« ម៉ោះទៅផ្ទះវិញ!!! ម៉ាក់ប៉ាខ្ញុំលាទៅវិញហើយ » ចាប់លើកហ្វីតបីរួចហើយក៏ងៀគមកនិយាយលាទៅកាន់លោកវុននិងអ្នកស្រីជីឯពួកគាត់ក៏បានងួកក្បាលទាំងញញឹមហើយក៏សើចទាំងហួសចិត្តបន្ដិចដែរ
-------------
« ហើយមិចក៏មកផ្ទះមុនបងចឹង??? » គ្រាន់តែមកដល់ផ្ទះវិញភ្លាមជេមក៏សួរទៅកាន់ហ្វូតភ្លាម!! មើលទៅទឹកមុខគេនិយាយក៏ដឹងថាគេមិនពេញចិត្តដែរ។
« មកពីឃើញលោកជាប់ធ្វើការនិងឯងទើបមកមុន » ហ្វូតតបទៅកាន់ជេមវិញទាំងមុខមិនរីកសោះខ្លួនឯងនៅជាប់នាំស្រីក្រៅទៅដើរលេងចូលហាងចូលស្អីឡើងពេញនិងល្មមគេចេញមកមុនមិនប្រាប់ចឹងហើយ!!
« លើកក្រោយបងហាមមិនអោយមកមុនបែបនេះទេលឺនៅ » ជេមនិយាយទាំងទាញយកហ្វូតមកអង្គុយជិតខ្លួនគេហើយថែមទាំងយកដៃឱបក្រសោបចង្កេះហ្វូតហើយក៏ឈ្លៀតថើបថ្ពាល់ក្រពុំរបស់ហ្វូតយ៉ាងថ្នមៗ ចំណែកអ្នកដែរត្រូវបានគេឱបថើមនេះអៀនឡើងរឹងខ្លួនអស់ហើយ។
« មិនលឺទេព្រោះមិនបានយកត្រជៀកស្ដាប់សម្ដីលោកនិយាយមុននិងផង »ទោះបីជាអៀនក៏ពិតមែនតែអាពាក្យឌឺដងនេះគឺអត់ភ្លេចទេ:)
« នេះអូនឌឺបងហ៌?? » ទោះសួរមិននិយាយក៏ដឹងថាកំពុងតែឌឺបានហើយ!!
« អត់បានឌឺផង » គ្រាន់តែតបទៅកាន់ជេមរួចហើយគេក៏លើកដៃជេមដែរបានឱបខ្លួនចេញហើយក៏រត់ឡើងទៅលើយ៉ាងលឿនធ្វើអោយជេមនេះអង្គុយក្រវីក្បាលហួសចិត្តតែឯង
មកដល់បន្ទប់ភ្លាមសំឡេងរោទ៍ទូរស័ព្ទរបស់ហ្វូតក៏បានបន្លឺឡើងពេលដែរគេបើកមកក៏ឃើញថាជា FIT NIMTIWAT បងប្រុសដ៏សែនល្អរបស់គេ
ឃើញបែបនេះភ្លាមហ្វូតក៏ចុចលើករួចក៏ដើរដាក់ខ្លួនគេងទៅលើពូកមុននិងយកទូរស័ព្ទមកផ្អឹបនិងត្រជៀកនិយាយជាមួយនិងបងរបស់ខ្លួន
" ហ្វូត..!! តែអូនយ៉ាងមិចហើយ?? បងលឺគេថាអូនរៀបការជំនួសបង?? តើគេមានបានធ្វើបាបអូនទេ?? បងសំទោសណាហ្វូត.. "
" ខ្ញុំមិនអីទេ!! តែបង ហេតុអីបានជាបងរត់ចោលគេមិចមិនព្រមរៀបការ?? " បើគ្រាន់តែរៀបការដូចជាគ្មានខុសអីទេតែមិចបានជាគាត់មិនរៀបការទៅវិញ??
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Romance« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...
EP9 / អត់បានឌឺផង
Start from the beginning
