EP1: ជំនួបដំបូងបន្ទាប់ពីបែកគ្នាអស់រយ:ពេលរាប់រយឆ្នាំ!

Start from the beginning
                                    

* 23 វិច្ឆិកា 1999
ថ្ងៃនេះខ្ញុំបានទៅទស្សនកិច្ចក្នុងព្រៃជាមួយសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ពេលដែលដើរទៅដល់ផ្លូវមួយខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្ញុំធ្លាប់មកទីនេះ ទាំងដែលខ្ញុំមិនដែលមកសោះ។ ដើរកាន់តែយូរអារម្មណ៍ខ្ញុំកាន់តែច្របូកច្របល់ អ្នកទាំងអស់គ្នាដើរមើលនិងស្ដាប់លោកគ្រូអ្នកគ្រូពន្យល់យ៉ាងយកចិត្តទុកដាក់ ចំលែកអីតែខ្ញុំចេះតែមានអរម្មណ៍ថាឮសម្លេងមនុស្សស្រីម្នាក់ស្រែក អោយខ្ញុំជួយនៅឮឡើងងំពេញក្នុងត្រចៀករបស់ខ្ញុំរហូតមកដល់ពេលនេះ រវល់តែភ្លឹកនិងសម្លេងមួយនោះខ្ញុំស្រាប់តែបាត់ដានមិត្តភក្តិនិងលោកគ្រូអ្នកគ្រូរបស់ខ្ញុំអោយឈឹង ។ ដោយសារតែចិត្តងឺងឆ្ងល់ខ្ញុំក៏សាកដើរតាមប្រភពសម្លេងនោះរហូតទៅដល់របងផ្ទះដ៏ខ្ពស់មួយ នៅទីនេះមើលទៅឡើងងងឹតឈឹង ខ្ញុំរៀបនិងចូលទៅជិតរបងនោះទៅហើយខ្ញុំក៏ឮសម្លេងស្រែកហៅរបស់មិត្តភក្តិខ្ញុំ ខ្ញុំក៏បញ្ឈប់ចិត្តងឺងឆ្ងល់ហើយដើរត្រឡប់មករកពួកគេវិញទៅ តើវាជាអារម្មណ៍អ្វី?* ពេលសរសេរចប់ហើយនារីក្រមុំរូបស្រស់ក៏ចូលគេងទៅ...

#ព្រឹកឡើង
សិស្សទាំងអស់គេដើរចូលសាលាទាំងសប្បាចិត្តនិងប្រលែងគ្នាលេងយ៉ាងសប្បាយរីករាយ ចម្លែកអីតែអ្នកដើរទាំងព្រលឹងមិននៅក្នុងខ្លួន ថ្មឹងៗមិនឮសូម្បីសម្លេងមិត្តភក្តិរបស់អ្នកហៅ

"y/nហា៎ y/n"ដោយមិនបានឮសម្លេងរបស់នាងអ្នកក៏ដើរទៅមុខបន្តទាំងភ្លឹកភ្លាំង~ពេលនោះអ្នកបានដើរមកជំហៀងសាលាដែលស្ងាតើមនុស្សម្នា ហើយអ្នកក៏បានដើរទៅបុកនិងបុរសចម្លែកម្នាក់ដែលស្លៀកពាក់ពណ៌ខ្មៅតាំងពីក្បាលដល់ចុងជើង~ពេលដែលបុកគេរួចអ្នកក៏ភ្ញាក់ពីការភ្លឹកហើយប្រញាប់និយាយសុំទោសបុរសម្នាក់នោះយ៉ាងលឿន

"ខ្ញុំសុំទោស! ខ្ញុំសុំទោស!" អ្នកពោលពាក្យសុំទោសយ៉ាញាប់មាត់ព្រោះខ្លាចបុរសម្នាក់នោះខឹង។ តែបុរសម្នាក់នោះមិនមាត់ទេ គេបែរបានប្រឹងបឺតខ្យល់ចូលក្នុងពោះមួយដង្ហើមយ៉ាងវែង ហើយគេក៏យកដៃរបស់គេមកចាប់មុខរបស់អ្នកអោយងើយឡើង~អ្នកមើលទៅស្ថានភាពដូចជាមិនស្រួលក៏ប្រញាប់វៀសដៃបុរសនោះហើយដើរចាកចេញពីទីនេះយ៉ាងលឿន~ចំណែកបុរសម្នាក់នេះវិញនៅតាមមើលអ្នកឥតដាក់ភ្នែកសោះឡើយបើក្រសែភ្នែកគេវិញពោរពេញដោយភាពកំណាច ស្របពេលនោះលោកនាយកសាលានៅទីនេះក៏ដើរចូលមក

*RED MOON*  VAMPIRE YANG JOHNNY Where stories live. Discover now