chapter 02 : អ្នកមើលថែថ្មី

Zacznij od początku
                                    

"ខ្ញុំមិនដឹងទេ-ខ្ញុំបាននាំថេយ៉ុងទៅផ្ទះហើយ ខ្ញុំឈឺណាស់-អ្នកមីងលែងខ្ញុំទៅ"គិតមើលទៅថាកម្លាំងច្របាច់ដៃរបស់អ្នកស្រីគីមមកលើគេគឺធ្ងន់ណាស់ នរណាមិនឈឺ?ផ្ទុយទៅវិញ អ្នកស្រីគីមកាន់តែខឹង គាត់យំផងស្រែកផង ធ្វើឲ្យសភាពរបស់គាត់ដូចមនុស្សឆ្កួត គាត់រឹតតែខឹងពេលដឹងថាថេយ៉ុងបានចេញលេងក្រៅផ្ដេសផ្ដាសមិនស្ដាប់តាមការហាមប្រាមរបស់គាត់។

គិតមើលទៅថាអារម្មណ៍អ្នកជាម្ដាយវាយ៉ាងមិច?គាត់ខំណាស់ មួយថ្ងៃៗធ្វើការសឹងមិនហ៊ានសម្រាក ទោះទៅកន្លែងឆ្ងាយយ៉ាងណាក៏គាត់ខំសម្រុកការងារជាមួយប្ដីឲ្យរហ័សរួចរាល់ដើម្បីអាចត្រឡប់មកផ្ទះ មកផ្ដល់ពេលវេលាឲ្យកូន ខ្លាចថាកូនឯកោមិនបានទទួលអារម្មណ៍កក់ក្ដីពីឪពុកម្ដាយ។តែបែរមកឮដំណឹងពីការបាត់ខ្លួនរបស់កូនភ្លាមៗបែបនេះ នរណាទទួលយកបាន?

"បានហើយអូន-គេមិនដឹងអីទេ"លោកគីមចាប់អ្នកស្រីគីមចេញពីជុងហ្គុកឲ្យស្រួល រួចក៏ទប់ប្រពន្ធកុំឲ្យកញ្ជ្រោលជាងនេះ។

"ដាក់ពាក្យបណ្ដឹងល្អជាង"

"លែងអូន-ហ្ហឹកហ្ហឹក ថេយ៉ុង"សម្លេងរបស់អ្នកស្រីគីមចាប់ផ្ដើមស្ងាត់ខណៈពេលលោកគីមកំពុងនាំគាត់ចាកចេញពីទីនោះលែងនៅបន្តទៅទៀត។ជុងហ្គុកវិញក៏យកដៃជូតទឹកភ្នែក គេញ័រមាត់តិចៗ គេនៅស្លុតចិត្តមិនទាន់បាត់ ជាពិសេសពេលដឹងថាថេយ៉ុងបានបាត់ខ្លួន។

"អូរកូនម្ដាយ-អ្នកណាធ្វើអីកូន?"មើលទៅអ្នកម៉ាក់របស់ជុងហ្គុកដូចជាយឺតមួយជំហានហើយ។ក្រោយគាត់ត្រឡប់មកពីផ្សារ ឃើញកូនគាត់អង្គុយលើដី មុខក៏មានស្នាមបាតដៃ រលីងរលោងទឹកភ្នែក វាធ្វើឲ្យគាត់ស្លុតមិនស្ទើរ។

"ថេយ៉ុងបាត់ខ្លួន ហ្ហឹកហ្ហឹក ម៉ាក់របស់គេបានវាយកូន"ជុងហ្គុកឯណេះ ខំតាំងចិត្តមិនចង់យំ តែបន្ទាប់ពីឮម៉ាក់សួរភ្លាម ទឹកភ្នែកមកពីណាហូរមកដូចបាក់ទំនុក។អ្នកម៉ាក់ក្រសោបជុងហ្គុកជាប់ទ្រូង គាត់អង្អែលក្បាលគេនិងថើបលើសក់របស់ជុងហ្គុកជាការលួងលោម

"មិនអីទេណាកូនប្រុស ម៉ាក់មិនអាចឲ្យកូនត្រូវគេវាយទទេៗឡើយ"

ក្រោមពន្លឺពណ៌ក្រហមOpowieści tętniące życiem. Odkryj je teraz