Ep:20 ហេតុអីខ្លួនអូនក្តៅយ៉ាងនេះ?

Start from the beginning
                                    

#Condo jk

ជុងគុកបើទ្វាចូលមកដោយសម្លឹងរកមើលថេយ៍តែក៏ប្រទះឃើញគេគេងផ្អៀងទៅផ្នែកម្ខាង។នាយស្មានតែគេទៅធ្វើការបាត់ហើយតែបែជាគេងមិនទាន់ក្រោកវិញ។ជុងគុកមិនបានចូលមកមើលថេយ៍ដែលគេងឡើយនាយក៏សម្រេចចិត្តចូលបន្ទប់ទឹកដើម្បីជម្រះខ្លួនឲ្យបានស្អាតបាត។បន្ទាប់ពីងូតទឹករួចនាយចេញមកវិញឃើញថេយ៍គេងមិនទាន់ក្រោកទៀតទើបនាយដើចូលទៅមើល

<ថេយ៍>សម្តីនេះខុសស្រឡះពីយប់មិញព្រឹកនេះនាយប្រើពាក្យសម្តីពិរោះហៅនាមជាសង្សារដែលគេងមិនព្រមក្រោក តែទោះជាហៅសម្តីថ្នមប៉ុនណ្ណាក៏អ្នកម្ខាងទៀតមិនក្រោកដែរ

<ថេយ៍ក្រោកឡើងអូនមិនទៅធ្វើការទេហ៎េស?>នាយយកដៃកេះស្មាឲ្យគេក្រោកតែមិនសូម្បីកម្រើកខ្លួនសោះ ។ដោយឃើញបែបនេះនាយលូកដៃទៅស្ទាបក្បាលថេយ៍មើលក្រែងល៎គេឈឺអីវិន ដូចដែលនាយបានគិតមែន ពេលនេះខ្លួនថេយ៍ក្តៅសាច់ខ្លាំងណាស់

<អូនកើតអីមិចក៏ក្តៅខ្លួនខ្លាំងមេស>ជុងគុកទាញស្មារថេយ៍ឲ្យគេងាគមករកនាយព្រមទាំងស្ទាបមុខគ្រប់កន្លែង

<បងមកវិញហើយហ៎េស សុំទោសណាព្រឹកនេះអូនមិនបានធ្វើអីឲ្យបងញ>ថេយ៍ហើបមាត់និយាយស្ទើមិនចង់រួចភ្នែកក៏បើកមើលនាយតិចៗព្រោះតែគេមានអារម្មណ៍ថាងងុយគេងខ្លាំងណាស់ គេមិនបានឆ្លើយសំណួនាយទេផ្ទុយទៅវិញគេប្រើពាក្យសុំទោសទៅនាយខ្លាចថានាយខឹងគេមួយកម្រិតទៀត

<គេងសិនទៅចាំបងជូតខ្លួនឲ្យអូន>ជុងគុកឲ្យថេយ៍គេងវិញព្រមទាំងដៃអង្អែលក្បាលគេថ្នមៗ រួចហើយនាយក៏ដើរទៅយកចានដែកព្រមជាមួយកូនកន្លែងតូចដែលមានទឹកសម្រាប់ជូតខ្លួនឲ្យរាងតូច..។

អារម្មណ៍ដែលខឹងពីយប់មិញរលាយបាត់គ្មានសល់ព្រោះតែឃើញសភាពម្ចាស់ចិត្តពេលនេះ រាងតូចមិនងាយឈឺអីដល់ថ្នាក់នេះដែរ គ្រប់យ៉ាងមកពីកំហឹងនាយទាំងអស់មែនទេ ស្តាយក្រោយណាស់បើពេលនោះនាយមិនខឹងមិនធ្វើឲ្យទឹកភ្នែកគេស្រក់ទេម្លេះពេលនេះក៏មិនបានឃើញសភាពថេយ៍ដូច្នេះដែរ នាយគួឲ្យតែស្តាប់ការបកស្រាយគេខ្លះ។

ដឹងទេហេតុអ្វីបានថេយ៍ស្រឡាញ់ជុងគុកខ្លាំង ហើយតែងតែអត់អោនឲ្យនាយព្រមស្តាប់ហេតុផលនាយ ព្រោះជុងគុកតែងតែយកចិត្តទុកដាក់ជាមួយគេក្រោយពេលនាយខឹងស្អប់គេហើយ ចិត្តថេយ៍ប្រៀបដូចចាហួយដែលតែងតែទន់ពេលនាយមើលថែគេ ទោះជា5នាទីក៏ដោយ...!!

