Ep:15 នាងផ្ញើឲ្យអូនមើល ហុឹកៗ😭

Start from the beginning
                                        

#Skip___

+Yoonmin

ជីមីនកំពុងតែប្រមូលសម្លៀកបំពាក់យកទៅបោកគត់ឲ្យបានស្អាត ដៃនៅតែប្រមូលមាត់នៅតែរអ៑ូមិនឈប់ មិនដឹងថាមានរឿងអីជាមួយប្តីទៀតហើយ...!!

<ដេកម៉ោង9_10មិនទាន់ងើបទៀត អាងតែថ្ងៃអាទិត្យមិនធ្វើការប្រកាច់ប្រឹងដេកដល់ថ្ងៃចាំងគូទហើយនៅមិនទាន់ក្រោកទៀត មិនដឹងថាគិតត្រូវឬខុសទេដែលយកធ្វើប្តី>ជីមីនរអ៑ូងូវៗប្រៀបដូចកន្ទេសឡង់ដែលប្រុងចោះបំពុងឫស្សីអញ្ចឹង មាត់នៅរអ៑ូចំណែកដៃនៅតែធ្វើការ

<ថ្មើនេះបើគេដើដល់ក្រៅប្រទេសហើយចំណែកអាស្លេកនេះនៅដេកចំតិតគូទមិនព្រមក្រោក>ជីមីន

យ៉ុនហ្គីដោយថ្លង់ជីមីនរអ៑ូរំខានដំណេកគេពេកនាយយកភួយមកគ្របជិតក្បាលដើម្បីកុំឲ្យលឺជីមីនរអ៑ូទៀត ថ្លង់ណាស់រំខានការដេកពូនអស់ហើយ។ជីមីនក្រឡែកឃើញយ៉ុនហ្គីដូច្នេះកាន់តែធ្វើឲ្យគេក្តៅមួយកម្រិតទៀត

<និយាយបន្តិចបន្តូចធ្វើឯងថ្លង់មិនចង់ស្តាប់ទ្រាំមិនបានកន្រ្ទកហោះឡូវហើយ>ជីមីននៅតែនិយាយមិនឈប់រួចសម្លឹងមើលរៀបចំសម្លៀកបំពាក់បោកវិញ តែស្រាប់តែបើភ្នែកធំៗកំហឹងក្នុងខ្លួនក៏កើនឡើងជាច្រើនអង្សា

<អ៎ាយយយយ អាតាបុិយ៉ុន>ជីមីនកាលដែលឃើញស្នាមក្រេមនៅលើអាវប្តីហើយស្រែកសិងតែបែកបន្ទប់មុខវិញខឹងឡើងក្រហម ជីមីនកាន់អាវរាងក្រាស់សំដៅមកលើពូករួចបោះសម្តៅទៅកាន់នាយធ្វើឲ្យនាយលឺហើយបើកភួយចេញទើបងើបមកអង្គុយសម្លឹងមុខប្រពន្ធ

<មានរឿងអីអូន>រាងក្រាស់សួទៅកាន់ប្រពន្ធដោយក្តីបារម្មណ៍ដែលសុខៗរាងតូចស្រាប់តែស្រែកយកសិងបែកបន្ទប់

<យប់មិញបងទៅក្លឹបមែនទេ>ស្របនឹងសំណួជីមីនងប់អាវនាយចំកណ្តាលមុខ ធ្វើឲ្យយ៉ុនហ្គីកាន់តែឆ្ងល់ទៀតហើយ

<គឺ.....គឺ...>យ៉ុនហ្គីឆ្លើយមិនចេញព្រោះមិនដឹងឆ្លើយយ៉ាងមិចសម

<ស្នាមក្រេមមីស្រីថោកទាបណា ហ៎ាស់>ជីមីន

<មិនស្នាមក្រេមទេ អូនមើលច្រឡំហើយ>1លានហេតុផលរបស់នាយចេញមកទៀតហើយគេខំប្រឹងគិតរកចម្លើយណាដែលនិយាយចេញមកហើយធ្វើឲ្យជីមីនជឿ តែដូចដឹងស្រាប់ហើយថាគេមិនងាយជឿនាយនោះទេ

