Part 2 ''អារម្មណ៍ចម្លែក''

122 12 6
                                    

សម្លេងស្រែកខ្លាំងចេញពីជ្រុងនៃបន្ទប់ម្ខាងលោកស្រីserenaបានរត់មកមេីលយ៉ាងលឿនថាមានរឿងអ្វីកេីតឡេីងខណៈពេលនោះគាត់បានឃេីញព្រឹត្តិការណ៍ដែលperth ទ្រោមពីលេីchimonបែបនេះ chimonក៏ស្ទុះងេីបខ្លួនចេញទៅនៅខាងក្រោយខ្នងរបស់លោកស្រី
« មានរឿងអ្វីកេីតឡេីង??? Tanapon » serenaបោះពាក្យសម្ដីទៅកាន់កូនប្រុសខ្លួនដោយម៉ុឺងម៉ាត់
« នេះម៉ាក់យកអ្នកណាគេមិនស្គាល់មុខមកចូលក្នុងបន្ទប់ខ្ញុំបែបនេះ បេីគេមានបំណងមិនល្អមកចង់លួចយេីងតេីយេីងធ្វេីដូចម្ដេច » tanapon តបទៅកាន់លោកស្រីserenaដោយទឹកមុខមួហ្មងព្រោះបន្ទប់គេនេះមិនមែនជាកន្លែងតាំងពិពណ៌សម្រាប់អោយដេីរមកចូលមេីលតាមចិត្តនោះទេ។
« ស្ដាប់ម៉ាក់បកស្រាយសិនគេគឺ Chimon wachirawit គេជាម្ចាស់បំណុលរប់សយេីងចាប់ពីថ្ងៃនេះតទៅគេនិងមកត្រូវនៅផ្ទះយេីងរួចមេីលការខុសត្រូវរបស់ឯង និងមាននាទីសម្អាតបន្ទប់របស់ឯងផងដែរ » Serena
« អត់ទេ.......!ខ្ញុំមិនព្រមជាដាច់ខាតចាំបាច់អីអោយគេនេះមកមេីលការខុសត្រូវរបស់ខ្ញុំ ខ្ញុំធំហេីយណ៎ាម៉ាក់មិនមែនជាក្មេង៣ឆ្នាំនោះទេ ហេីយមេីលទៅរូបរាងតូចៗបែបនេះគិតថាអាចគ្រប់គ្រងខ្ញុំបានដែរ មេីលថែខ្លួនអោយតែល្អទៅវាបានហេីយ..! » perth
« បានឯងមិនព្រមក៏បានដែរ តែ សោរឡាន ទ្រ័ព្យសម្បត្តិទាំងប៉ុន្មានម៉ាក់មិនអោយឯងទេហេីយ កុងធានាគាររបស់ឯងម៉ាក់និងដកលុយចេញទាំងអស់ យ៉ាងម៉េចដែរ ? »
« ហ៊ូយម៉ាក់.....?អូខេៗក៏បានខ្ញុំសុខចិត្តដេីម្បីម៉ាក់ ! » perth
********
~ម៉ោង7យប់~
«តុក!តុក!»
Perth កំពុងតែមេីលទូស័ព្ទសុខៗគេក៏លឺសម្លេងគោះទ្វាគេគិតថាជាម៉ាក់របស់គេរួចក៏ប្រញាប់ដេីរទៅបេីកទ្វារយ៉ាងលឿនតាមដែលអាចធ្វេីទៅបាន
«ក្រាក...!»
