Ep2 : កិច្ចសន្យា

Start from the beginning
                                    

< បាទបង អញ្ចឹងតើខ្ញុំត្រូវមកធ្វើការងារចាប់ពី ពេលណាដែរទៅ? >

< អាល្អិតឯងអានកិច្ចសន្យាមួយនេះសិនទៅ > ស្រដី ប្រាប់អ្នកម្ខាងទៀតបណ្តើរនាយកម្លោះក៏ហុចក្រដាស មួយសន្លឹកទៅអោយនាយតូចបណ្តើរ ក្រដាសនោះវា ជាកិច្ចសន្យាដែលនាយទើបតែដេញអោយកូនចៅ របស់ខ្លួនទៅធ្វើយកមកអោយនាយអម្បាញ់មិញនេះនោះទេ ហើយវាក៏មានតែកិច្ចសន្យាដែលមួយដូចគ្នានៅក្នុងក្លឹបរបស់នាយនោះ ព្រោះតែវាគឺជាកិច្ចសន្យាដ៏វិសេសសម្រាប់ថេយ៉ុងនោះអី។

< បាទបង ចាំខ្ញុំអាន > ថេយ៉ុង ទទួលយកក្រដាស កិច្ចសន្យាពីដៃរបស់អ្នកកម្លោះ បន្ទាប់មកទើប ចាប់ផ្តើមអានច្បាប់របស់កិច្ចសន្យាមួយនេះ÷

   +ច្បាប់ក្នុងក្រដាស់កិច្ចសន្យា

-ហាមជំទាស់បញ្ជាចៅហ្វាយ

-អ្វីដែលចៅហ្វាយត្រូវការត្រូវតែយកមកអោយលឿន

-ហាមកំដរភ្ញៀវណាផ្សេងទាំងអស់ក្រៅពីចៅហ្វាយ

-ហាមមានសង្សារអំឡុងពេលធ្វើការនៅទីនេះ

-ហាមទៅណាមកណាដោយគ្មានការអនុញ្ញាត

-ចៅហ្វាយអាចយកទៅណាបានគ្រប់ទីកន្លែង

-បុគ្គលិកត្រូវស្នាក់នៅក្នុងខុនដូដែលចៅហ្វាយនាយបានរៀបចំអោយពួកគេទាំងនោះ

-ម៉ោងធ្វើការគ្រាន់តែចាត់ចែងរឿងដែលត្រូវធ្វើហើយ ត្រូវប្រញាប់មកបន្ទប់របស់ចៅហ្វាយភ្លាមៗ

_ចំណុចខាងលើនេះបើសិនជាមានបុគ្គលិកណាហ៊ាន
បំពានចំណុចណាមួយនោះ នឹងត្រូវសងលុយអោយចៅហ្វាយវិញគុណនឹង5នៃប្រាក់ខែ។

< ខ្ញុំសុំជំទាស់នឹងច្បាប់ប៉ុន្មានចំណុច > បន្ទាប់ពីអាន ហើយថេយ៉ុងនិយាយប្រាប់នាយថាខ្លួនមិនអាច ធ្វើនឹងចំណុចខ្លះនៃកិច្ចសន្យាមួយនេះ។

< បើអញ្ចឹងឯងឆាប់និយាយមក ឯងចង់ជំទាស់នឹងចំណុចណាមួយខ្លះ ឆាប់និយាយប្រាប់យើងមក >

< ចៅហ្វាយមិនអាចយកខ្ញុំទៅណាបាន គ្រប់ពេលវេលានោះទេ ព្រោះខ្ញុំត្រូវការរៀន នឹងជួយ មើលថែលោកយាយនៅឯផ្ទះផង ហើយបើអោយខ្ញុំ ស្នាក់នៅខុនដូឆ្ងាយពីលោកយាយនោះ បាននរណា ជួយមើលថែគាត់ជំនួសខ្ញុំនោះ? >

💘𝐘𝐚𝐤𝐮𝐳𝐚 𝐋𝐨𝐯𝐞𝐫🐻Where stories live. Discover now