🥀 ប៉ាចុងចងចិត្ត 🥀

1K 60 8
                                        

ភាគទី : 16 » [ អាត្មានិយមណាស់ ]
Yoonmin Novel
____
ជីនប្រឹងរត់កាន់តែលឿន សម្លេងជើងរត់តាមនោះក៏កាន់តែលឿនដូចគ្នា បេះដូងរាងតូចស្ទើរតែលោតខុសចង្វាក់ទៅហើយ ហេតុអីចេញដើរយប់លើកទី1 នៅទីនេះមានរឿងបាត់ទៅហើយ ភាពក្លាហានដែល មុននោះប្រឹងប្រមូលក៏រលាយទៅជាផេះផង់អស់តែម្ដង
«ជួយផង...ហ្ហើស..ជួយផង..អូយ!!» កំពុងតែរត់ផងងាកក្រោយផងក៏ទាក់ជើងដួលងើបលែងរួចតែម្ដង ពេលនេះគិតយ៉ាងមិចទៅ?
«រត់ដល់ណាទៀតក្មេងតូច..ហិហិ..យើងតាមឯងតាំងពីមុខពេទ្យមកម្លេះ» អាម្នាក់មាឌធំទំនងដូចជាមនុស្សរោគចិត្ត ខោអាវរយីករយាក ពុកមាត់ស្រមូមគួរឲ្យខ្លាចដើរចូលមករកជីនទាំងសើចកាច់ក ប្រាកដណាស់ថាវាជាមនុស្សរោគចិត្ត
«ខ្ញុំមិនដែលស្គាល់ឯងទេ» ជីនប្រឹងប្រកែកក្រវីក្បាលតតាក់ទឹកភ្នែកហូរសស្រាក់ខ្លាចឡើងញ័រអស់ទៅហើយ តើពេលណាទើប ណាមជុនមកដល់ទៅហ្ហាស?
«ឯងជារបស់យើង..ចង់រត់ចោលយើងមិចនឹងកើត» តាមមើលមនុស្សរោគចិត្តនេះច្រលំមនុស្សហើយ អាចថាគេក៏មានមនុស្សរូបរាងដូចជីននៅជាមួយដែរ ក្រោយមកដោយទ្រាំទ្រមិនបានទើបរត់គេច ចៃដន្យមកជួបជីនទើបច្រលំហើយចង់ធ្វើបាបតែម្ដងទៅ មិនដឹងថាជាកម្មពៀរស្អីរបស់រាងតូចទេ
«ឯងឆ្គួតទេហ្អី? អូយ..លែងខ្ញុំ កុំប៉ះខ្ញុំ បងជុនជួយអូនផង..ហ្ហឹកៗ...» ជីនប្រឹងប្រវាយប្រតប់មិនព្រមឲ្យគេប៉ះតាមអ្វីដែលខ្លួនអាចធ្វើបាន តែ...
ផាច់..!!//
«ហ៊ានប្រឆាំនឹងយើងផងហ្អេះ? នៀក!!» អាម្នាក់នោះចាប់បោចសក់របស់នាយតូច ហើយទះមួយកំភ្លៀងឡើងស្រងល់បែកឈាមតាមគែមមាត់
«សុំអង្វរ ហ្ហឹកៗ...ខ្ញុំមិនដែលស្គាល់ឯងទេ ដោះលែងខ្ញុំទៅ..ហ្ហឹកៗ...លែងទៅ» ទឹក ភ្នែកថ្លាហូរមកដូចបាក់ទំនប់ ខ្លាចក៏ខ្លាច ឈឺក៏ឈឺ ក្នុងចិត្តបែរបន់សុំឲ្យសង្សារបណ្ដូរចិត្តមកជួយខ្លួនទាន់ពេលនោះទេ
«មកណេះ!!» អាម្នាក់នោះរោគចិត្តកម្រោលចូលប្រាកដណាស់ ចាប់ផ្ដួលជីនទៅលើដីហើយបម្រុងនឹងហែកអាវទៀត តែរាងតូចប្រវាយប្រតប់មិនព្រម ទោះត្រូវឈឺខ្លួនក៏សុខចិត្ត មិនអាចឲ្យគេមកប៉ះខ្លួនបានក្រៅពីណាមជុនឡើយ ជាពិសេស មនុស្សរោគចិត្តបែបនេះទៀត
«ជួយផង...ហ្ហឹកៗ...»
«ឌឺណាស់ហ្អី? នៀក!! ឌឹប!!» មួយដៃចំ កណ្ដាលពោះរហូតរាងតូចចុកអួលរមួលលើដីយកដៃក្ដោបពោះ ទឹកភ្នែកហូរជោគថ្ពាល់ឈឺសព្វសាច់
«ហ្ហឹកៗ..ជួយ..ផង..» ជីនខ្សោយកម្លាំងក្នុងចិត្តនៅតែបែរបន់ សង្ឃឹមថាមានគេមកជួយខ្លួនទាន់ទោះមិនមែនជាណាមជុនក៏ដោយចុះឲ្យតែបានរួចខ្លួន ភ្នែកតូចៗក៏រៀបនឹងបិទទៅដោយអស់ស្មារតីតស៊ូ ជីនបានលឺសម្លេងវាយតប់កើតឡើង

🥀 ប៉ាចុងចងចិត្ត 🥀Where stories live. Discover now