« ហ្ហាស!ឯងទេ?មកបន្ទប់យេីងមានការស្អី? »tanapon និយាយដោយទឹកមុខធុញថប់ព្រោះគេកំពុងតែខឹងរឿងម៉ាក់អោយនាយតូចម្នាក់នេះមកមេីលការគ្រប់គ្រងខ្លួនផង
« គឺ....លោកស្រីអោយខ្ញុំមកយកទឹកតែក្ដៅៗមកជូនលោកប្រុស » chimon តបទាំងទឹកមុខសម្លឹងមេីលទៅជេីងរបស់គេខាងក្រោមទៅវិញព្រោះគេមិនហ៊ានសម្លឹងមុខtanaponចំនោះទេមានអារម្មណ៍ថាខ្លាចៗ
« អ្ហឹម.....ចូលមកក្នុងសិនមក » tanapon ក្រហឹមដេីមបំពង់ករបន្តិចក៏ដេីរទៅអង្គុយនៅលេីពូកមុន chimon ដេីរមកពីក្រោយរួចដាក់ទឹកតែនៅលេីតុក៏រៀបនិងដេីរចេញក៏
Perth បានចាប់ដៃគេជាប់រួចនិយាយ
« ឈប់សិន! យេីងមានរឿងចង់និយាយជាមួយឯងបន្តិចក្នុងនាមឯងជាអ្នកមេីលការគ្រប់គ្រងរបស់យេីងឯងត្រូវស្វែងយល់និងដឹងពីយេីងអោយច្រេីនបន្តិច ! »
*perth បាននិយាយពីរឿងត្រួសៗខ្លះអោយchiស្ដាប់និងវិន័យមួយចំនួនពេលដេីរជាមួយគេ
« ស្អែកម៉ោង 7 យប់ត្រូវមកជាមួយយេីងយេីងត្រូវទៅក្លឹប បេីម៉ាក់យេីងសួរប្រាប់ថាយេីងទៅញាំអីធម្មតាបានហេីយបេីសិនជាឯងហ៊ាននិយាយយេីងនិងដាក់វិន័យឯង ! » និយាយប្រយោគនេះគេក្ដាប់មាត់និងលេបទឹកមាត់ផ្សេីមបំពង់ករបន្តិចរួចមេីលពីលេីដល់ក្រោមគ្រប់រាងកាយរបស់chiធ្វេីអោយអ្នកខាងនេះមានអារម្មណ៍មិនសូវស្រួលរួចក៏សូមលាទៅបន្ទប់គេសិន។។
« លោក perth! ខ្ញុំសូមទៅបន្ទប់សិនហេីយព្រោះស្អែកខ្ញុំត្រូវទៅសាលាពីព្រលឹម!»
« អ្ហឹម !» perth ក្រហឹមដេីមបំពង់ករបន្តិចរួចក៏សម្លឹងមេីលchiដេីរមិនអោយបាត់ពីក្រសែរភ្នែករហូតដល់គេចូលដល់បន្ទប់របស់គេបាត់
***********
~ព្រឹកឡេីង~
ព្រះអាទិត្យជះពន្លឺមកស្រាងៗធ្វេីអោយអ្នកដែលកំពុងគេងលក់ស្រួលនេះភ្ញាក់ឡេីងភ្លាមៗ tanapon រៀបចំខ្លួនយ៉ាងសង្ហារ អាវសនិងមានអាវក្រៅខ្មៅពីក្រៅនិងក្រវ៉ាត់ករខោរែងស្លៀកពាក់យ៉ាងសង្ហារចុះទៅក្រោមដេីម្បីស្រោះស្រូបអាហារពេលព្រឹក
ឯchimonវិញគេកំពុងតែឆាតនិយាយពីរឿងassignment ជាមួយមិត្តគេព្រោះថ្ងៃនេះគេត្រូវឡេីងធ្វេីបទបង្ហាញអោយលោកគ្រូ មិនយូរប៉ុន្មានchimonចុះមកពីលេីជណ្ដេីរថ្នមៗព្រោះខ្លាចរំខានអ្នកខាងក្រោមដែលកំពុងស្រោះស្រូបអាហារពេលព្រឹក
« អត់នៅញាំអាហារពេលព្រឹកសិនទេអី ? Chimon? » Serena
