ្នាថានឹងមើលថែ ការពារថេយ៉ុងមិនអោយមាននរណាម្នាក់មកធ្វើបាបនាយតូចបាននោះទេ នាយហ៊ានយកជីវិតរបស់ខ្លួនឯងមកដាក់ ព្រោះបើចង់ប៉ះថេយ៉ុងរបស់គេនោះ ត្រូវឆ្លងកាត់តោកំណាច ចន ជុងហ្គុក ជាមុនសិន។

💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻Where stories live. Discover now