« ហឹម! ចាប់ផ្ដើមញុំាទៅ » អ្នកបម្រើរហ័សមកដួសបាយ ដួសទឹក ចាក់ទឹកក្ដៅ ទឹកត្រជាក់ នឹងតែក្ដៅដល់សមាជិកគ្រួសារនីមួយៗ
« ជីមីនកូន! » លោកស្រីគីម ហៅកូនតិចៗហាក់មិនពេញចិត្ត ទង្វើ រាងតូចគិតតែពីឈ្ងោកញុំា មិនដួសម្ហូបគាប់ចិត្តស្វាមីអីបន្តិចសោះ ខុសពីថេយ៉ុង ដួសឲ្យជុងគុករួចទើបគេញុំា។
«.....» ជីមីនមើលមុខម្ដាយឡេងឡង់ ក៏នឹកដល់សម្ដីម៉ាក់ខ្លួន រួចក៏ ដួលឲ្យយ៉ុនហ្គីលើកពីចានគេ ដាក់ចូលចាននាយផ្លុក ធ្វើឲ្យអ្នកស្រី បើកភ្នែកធំៗ ខឹងអាកូនចម្កួតមួយនេះខ្លាំងណាស់ ធ្វើបែបនេះត្រកូលមីន ចាត់ទុកថាមើលងាយស្វាមីឲ្យសុីរបស់ដែលខ្លួនហើយ
« អាម្ហូបនឹងវាអត់ឆ្ងាញ់ អូនមិនចូលចិត្ត ចឹងបងញុំាជំនួសអូនទៅ ម៉ាក់អូនថា ត្រូវដួសម្ហូបឲ្យប្ដី ឥឡូវញុំាទៅដូចតែគ្នាទេ » ជីមីនងាកខ្សឹបដាក់ត្រចៀករាងក្រាស់តិចៗ ធ្វើឲ្យនាយធ្លោយញញឹមចុង មាត់មិនបានប្រកាន់រាងតូចឡើង មានតែសើចចរិកដ៏ក្មេងតូចរបស់ ប្រពន្ធគេទៅវិញទេ
« ម៉ាក់អូនប្រាកដជាមិនបានប្រាប់បែបនឹងទេ » នាយក៏និយាយ តិចៗទៅវិញ ខ្សឹបចុះ ខ្សឹបឡើង ធ្វើឲ្យអ្នករួមតុមើលមុខគ្នា មិនយល់ថាប្ដីប្រពន្ធពីរនាក់នេះនិយាយរឿងអ្វី ។
« ជីមីនកូន យកចាក់ទឹកឲ្យប្ដីកូនទៅ » អ្នកស្រីពន្លឺសម្ដីឡើង បំបែកការខ្សឹបគ្នា ខណៈលោក មីន មើលមុខពួកគេទាំងពីររហូត ទើបអ្នក ស្រីនិយាយបែបនេះឡើង មិនមែនលោកមីនស្ដីឲ្យពួកគេទេ គឺស្ដីឲ្យម៉ាក់ប៉ាឯណេះវិញ មិនចេះរៀបរឹក ប្រដៅបត់បែនកូន តែយ៉ាងណាក៏គ្រប់គ្នាមិនប្រកាន់ដែរ ព្រោះវាជាលើកទី ១រួមតុអាហារនៅ ទីនេះ ។
បន្ទាប់ពីទទួលទានអាហាររួម ក៏មានការ Drink ភេសជ្ជះ ជជែកគ្នា លេងធម្មតា អ៊ូអរក្នុងផ្ទះ ព្រោះជាថ្ងៃមានន័យមួយថ្ងៃចំណាយពេលពិសេសជួបជុំគ្រួសារធំ ។ ថេយ៉ុងមិនបាននៅយូរទេ ញុំាបាយរួច ក៏លាគ្រួដារមកវិញភ្លាមតែម្ដង ដោយអ្នកបម្រើជូនមក ចំណែកជុងគុកមិនបានមកនោះទេ ដោយសារថេយ៉ុងឲ្យនាយនៅសប្បាយជុំគ្រួសារទៅ គេគ្រាន់តែចង់សម្រាកប៉ុណ្ណោះ
YOU ARE READING
សាវតារត្រកូល មីន (ចប់)
Short Storyត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️🔥 មីន យ៉ុនហ្គី & ផាក ជីមីន មីន ជុងហ្គុក & មីន ថេយ៉ុង និពន្ធដោយ: រ៉ូសា
ភាគ ៥ : អាហារជុំគ្រួសារធំ
Start from the beginning
