បន្ទាប់ពីចេញពីមន្ទីពេទ្យរួចហើយជុងគុកបានបើកឡានមកឈប់នៅហាងមួយកន្លែងនៅមិនឆ្ងាយពីCondoនាយប៉ុន្មានទេ។នាយហៅម្ហូបនឹងស្រាជាច្រើនដបមកដាក់តម្រៀបពេញមុខនាយតែម្តង...។រាងក្រាស់លើកស្រាដកមួយក្អិកហើយចាប់ផ្តើមនឹកស្រមើស្រម៉ៃគ្រាដែលថេយ៍ជាសង្សារនឹងគ្នាហើយធ្វើរឿងល្អៗជាមួយគ្នាជាច្រើន...។
<អូនពិតជាដាច់ចិត្តទៅចោលបងមែនទេថេយ៍>ជុងគុកនិយាយតិចៗតែម្នាក់ឯងស្របពេលដៃលើកស្រា
មកផឹកមួយម៉ាត់
<ត្រឡប់មករកបងវិញមក...កុំទុកបងនៅឯកការម្នាក់ឯងបានទេ...អ្អឹកៗផ្តល់ឪកាសឲ្យបងជាលើកចុងក្រោយបានទេ>កែវភ្នែកដល់ដោយទឹកនេត្រាវាកំពុងតែរៀបស្រក់មកដោយគ្រាន់តែគិតដល់មនុស្សម្នាក់ដែលនៅឆ្ងាយពីនាយហើយក៏ចង់សឪកាសលើកចុងក្រោយដើម្បីកែខ្លួនផងដែរ....
រវល់តែខូចចិត្តខ្លាំងពេករហូតដល់នាយភ្លេចCallទៅលួងគេ បើសិនយកអាពេលផឹកនឹងតេទៅលួងគេសាកម្តងទៀតមិនល្អហ៎ៃហេតុអីចាំបាច់អង្គុយសម្រកទឹកភ្នែករៀបរាប់ហូហែតាប៉ែលតដូចច្នេះ..គិតបានត្រឹមនេះជុងគុកដកទូរសព្ទមកដើម្បីចុចCallទៅថេហ្យុង...
«ទូតៗ»សម្លេងទូរសព្ទជុងគុកបន្លឺឡើងក្រោយពេលនាយចុចCallទៅថេហ្យុង សំណាងនៅខាងគេពិតមែនពេលនេះថេហ្យុងព្រមលើកទូរសព្ទនាយហើយអញ្ចឹងថេយ៍ប្រហែលជាឈប់ខឹងគេហើយមើលទៅ...
<តេមករកងាប់អីទាំងយប់នឹងមិនដឹងមនុស្សដេកពូនទេហ៎េស...បើទំនេណាស់មិនប្រកាច់ទៅរកស្រីញីនៅក្នុងក្លិបទៀតទៅ...តេមករំខាគេនឹងគិតថាគេសប្បាយជាមួយមែន>គ្រាន់តែចុចទទួលភ្លាមជុងគុកមិនទាន់បាននិយាយអ្វីមួយម៉ាត់ផងថេហ្យុងដាក់មួយខ្សែរះយកតែម្តងរកតែអ្នកអានោះថើបមាត់និយាយមិនបាន...។
<ប....បងសុំទោស>ពេលនេះមិនដឹងគួនិយាយពាក្យអ្វីឲ្យសាកសមនឹងពាក្យមួយឃ្លានេះទេកាលដែលលឺថេយ៍ដូចជាគុំគេពេលណាក៏មិនដឹង
<លក់អាពាក្យសុំទោសនឹងចោលទៅព្រោះខ្ញុំវាធុញ...ធុញដែលស្តាប់វាដដែលៗ ខ្ញុំប្រាប់លោកម្តងទៀតឈប់តាមរំខានខ្ញុំទៅពួកយើងលែងពាក់ព័ន្ធនឹងគ្នាទៀតហើយ លោករស់នៅដោយលោកខ្ញុំរស់នៅដោយខ្ញុំគ្រប់យ៉ាងគឺផ្សេងគ្នា>ថេយ៍បោះសម្តីទាំងប្រដកប្រជាបញ្ចាក់ថាពួកគេលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ មិនមែនត្រឹមតែថ្ងៃនេះទេគឺចាប់តាំងពីថ្ងៃនោះមកម្លេះគ្រប់យ៉ាងសូមបញ្ចប់ដោយត្រឹមនេះចុះ
_______ចប់_______
អ្នកដែលនិយាយមើលទៅធម្មតាតែចំណែកអ្នកដែលស្តាប់នេះលឺហើយវាកាន់តែឈឺអ៑ួលៗប្រៀបដូចមាននរណាម្នាក់យកកាំបិតចាក់ទម្លុះបេះដូងនាយទាំងឆៅអញ្ចឹង។ក្រោយពីស្តីឲ្យជុងគុកអស់ចិត្តហើយថេហ្យុងក៏ចុចបិតលើសពីនេះទៀតថេហ្យុងដាច់ចិត្តប្លុកលេខនាយចោលទៀតផង....។