ចំណាយពេល15នាទីជុងគុកក៏ជូតខ្លួនឲ្យថេយ៍រួចហើយ នាយក៏ចេញទៅទិញអ្វីឲ្យថេយ៍អាល
បានលេបថ្នាំឲ្យឆាប់ជា។ មិនយូប៉ន្មាននាយក៏ត្រឡប់មកវិញរៀបចំបបរដាក់ចានឲ្យថេយ៍ញាំនឹងលេបថ្នាំរួចអស់ហើយ ថេយ៍ក៏គេងវិញទើបនាយរៀបចំខ្លួនទៅធ្វើការបន្ត។

#Jk Group

នាយចូលមកក្រុមហ៑ុនម៉ោងជិត10ទៅហើយព្រោះរវល់នៅមើលថែថេហ្យុង ថ្ងៃនេះនាយក៏ត្រូវមានប្រជុំនៅម៉ោង10ដែរដូច្នេះនាយមិនអាចលុបការប្រជុំបានឡើយ។

#office

<មិចក៏បងទឹមតែមកក្រុមហ៑ុន>លីកាដាក់ឯកសារត្រូវសញ្ញេបន្ទាន់នៅលើតុធ្វើការជុងគុកព្រមទាំងសួនាយបន្ថែមទៀត នេះម៉ោងជិត10ហើយគេទឹមតែចូលក្រុមហ៑ុនហ៎េស

<បងរវល់បន្តិច ទើបមកយឺត>ជុងគុក

<បងឆាប់សញ្ញេឯកសារទៅព្រោះអូនត្រូវការបន្ទាប់ បងមិនបាច់ពិនិត្យទេព្រោះអូនបានពិនិត្យច្បាស់លាស់អស់ហើយ>នាងប្រាប់ទៅជុងគុក នាយប្រុងពិនិត្យឲ្យបានល្អិតល្អន់ជៀសវាងការមានបញ្ហាលើកក្រោយហើយតែនាងអះអាងបែបនេះនាយក៏មិនបានពិនិត្យច្រើនដែរព្រោះអាចទុកចិត្តនាង។

ជុងគុកសញ្ញេឯកសានេះហើយហុចទៅឲ្យនាង លីការទទួលទាំងញញឹមស្រស់ព្រោះអ្វីដែលនាងរៀបគម្រោងពេលនេះកំពុងដំណើរកាតិចៗហើយ ហើយសង្ឃឹមថាវាអាចនឹងរលូនផងចុះ។

<អរគុណបង...អូនរៀបចំឯកសារសម្រាប់ប្រជុំរួចរាល់ហើយបន្តិចទៀតម្ចាស់ភាគហ៑ុននឹងមកដល់បន្ទប់ប្រជុំដូចគ្នា>លីកា

<ទៅធ្វើការអូនបន្តចុះ>ជុងគុក

20នាទីក្រោយមកការប្រជុំក៏ឈាន់មកដល់ ជុងគុករៀបចំខ្លួនសារេអាវឲ្យបានស្អាតត្រៀមចូលប្រជុំជាមួយម្ចាស់ភាគហ៑ុនធំៗ។លីកាកាន់ឯងសា5_6ឯកសាចូកមកហៅជុងគុកក្នុង office

<ដល់ម៉ោងហើយ>

ក្រោយមកពួកគេទាំងពីក៏បណ្តើរគ្នាចូលអង្គរប្រជុំ ដើម្បីពិភាក្សារគ្នារឿងភាគហ៑ុននឹងបន្ថែមការផលិតទូរសព្ទបន្ថែមទៀត....។

Be to contiued..........

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now