EP3*តើរូបនេះមានពាក់ពន្ធ័អ្វីជាមួយខ្ញុំ?*

263 25 14
                                    

...you: នេះគេថើបខ្ញុំ? ខ្ញុំយល់សប្តិទេដឹង តើវាអាចទៅរួចបានដោយរបៀបណាបើខ្ញុំនិងគេទើបតែស្គាល់គ្នាបានមួយថ្ងៃនិង?ពុទ្ធោអើយ! ខ្ញុំនៅទីនេះលែងកើតហើយ"

...បន្ទាប់ពីដេកអៀនបានមួយសន្ទុះអ្នកក៏នឹកឃើញចង់ដើរមើលក្នុងផ្ទះនេះ~ពេលដែលចុះមកក្រោមឃើញថាឡើងស្ងាត់ជ្រាប បានឱកាសអ្នកក៏ដើរទៅមើលផ្ទាំងគំនូរនោះ ពន្លឺព្រាលៗរបស់អំពូលពណ៌ក្រហមបានធ្វើអោយអ្នកមើលឃើញគំនូរនោះរឹតទេច្បាស់ វាជារូបមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ នាងញញឹមស្អាតខ្លាំងណាស់ តែពេលមើលរូបនេះកាន់តែយូរអ្នកមានអាម្មណ៍ថាធ្លាប់ឃើញនារីម្នាក់នេះនៅទីណាម្ដង តែអ្នកនឹកឃើញមិនច្បាស់សោះ នៅលើផ្ទាំងគំនូរនេះក៏មានសរសេរឈ្មោះនិងកាលបរិច្ឆេទផងដែរ
*23 វិច្ឆិកា 1700
Edgar Rena * ពេលដែលអ្នកក៏យកដៃទៅស្ទាបរូបថតនោះ ទឹកភ្នែករបស់អ្នកស្រាប់តែហូរចុះមកថែមទាំងឈឺក្នុងទ្រូងខាងឆ្វេងទៀតផង អ្នកមិនយល់ឡើយថាហេតុអ្វីបានទៅជាបែបនេះ

"អ្នកណាអោយនាងប៉ះរូបនេះ ?" សម្លេងស្រែករបស់Johnny ធ្វើអោយអ្នកភ្ញាក់ឡើងចង់លួសព្រលឹង ពេលដែលអ្នកសម្លឹងទៅក្រសែរភ្នែក Johnny អ្នកក៏បានឃើញពីភាពហួងហែងរបស់គេនៅក្នុងនោះវាបង្ហាញយ៉ាងច្បាស់តាមរយ:កែវភ្នែកថាគេស្រលាញ់និងហួងហែងរូបនេះណាស់

"ឃូ៎!"គេក៏ដកដង្ហើមធំមួយឃូសដើម្បីរំសាយអារម្មណ៍ខឹងទើបនិយាយមកកាន់អ្នកទាំងសម្លេងស្មើរ
"រូបនេះនាងហាមប៉ះ ខ្ញុំប្រាប់ជាលើកចុងក្រោយ"

"ចា៎..ចា៎សខ្ញុំ..គ្រាន់តែឃើញរូបនេះស្អាត ទើបចង់មើល ចឹងខ្ញុំសុំទៅខាងលើសិនហើយ" និយាយរួចភ្លាមអ្នកក៏រត់មកខាងលើវិញទាំងមានចម្ងល់រាប់រយនៅក្នុងខួរក្បាល

"Edgar rena? ឈ្មោះស្រដៀងៗមិចទេ! រូបនេះបានគូរតាំងពីឆ្នាំ1700! ខ្ញុំដូចជាធ្លាប់ឃើញនាងនៅកន្លែងណាមួយ!តើរូបនោះមានពាក់ពន្ធ័អ្វីនិងគេបានមើលទៅដូចហួងហែងម្ល៉េះ? ជាម្ដាយ ជាយាយ ជាមីង ជាអ៊ំ ឬក៏ជាសង្សារ? តែសង្សាយ៉ាងមិចបើរូបនោះគូរឡើងជិត3សតវត្សរ៍ហើយនិង? ហើយហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថារូបនេះពាក់ពន្ទ័និងខ្ញុំ? ហឺយ! ឈឺក្បាលណាស់!  "...

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now