<ហ្អឹក...សុំទោសអូនមិនអាចលើកលែងទោសអូនបងម្តងទៀតបានទេ អូនខ្លាចបងនៅតែធ្វើចរិក
ដដែលអូនមិនចង់ឈឺម្តងហើយម្តងទៀតទេ>ថេយ៍ពេលដែកចុចបិតទូរសព្ទហើយគេឡើងមកគេងលើពូកខ្ទប់មុខយំ...រាងតូចក៏ឈឺមិនចាញ់រាងក្រាស់ប៉ុន្មានដែរព្រោះគេនៅស្រឡាញ់នាយតែក្តីស្រឡាញ់មួយនេះគេមិនហ៑ានប្រគល់ទៅលើនាយម្តងទៀតទេ គេខ្លាចជុងគុកនៅតែលួចផិតក្បត់គេម្តងទៀតគ្រាន់តែប៉ុនណឹងគេឈឺស្ទើស្លាប់ហើយចុះទំរាំទៅថ្ងៃមុខទៀតនាយនៅតែបែបនេះតើគេត្រូវស្លាប់ទាំងវ័យក្មេងមែនទេ?
ត្រឡប់មកជុងគុកឯណេះវិញពេលនេះគ្មានអ្នកកំដ៎គេសេដទេមានតែស្រាទេដែលយល់ចិត្តនាយ វាអាចជួយឲ្យនាយបំភ្លេចរឿងឈឺចាប់បាន ផឹកអស់មួយដបចូលមួយដកពីមួយយូទៅមួយយូពេលនទងទន់ខ្លួនហើយ...នេះមែនទេគេហៅថាស្នេហា ស្នេហាដែលធ្វើឲ្យមនុស្សយំដូចមនុស្សឆ្គួតនឹងឬ...។ចុងបញ្ចប់ន័យស្នេហាគឺទឹកភ្នែកមិនមែនសុភមង្គលឡើយដូច្នេះបើសិនអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយត្រូវចេះថែរក្សាឲ្យបានល្អមិនមែនទាល់តែដើរផ្លូវរាងខ្លួនទើបស្តាយក្រោយនោះទេ។
<មែនហើយមនុស្សប្រុសអាថ្មានិយមដូចបងសមតែនៅឯការម្នាក់ឯងបែបនេះទើបវាសម ហឹស..>នាយសើចចម្អកឲ្យខ្លួនឯងទាំងទឹកភ្នែកដក់ក្នុងរង្វង់កែវភ្នែកផ្សំជាមួយដៃកាន់ដបស្រាចំណែកខ្លួននាយវិញស្រវឹងឡើងចង់ទន់ខ្លួនហើយ។
<ហ៎េអាគុកមិចក៏មកតែម្នាក់ឯងអញ្ចឹង>អ៑ុនវូដែលទឹមតែចូលមកដល់ឃើញជុងគុកនៅម្នាក់ឯងក៏ឆ្ងល់ នេះលេងលួចមកផឹកសុីម្នាក់ឯងមិនគិតហៅមិត្តដែរទេឬយ៉ាងមិច...មិត្តម្នាក់នេះសូម្បីតែផឹកសុីក៏ក្បត់គ្នាកើតដែរ...!
<ឯងមកល្អហើយផឹកកំដ៎គ្នាសេដផង>ជុងគុកបក់ដៃហៅឲ្យអ្នកជាមិត្តអង្គុយចុះដើម្បីផឹកបានជាគ្នា ព្រោះផឹកសេដម្នាក់ឯងគ្មានអ្នកអង្គុយស្តាប់រឿងក្នុងចិត្តកាន់តែឯកការមួយកម្រិតទៀតហើយ
Be to contiued..........
YOU ARE READING
🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)
Actionរឿងទឹកអប់មានពិសជាប្រភេទរឿងមនោសចេនារវាងបុរសនឹងបុរសដែលតួtopជាមនុស្សដែលមិនចេះស្កប់ស្កល់រឿងតណ្ហាតែងតែលួចលាក់មានស្រីរហូត។ គេចូលចិត្តទៅផឹកសុីនៅខ្លឹបពេលដែលទំនេព្រោះនៅខ្លឹបមានស្រីកំណាន់ម្នាក់ដែលលួចទាក់ទង។តើនឹងមានអ្វីកើតឡើងប្រសិនបើតួbtt(tae)ដឹងការពិតដែលមនុស្...
Ep:30 ផឹកស្រាលួងខ្លួនឯង💔🥀
Start from the beginning
