ភាគ១៤ : លោករដ្ឋមន្ត្រីអូនចិត្តទូលាយណាស់

Začít od začátku
                                    

  ប៉ុន្មាននាទីក្រោយរថយន្តសេរីទំនើបក្នុងប្រទេសក៏បញ្ឈប់នៅមុខភោជនីដ្ឋានមួយដ៏ល្បីមួយកន្លែងក្នុងទីក្រុង ។ លោករដ្ឋមន្ត្រីចុះពីលើឡានឈរជះរាងសង្ហាយ៉ាងឡួយ៎រួចទើបក្រៀកចង្កេះតូចរបស់ ថេយ៉ុង ដែលចុះមកក្រោយទើបបណ្តើរគ្នាចូលទៅខាងក្នុងក្រោមការទទួលស្វាគមន៍យ៉ាងរាក់ទាក់និងដិតដល់បំផុតពីបុគ្គលិក ។
  បន្ទាប់vip
  « ហៃយ៉ា...ទីបំផុតលោកនាយករដ្ឋមន្ត្រីមកដល់ហើយពួកយើង » ការមកដល់របស់ ជុងហ្គុក នាំអោយមិត្តៗដែលមកមុនក៏ចំអន់គេឡើងភ្លែតតែម្តង ។
  « មានកិត្តិយសណាស់បានចួបលោកនាយករដ្ឋមន្ត្រីផ្ទាល់បែបនេះ » លូសុីហ្វើរ៍ ក្រោកក្រេះពីកៅអីរួចក៏ដើរទៅធ្វើរាក់ទាក់ដាក់ ជុងហ្គុក ។
  « មែនហើយ លោកនាយករដ្ឋមន្ត្រីអញ្ជើញអង្គុយមក » មិត្តក្នុងចំណោមនោះក៏រួមគ្នាសម្តែងចំអន់ ជុងហ្គុក តៗគ្នាតែម្តង ។
  « បានហើយៗ ពួកឯងគិតចង់ចំអន់យើងបែបនិងរាល់លើកមែនអី ? » ជុងហ្គុក ទ្រាំនិងការចំអន់របស់មិត្តទៀតលែងបានទើបស្រដីឡើងបញ្ឈប់ពួកគេទាំងអស់គ្នា ។ ចួបគ្នាពេលណាក៏បែបនិងដែរគេស្តាប់ឡើងចង់ស្រគៀត្រចៀកអស់ហើយ ។
  « នេះអ្នកណានិង ជុងហ្គុក ? » ឃើញក្មេងប្លែកមុខគួរអោយស្រឡាញ់ឈរក្បែរមិត្តដូច្នេះ លូសុីហ្វើរ៍ ក៏សួរឡើង មិត្តទាំងអស់គ្នាក៏ចោលក្រសែរភ្នែកបែរមក ថេយ៉ុង ទាំងអស់ទាំងចង់ដឹង ។
  លឺសំណួរនេះហើយលោករដ្ឋមន្ត្រីក៏ញញឹមអំនួតបន្តិចទើបក្រៀកចង្កេះតូចទាញមកជិតមុននឹងនិយាយណែនាំ ។
  « នេះ ថេយ៉ុង ជាគូរដណ្តឹងរបស់យើង »
  « Wow Surprise ណាស់លោកនាយករដ្ឋមន្ត្រីខានចួបគ្នាមិនប៉ុន្មានផងមានគូរដណ្តឹងហើយ »
  « Surprise ពិតមែនតែថាគូរដណ្តឹងឯងស្រស់ស្អាតណាស់ ជុងហ្គុក » លូសុីហ្វើរ៍ សសើរទាំងញញឹមរាប់អានដាក់ ថេយ៉ុង រាងតូចក៏ញញឹមស្រាលបែបគួរសមតបដាក់គេវិញដូចគ្នា ។
  ហើយកាយវិការញញឹមញញែមដាក់គ្នារបស់ ថេយ៉ុង និង លូសុីហ្វើរ៍ ក៏ជៀសមិនផុតពីក្រសែរភ្នែករបស់ ជុងហ្គុក ឡើយព្រោះនៅជិតបង្កើយណាស់ ។ វាជាទិដ្ឋភាពដ៏គួរស្អប់ លោករដ្ឋមន្ត្រីមិនចង់ឃើញ ទេ..មិនអាចបើកភ្នែកទ្រាំមើលទេ ។
  « ញញឹម ? អូនញញឹមដាក់អា ហ្វើរ៍ ? » ជុងហ្គុក មើលមុខគូរដណ្តឹងព្រមទាំងមិត្តឆ្លាស់គ្នាទៅវិញមកពីរបីដងដោយឬកពារឆោឡោដែលមិនដែលបង្ហាញទាំងស្រដីសួរ ថេយ៉ុង ដើម្បីបញ្ជាក់ថាខ្លួនឯងព្រិលភ្នែកមែនឬមិនមែន ។
  « អឹម៎ » ថេយ៉ុង ក៏ងក់ក្បាលបញ្ជាក់ថាមែនហើយដែលគេបានញញឹមដាក់ លូសុីហ្វើរ៍ តែក៏ព្រោះតែម្សៀរនិងញញឹមដាក់គេមុនតើ ។
  ជុងហ្គុក ក៏បែរមុខមករកមិត្តសម្លាញ់ម្តងទាំងកែវភ្នែកនិងទឹកមុខពិឃាតធ្វើអ្នកមិនដឹងខ្យល់អីដូចជា លូសុីហ្វើរ៍ អត់ឆ្ងល់ហើយធ្វើមុខល្ងង់ៗមិនយល់រឿងមិនបាន ។
  « ម៉េចក៏ឯងធ្វើមុខបិសាចដាក់យើងចឹង ? »
  « ឯងស្លាប់ប្រាកដណាស់អា ហ្វើរ៍ »

បងហ្វើរ៍ញុមខុសអី😞
To be continued🙆🏾‍♀️💕🍓

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Apr 07 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Kde žijí příběhy. Začni objevovat