Lè Story coffee

2.5K 66 9
                                    

នៅក្នុងហាងកាហ្វេមួយកន្លែង ដែលស្ថិនកណ្ដាលទីក្រុងបារីស មានភ្ញៀវជាតិនិងអន្តរជាតិ ចេញចូលជាច្រើន ព្រោះតែរសជាតិកាហ្វេនឹងសេវាកម្ម នៅទីនោះល្អ មិនត្រឹមតែប៉ុណ្ណឹងទេ អ្វីដែល
សំខាន់នោះគឺ ស្រីស្អាតដែលជាម្ចាស់ហាង ទៅវិញទេដែលធ្វើអោយភ្ញៀវកំលោះៗ មកផឹងកាហ្វេនៅហាងនេះ មិនដែលដាច់សោះឡើយ។
ស្ទេឡាជាឈ្មោះ របស់ស្រីស្អាតម្ចាស់ហាង
កាហ្វេLè story Coffee នាងមានរូបរាងសម្រស់ ស្រស់ស្អាតណាស់ រាងរៅតូចច្រឡឹង បបូរមាត់ពណ៌ផ្កាឈូក សក់ខ្មៅរលោង វែងដល់ចង្គេះ មុខមូលក្រឡងតូចច្រមិច មើលទៅខ្យូត គួរឱ្យ
ស្រលាញ់ណាស់។
កំលោះសង្ហារស្បែកសស្លេក មុខមាំមិនសូវញញឹម តែជាមនុស្សប្រុសម្នាក់ ដែលកក់ក្ដៅបំផុត ហើយក៏មានមនុស្សស្រីមិនតិចទេដែលតាមចាប់គេ មានឈ្មោះថា មីន ស៊ូហ្កា ដែលម្ចាស់ក្រុមហ៊ុន
ទឹកអប់ប្រែនម៉ាកល្បីមួយ នៅទីក្រុងបារីស ហើយក៏ត្រូវជាសង្សាររបស់ស្ទេឡាផងដែរ។

ការខលតាមទូររស័ព្ទ៖
(អឡូស្ទេ អូនកំពុងតែធ្វើអី?) រាងក្រាស់អង្គុយនៅក្នុងអូសហ្វីស គងអន្ទាក់ខ្លា លើកទូរស័ព្ទ មកចុចខលទៅមិត្តស្រីរបស់ខ្លួន គឺកញ្ញាស្ទេឡា។
" អូនកំពុងតែគិតបញ្ជីរ បងមានការអីមែនទេ "
( គ្មានអ្វីទេ បងគ្រាន់តែខលទៅប្រាប់ថាល្ងាចនេះចាំបងទៅទទួលអូនចុះ)
" ចាស អូនដឹងហើយ " ស្ទេឡាញញឹមញញែម ពេលឮថាសង្សារនិងមកទទួលនាង នាងឆ្លើយទៅកាន់រាងក្រាស់ ដោយសម្តីស្រទន់។
(អ៊ីចឹងអូនធ្វើការ បន្តទៀតចុះ បងមិនរំខានទេ)
" ចាស " ក្រោយពីនិយាយគ្នាជាមួយរាងក្រាស់ហើយ នាងតូច
ក៏បន្តធ្វើការងាររបស់ខ្លួន រហូតដល់ល្ងាច។

ពេលល្ងាច ៖
ម៉ោងប្រហែលជា៧:០០ ទៅហើយ បុគ្គលិកក្នុងហាងកាហ្វេទាំងអស់ចេញពីធ្វើការ អស់ហើយ នៅឡើយតែរាងតូច ដែលកំពុងតែរៀបចំបិទហាង ខណៈនោះ ឡានស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿង បានបើកមកសំចត នៅពីមុខហាងកាហ្វេ របស់នាង ចំណែករាងសង្ហា បានបោះជំហានចូល ទៅក្នុងហាង ដែលមាន
រាងតូចនៅខាងក្នុង រាងក្រាស់ដើរទៅឱបចង្កេះ តូចស្តើងពីក្រោយថែមទាំងឱនថើបថ្ពាល់ នាងតូចមួយខ្សឺតទៀត៖
" ខ្សឺត!! ក្រអូបដល់ហើយ " ស៊ូហ្កាលបលួចចូលក្បែរស្រីតូច ដោយមិនផ្តល់ដំណឹងដល់នាងជាមួយ មកភ្លាមថើបភ្លែត។
" បងធ្វើអីនឹង អូនកំពុងតែរវល់ មិនឃើញទេហ្អេស? " នាងនិយាយហើយក៏បង្វិលខ្លួនបែរ មករកនាយកំលោះ ហើយគេក៏ឱបនាងជាប់ក្នុងរង្វង់ដៃ ដ៏សែនកក់ក្តៅ។
" បងមកពីធ្វើការហត់ គ្រាន់តែចង់បានកម្លាំងចិត្តតែប៉ុណ្ណឹងឯង "
មាត់និយាយតែដៃនៅតែ ឱបក្រសោបនាង នៅក្នុងដៃដដែល។
" បានហើយអូនទៅរៀបចំ នៅខាងលើបន្តិចសិន បងជួយទៅ
ដាក់ស្លាកបិទហាង(Close)ផងទៅជៀសវាងមានភ្ញៀវចូលមកទៀត មិនបានដឹង " នាងតូចនិយសយចប់ក៏ឡើងទៅខាងលើបាត់រៀបចំរបស់របរ មុនត្រឡប់ទៅផ្ទះវិញ។
" បាទ " រាងក្រាស់ក៏ដើរទៅដាក់ស្លាកបិទហាង(Close)
មិនត្រឹមតែដាក់ស្លាកClose នោះទេ ថែមទាំងចាក់សោរទ្វារទៀតផងជិតឈឹងតែម្តង។

SHORT-NOVELS-18+ {ប្រលោមលោកខ្លី១៨+}Where stories live. Discover now