« អត់ទេលោកស្រី ខ្ញុំមានការប្រញាប់ព្រោះខ្លាចទៅយឺត ចឹងខ្ញុំសូមលាសិនហេីយបាទ » chimon ញញឹមរាក់ទាក់បន្តិចរួចក៏ចេញដំណេីរទៅតាមភារកិច្ចរបស់ខ្លួន មិនដឹងទេថាគ្រប់កាយវិការទាំងប៉ុន្មានដែរគេបានធ្វេីអប្បញមិញនេះមានក្រសែរភ្នែក2គូរសម្លឹងមកមេីលគេឥតឈប់ទោះគេមិនបានសន្ទនាអ្វីក៏ដោយ
************
~6:30 ល្ងាច~
បរិវេណវិមានដ៏ស្កឹមស្កៃយេីងបានឃេីញវត្តមាន perth&chimon បានរៀបខ្លួនចេញដំណេីរជាស្រេចសម្រាប់ទៅតាមកន្លែងដែលខ្លួនចង់ទៅ ពេលនេះគេមិនភ័យអ្វីនោះទេព្រោះម៉ាក់ perth មិនបាននៅទីនេះទេគាត់បានចេញទៅប្រជុំបាត់ហេីយដូច្នេះមិនចាំបាច់បារម្ភនិងព្យាយាមរកសំណួរដេីម្បីឆ្លេីយគេចវេសនោះទេសំខាន់ឥឡូវនេះមានពេលវេលាល្អសិនក៏បាន
***********
~នៅក្នុងឡានរបស់perth~
« ឯងចេះបេីកឡានអត់?មកធ្វេីអ្នកមេីលការគ្រប់គ្រងអោយយេីងនិង » tanapon បោះពាក្យសម្ដីដូចចង់មេីលងាយថា chimon ក្មេងមិនចេះបេីកឡានដូចជាគេបានយ៉ាងស្ទាត់ជំនាញធ្វេីអោយអ្នកអង្គុយនៅផ្នែកម្ខាងទៀតក្ដៅស្លឹកត្រជៀកតែម្ដងអត់មិនបានក៏ឆ្លេីយតបទៅវិញបែបត្រជាក់ៗតែន័យជ្រៅ
« សុំទោសណ៎ា!ថ្វីត្បិតថាខ្ញុំក្មេងក៏ពិតមែនតែមុននិងមកធ្វេីជាអ្នកគ្រប់គ្រងរបស់លោកខ្ញុំបានរៀនបេីកបរបានយ៉ាងល្អនិងជំនាញផងដែរ ដូច្នេះមិនបាច់ព្រួយបារម្ភទេ !» chimon និយាយរួចក៏ធ្វេីអោយ tanapon និយាយតបវិញមិនកេីតគាំងឆ្កឹងតែម្ដង chimon មិននិយាយច្រេីនក៏បេីកឡានទៅតាមlocation ដែរលោកប្រុសបានកំណត់អោយ
**************
~ One night club ~
Chimon បានចុះមកពីលេីឡានរួចក៏បេីកទ្វាអោយលោកប្រុសរបស់គេដោយស្វាហាប់ perth មិនចាំយូរក៏ដេីរសម្ដៅទៅតុដែរគេបានកក់មុនchiបាត់ទៅ ។។
មិនយូរប៉ុន្មានchimonបានដេីរទៅរកលោកប្រុសរបស់គេក៏ឃេីញperth បានអង្គុយញ៉ែគ្នាជាមួយនិងស្រីម្នាក់គេស្អាតណាស់ថែមទាំងចាប់ដៃជេីងគ្នាទៀតផងធ្វេីអោយអ្នកមេីលពីផ្នែកខាងនេះមានអារម្មណ៍ថាបេះដូងចាប់ផ្ដេីមឈឺនិងខូចចិត្តជាខ្លាំងគេក៏មិនយល់ដែរហេតុអ្វីក៏គេទៅជាបែបនេះមានរឿងអ្វីកេីតឡេីង?
« តេីនេះជាអារម្មណ៍អ្វីទៅ...? » chimon
————————————————-
TO BE CONTINUES 👉💗
Note 📝:គ្រប់ពាក្យពេចន៍និងកាយវិការទាំងប៉ុន្មានក្នុងរឿងមួយនេះគ្រាន់តែជាការប្រឌិតតែប៉ុណ្ណោះ
⭕️សុំទោសរាល់ពាក្យសម្ដីមិនសមរម្យទាំងឡាយ
Enjoy your reading 😉💕

ម្ចាស់បំណុលម្ចាស់ស្នេហ៍Where stories live. Discover now