Ep 11 ដឹងការពិត

Почніть із самого початку
                                    

"អត់ទេកូនបងឈ្មោះ Ethan ត្រកូល Zhao មកពីប្រទេសចិនមិនមិនមែន Heeseung មិត្តរបស់កូនទេ"

"ថា..ថាមិច! តែហេតុអីក៏មុខដូច Heeseung យ៉ាងនេះ?" ពេលនេះរាងតូច Jake មិនគិតពីរឿងអីនោះប៉ះមុខរាងក្រាស់ Ethan យ៉ាងណានោះទេគិតតែឆ្ងល់ប៉ុណ្ណោះ

"នាយ...នាយស្គាល់គេមែនទេ" Ethan ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលឺ Jake និយាយបែបនេះព្រោះរាងក្រាស់តាមរកប្អូនរបស់ខ្លួនយូរហើយតែមិនបានតំណឹងអ្វីសោះ

"ត្រូវហើយគេជាមិត្តខ្ញុំ! លោកស្គាល់គេដែរ?"

"គេជាប្អូនរបស់ខ្ញុំយើងបែកគ្នាតាំងពីតូចខ្ញុំតាមរកគេ 10 ឆ្នាំហើយអាចជូនខ្ញុំទៅរកគេឥលូវបានទេ" រាងក្រាស់ Ethan សប្បាយចិត្តណាស់ពេលនេះនាយបានរកឃើញប្អូនរបស់នាយវិញហើយទើបប្រញាប់បែបនេះ

"Jake..!! បងរកឃើញផោះតាងហើយ!" Finally!! Jay បានដើរមកជាមួយនឹង Jungwon កាន់ឯកមួយច្បាប់ដែរជាផោះតាងបញ្ជាក់ថារាងតូច Heeseung ត្រូវបានគេចោទប្រកាន់

"មែនហ៎េ! បង Jay!!" Jake បានរត់ទៅកាន់ដៃបងប្រុសតែនិយាយគ្នាមិនទាន់បានមួយម៉ាត់ផងក៏មានអ្នកតេមកប្រាប់ថារាងតូចកំពុងនៅឯមន្ទីពេទ្យសង្រ្គោះបន្ទាន់ទើបពួកគេប្រញាប់ទៅទាំងអស់គ្នា

+បច្ចុប្បន្ន

"នេះជាឯកសាបញ្ជាក់ថា Heeseung ត្រូវបានគេចោទប្រកាន់" Jay បានហុចឯកសារឲទៅ Sunghoon មើលទើបនាយបានមើលហើយពិនិត្យនឹងអានគ្រប់យ៉ាងជាមួយនឹងរូបភាពធ្វើឲរាងក្រាស់ទន់ជើងអង្គុយទៅលើកៅអីនេះបាននយ័ថានាយបានយល់ច្រឡំុំមកលើរាងតូច Heeseung រហូតមែនទេ

"ឯងឆ្លាតគ្រប់រឿង Park Sunghoon តែរឿងនេះឯងបែជាភ្លើទៅវិញ! នេះមែនទេ CEO ក្រុមហ៊ុន PSH ដែរគេថាពូកែរគ្រប់រឿងនោះវាគួរឲអស់សំណើច" Hyunjin បាននិយាយទាំងអស់សំណើចព្រោះតែរាងក្រាស់ទើបរាងតូចចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ (និយាយត្រូវអូន Spp ប្តី😍)

ពេលនោះគ្រូពេទ្យក៏មកល្មម Jake បានឃើញមុនគេហើយរត់ទៅសួរទើបគ្រប់គ្នាភ្ញាក់ហើយរត់ទៅតាម

"លោកគ្រូពេទ្យ Heeseung យ៉ាងមិចហើយ?" Jake សួរយ៉ាងបារម្ភពីមិត្តរបស់ខ្លួន

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now