Ep 02 < part 1 Our Times >

244 19 1
                                    

Episode 02
<ស្នេហាគឺការស្រលាញ់រវាងមនុស្សពីរនាក់ដែលបានផ្ដល់ឲ្យគ្នាទៅវិញទៅមកហើយអ្នកណាៗក៏គេត្រូវមានស្នេហាដែរ តែគ្រាន់តែថាអ្នកខ្លះគេមិនទាន់បានជួបមនុស្សដែលគេស្រលាញ់ហើយរឺឯអ្នកខ្លះទៀតក៏នៅរងចាំគូរជីវិតពិតរបស់គេដោយគិតថាបណ្ដោយទៅតាមពេលវេលាទៅចុះ...! ខុសអីតែស្នេហារវាងគូរស្នេហ៏តារាទាំងពីរដួងនេះទៅវិញអាចនិយាយបានថាបានជួបហើយស្នេហ៏ពិត ជួបហើយមនុស្សល្អ បានជួបហើយមនុស្សពិសេសដែលផ្ដល់ក្ដីស្រលាញ់បរិសុទ្ធឲ្យគ្នាទៅវិញទៅមកនិងកក់ក្ដៅខ្លាំងបំផុត តែហេតុអ្វីវាហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកគេទាំងពីរនាក់នេះម្ល៉េះ តើពួកគេពិតជាជួបគ្នាខុសពេលវេលាឬយ៉ាងណា?»

+ 3 days later
Penthouse របស់ Gemini&fourth
បន្ទាប់ពីថ្ងៃដែល gem គេបានទៅនិយាយគ្នាជាមួយនិង P'tha មកហើយនោះ គឺគ្រប់យ៉ាងនៅធម្មតាទាំងអស់ដោយគេនៅមិនទាន់បានប្រាប់គ្រប់យ៉ាងទៅសង្សារនៅឡើយទេ ព្រោះខ្លួនគេនៅវិលវល់នៅឡើយមិនដឹងនិយាយប្រាប់ទៅ fourth ថាយ៉ាងមិចល្អ បើទៅប្រាប់ការពិតថា p'tha ដឹងរឿងរវាងគេទាំងពីរហើយថែមទាំងឲ្យពួកគេបន្តលាក់បាំងទៀតនោះប្រាកដណាស់ថា fourth គេមិនគិតខ្វល់ពីគ្រប់យ៉ាងនិងរឿងដែលត្រូវកើតឡើងមកនោះទេព្រោះតែ gem គេស្គាល់សង្សាគេច្បាស់ជាងអ្នកណាៗទាំងអស់ ដូច្នេះហើយទើបធ្វើឲ្យគេមានអារម្មណ៏ស្មុកស្មាញជាខ្លាំងផងដែរ......

ដូចជាពេលនេះអញ្ចឹងដោយថ្ងៃនេះជាថ្ងៃអាទិត្យសាលាក៏មិនរៀនហើយពួកគេក៏គ្មាន schedule ការងារដែរទើបអ្នកទាំងពីរមានពេលវេលាមួយថ្ងៃពេញនៅផ្ទះជាមួយគ្នាផងដែរ! តែអ្វីដែលធ្វើឲ្យ fourth គេមានអារម្មណ៏មិនស្រណុកក្នុងខ្លួននោះគឺមកពីសង្សារគេហ្នឹងឯង នេះមួយថ្ងៃហើយគេមើលឃើញថាសង្សារគេនៀកដូចជាមនុស្សចម្លាក់ដែលគេយកមកដាក់តាំងអញ្ចឹង! មិនមាត់មិនករអង្គុយៗថ្មឹងៗដូចមនុស្សគ្មានវិញ្ញាណអីបែបនេះទៅវាពិតជាធ្វើឲ្យ fourth ចម្លែកចិត្តទើបត្រូវហារមាត់សួរទៅនាយតែម្ដងទៅ

« Gem! » fourth

« ..............» Gemini

ស្ងាត់ដូចដែលប្រាប់មុននេះណា ថានេះជាគល់ឈើឬក៏មិនមែន? នេះអង្គុយជិតគ្នាសោះបែរជាហៅមិនឆ្លើយ

&lt; Love In Private &gt;  Delayed Where stories live. Discover now