<ស្មានតែអូនមិនដឹងវាជាក្រេមឬជាស្អីមែនទេ? ព្រោះអូនមិនមែនល្ងង់>ជីមីន

<.........>

<បងប្រាប់អូនថា បងទៅផ្ទះប៉ាម៉ាក់តែលួចទៅក្លឹបផឹកសុីអូនបងសប្បាយមិនគិតពីអូនដែលគេងផ្ទះម្នាក់ឯង>ជីមីន

<........>យ៉ុនហ្គីនៅតែស្ងាត់ព្រោះមិនដឹងថានិយាយស្អីទៀតព្រោះជីមីននិយាយមុននេះសុតតែត្រូវចំណុចនាយអស់ហើយទោះប្រកែកក៏ជីមីនមិនជឿដដែល។

<ចាប់ពីពេលនេះត៎ទៅអូនឈប់ហាមបងទៀតហើយ អញ្ជើញបងធ្វើអ្វីដែលបងត្រូវការចុះ>បញ្ចប់ប្រយោគជីមីនបើកទ្វាចេញទៅក្រៅតែមិនថាទៅណាទេ យ៉ុនហ្គីឃើញដូច្នេះក៏រត់ទៅតាមលោមលួងជីមីន

ក្រឡែកមកមើលtaekookវិញពេលនេះដូចជាមានក្តីសុខខ្លាំងណាស់បន្ទាប់ពីឈ្លោះគ្នាអស់មួយព្រឹកមកនេះ។ឈ្លោះគ្នាអស់ចិត្តក៏ត្រឡប់មកផ្អែមល្អែមវិញ បន្ទាប់ពីញាំអារហារពេលព្រឹករួចហើយពួកគេនៅអង្គុយលេងទីសាធារណ:មួយកន្លែង÷

<ថ្ងៃត្រង់បន្តិចបងទៅលេងអ្នកម៉ាក់ អូនអាចនៅម្នាក់ឯងបានទេ?>អង្គុយមួយសំទុះហើយទើបតែនឹកឃើញម៉ាក់គេតេមកតាំងពីម្សិលថាប៉ារបស់នាយកំពុងឈឺតែនាយនេះទឹមតែនឹកឃើញទៅមើលគាត់

<មិនអីទេ អូនអាចនៅម្នាក់ឯងបាន>ថេយ៍

<បែបនេះទើបគួឲ្យស្រឡាញ់>ថេយ៍កាលដែលលឺសម្តីផ្អែមរបស់មនុស្សប្រុសនៅចំពោះមុខហើយធ្វើឲ្យគេញញឹមសប្បាយចិត្តព្រោះតែសម្តីស្រទន់របស់នាយ

<បងអូនចង់ញាំការ៉េម>រាងតូចក្រឡែកឃើញក្មេងៗដើរកាត់មុខអប្បាញមិញកាន់ការ៉េមទើបទានាយទិញញាំដែរ រីរាងក្រាស់វិញឃើញបែបនេះពិតជាហួសចិត្តខ្លាំងណាស់ នេះអាយុប៉ុន្មានហើយនៅចង់ញាំការ៉េមដូចក្មេងទៀត....

<អាយុ20ហើយនៅញាំការ៉េមដូចក្មេងទៀត ឆឹស>រាងក្រាស់ផ្ទាត់ថ្ងាស់រាងតូចតូចព្រោះតែខ្នាញ់ចរិកគួឲ្យស្រឡាញ់របស់គេនាគ។ថេយ៍ធ្វើមុខជូដូចជុះអត់ចេញដៃតូចៗលើកមកអង្អែលថ្ងាស់ព្រោះឈឺ...

To be contiued..........

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now