« ហ្វូត..!!! » ជេមបានស្រែកហៅហ្វូតនិងរកហ្វូតឡើងពេញផ្ទះអស់ហើយនៅតែរកមិនឃើញគេក៏ដាក់ខ្លួនអង្គុយទៅលើសាឡុងទាំងអស់សង្ឃឹម គេខ្លាចណាស់ខ្លាចថាហ្វូតចោលគេ
-----
« ពេលណាទើបកូនត្រឡប់ទៅវិញប្រយ័ត្នប្ដីរកមិនឃើញណា » លោកវុននិយាយទៅកាន់កូនប្រុសខ្លួនដែរកំពុងតែអង្គុយមើលទូរទស្សន៍នៅលើសាឡុងធ្វើមិនដឹង
« មិនទាន់ចង់ទៅទេប៉ា ប៉ាកុំបារម្ភពេកទៅមើលណាមួយគេក៏មិនបានស្រឡាញ់ហើយខ្វល់ពីកូនអីដែរ » ហ្វូតតបទៅប៉ាវិញយ៉ាងរំភើយមើលទៅគេហាក់ដូចជាគ្មានខ្វល់អីទេតែកាពិតឈឺចិត្តចង់ផ្ទុះពេលដែរគេមិនខ្វល់ពីខ្លួន
« តាមតែចិត្តកូនទេប៉ាគ្រាន់តែប្រាប់ឯងទេ » លោកវុន
« មិចបានថាបងមិនបារម្ភពីកូនចឹង?? ម៉ាក់ថាគេបារម្ភពីកូនហើយស្រឡាញ់កូនខ្លាំងទៀតផង » លោកស្រីជីបាននិយាយទៅកាន់កូនប្រុសទាំងសើចក្រវីក្បាលហួសចិត្ត
« ម៉ាក់ចេះតែថាហើយ!! » ហ្វូតក៏តបទៅកាន់ម៉ាក់វិញទាំងចរិកង៉ក់ងរ
« មិនចេះតែថាទេតែមើលខាងក្រៅទៅ » គ្រាន់តែគាត់និយាយចប់ភ្លាមសំឡេងបើកទ្វារផ្ទះក៏បានបន្លឺឡើងដោយស្នាដៃរបស់លោក Gemini Norawit !! ( ណាថាកូនប្រុសមីនៗអត់ខ្វល់ពីហ្វូតហ៌គេឡើងស្រឡាញ់ប្រពន្ធគេនៀគ )
« ហ្វីតមិចក៏អូនមកលេងផ្ទះម៉ាក់ប៉ាមិនប្រាប់បងចឹង?? ទូរស័ព្ទក៏Callមិនចូលទៀតអូនដឹងថាបងបារម្ភប៉ុណ្ណាទេ?? ប្រពន្ធមានតែមួយគ្រាប់និងផងបើមានរឿងអីកើតឡើងទៅលើអូនតើអោយបងធ្វើយ៉ាងមិចទៅ?? បើថាទូរស័ព្ទ អស់ថ្មក៏គួរតែយកទូរស័ព្ទម៉ាក់ប៉ាអូនCallមកប្រាប់បងក៏បាន!! តែអូននេះស្ងាត់ឈឹងដឹងថាបងបារម្ភពីអូនស្ទើរឆ្កួតហើយ!! » គ្រាន់តែបើកទ្វារភ្លាមក៏ទេសនាអោយប្រពន្ធភ្លាមតែម្ដងនេះមិនអោយគេទេសនាអោយក៏មិនកើតបើប្រពន្ធគេចរិកយ៉ាប់យ៉ាងនិង:)
« អើ-ខ្ញុំសំទោស » ហ្វូតនិងទាំងឱនមុខចុះគេមិនគិតថាជេមនិងបារម្ភពីគេចឹងទេបើឃើញគេនៅឡើងស្នាតស្នាលជាមួយនិងស្រីម្នាក់នោះក៏គិតថាគេភ្លេចខ្លួនបាត់ហើយ
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Romance« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...
