EP4 "បើនាងចង់ដឹងអោយសុីជម្រៅទាល់តែនាងមានទំនាក់ទំនងសុីជម្រៅជាមួយម្ចាស់វិមាននេះ!"

Start from the beginning
                                    

"អួយ! ហ្ហឹក ហ្ហឹក ឈឺណាស់!" អ្នកថាមិនចង់យំទេតែវាឈឺខ្លាំងពេកធ្វើអោយអ្នកហូរទឹកភ្នែកទាំងមិនដឹងខ្លួនតែម្ដង

"ទ្រាំបន្តិចទៅ!" គេព្យាយាមដកវាទាល់តែផុតហើយក៏យកត្រួយស្លឹកឈើនៅជិតនោះមកទំពារហើយបិតអោយអ្នក

"រួចរាល់ហើយ! ដើររួចទេ? " គេងើបឈរវិញព្រមទាំងសួរមកកាន់អ្នកដែលអង្គុយធ្វើមុខជូរអែមៗ

"រួច! អាយ~" មាត់និយាយថាដើររួចតែគ្រាន់តែងើបឈរនិងឈឺចង់ដាច់ខ្យល់ទៅហើយចុះទម្រាំដើរទៀត~johnnyក្រវីក្បាលបន្តិចក៏លើកបីអ្នកដើរចេញទៅតែម្ដង

"នែ៎..លោក" ភ្លាមៗពេកអ្នកត្រៀមខ្លួនសឹងមិនទាន់ ហើយអ្នកក៏ប្រឹងរើតិចៗដើម្បីអោយគេដាក់ចុះ

"នៅអោយស្ងៀម! ប្រយត្ន័ខ្ញុំថើប!" ឮប្រយោគនេះជាមួយទឹកមុខពិឃាតរបស់គេធ្វើអោយអ្នកព្រឺសម្បុរហើយក៏ព្រមនៅស្ងៀមតាមពាក្យសម្ដីរបស់គេ~ស្របពេលដែលគេកំពុងដើរអ្នកក៏លួចមើលមុខគេរហូត Johnny គេដឹងតែគេសុខចិត្តធ្វើមិនដឹង ក្នុងអារម្មណ៏របស់គេវិញរំភើបពេកក្រៃពេលឃើញអ្នកកំពុង fall in love បែបនេះ ~30 minute later~ Johnny ក៏បីអ្នកមកដល់វិមានរបស់គេមិនតែប៉ុណ្ណោះថែមទាំងជូនមកដល់បន្ទប់ទៀត ដាក់អ្នកលើពូករួចហើយគេក៏ដើរទៅបើទូយកប្រដាប់លាងរបួសចេញមក

"លោក..ធ្វើអីនិង?" អ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលគេមកចាប់ទាញជើងរបស់អ្នកដាក់លើភ្លៅគេ

"ខ្ញុំលាងរបួសអោយ វាអាចនិងក្លាយបាន" អ្នកក៏នៅស្ងៀមព្រមអោយគេលាងរបួសអោយ ពេលសម្លឹងមើលគេកាន់តែយូរកាន់តែលង់ ហើយមើលកាន់តែយូរមានអារម្មណ៍ថាងងុយគេងអ្នកក៏បិទភ្នែកគេងបាត់ទៅព្រោះទ្រាំមិនបាន~បន្ទាប់ពីអ្នកគេងលក់johnnyក៏អារដៃរបស់គេសម្រក់ឈាមលើមុខរបួសរបស់អ្នកគ្រាន់តែឈាមគេស្រក់ប៉ះកន្លែងមុខរបួសនោះភ្លាម មុខរបួសនោះស្រាប់តែជាភ្លាមស្នាមអ្វីក៏គ្មានដែរ~នៅសម្លឹងមុខអ្នកមួយសន្ទុះធំទើបគេដើរចេញមកវិញទាំងមុខស្មើរតាមទម្លាប់របស់គេ~ពេលចេញមកវិញគេក៏បានឃើញសំបុត្រមួយច្បាប់ដែលសត្វក្អែករបស់គេបានពាំមក គេក៏បើកមើលយ៉ាងលឿន *ហិ ហិ លោកម្ចាស់ខ្ញុំមិនចេះសរសេរសំបុត្រអីទេ តែខ្ញុំគ្រាន់តែចង់ប្រាប់ថាពេលនេះខ្ញុំកំពុងនៅអាមេរិកទាល់តែកន្លះខែទៀតទើបទៅវិញ! លោកម្ចាស់នៅក្នុងផ្ទះតែពីរអ្នកចង់ធ្វើអីក៏ធ្វើទៅ!* អានចប់ភ្លាមគេក៏មូលក្រដាសនោះគប់ចោលក្នុងភ្នក់ភ្លើងហើយរអ៊ូង៉ូវៗម្នាក់ឯង

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now