ភាគ ៥ : អាហារជុំគ្រួសារធំ

Start from the beginning
                                        

«  ជីមីន! មិនអីទេហេសចៅ? រស់នៅជាមួយបងបានអត់? យ៉ុនហ្គី អាចមើលថែចៅបានអត់មើលទៅ » លោកតាសួរទាំងចំអន់រាងក្រាស់ ទាំងដឹងហើយថាចៅទាំងអស់ មានតែយ៉ុនហ្គីម្នាក់គត់ដែល ស្ដាប់គាត់ តាមគាត់គ្រប់រឿង។

« បាទ! ចៅមិនអីទេលោកតា » ជីមីននិយាយទាំងញញឹមមិនសូវសម លើកទីមួយហើយគេចូលរួមតុនេះ មានអារម្មណ៍សំនួរនឹងចម្លើយគ្នាឆ្លើយទៅវិញ សុទ្ធតែកុហកខ្លួនឯង...

ថ្ងៃនេះជីមីនស្អាតប្លែក សក់អ៊ុតរួញតិចៗសមនឹងមុខ គីនជាអ្នក make up ភ្លឺរលោងឡើង cute ពាក់ខោខាវប៊យសម្រុងជើងធំ រឹបត្រង់ត្រគៀបឃើញរឹបរាងស្អាត ទីនុយលើអាវសាច់ហ្សារូ ទន់ ម៉ូតរាងវាលខាងមុខដោយពាក្យខ្សែ ក ពេជ្រ ប្ដីទើបកម្មង់ឲ្យភ្លឺចង់ខ្វាក់ភ្នែក។

បែបនេះ

« ពួកយើងមានគម្រោងយកកូនឆាប់ៗនេះហើយលោកតា » យ៉ុនហ្គីពោលសម្ដីមួយនេះឡើង ញុំាងឲ្យលោកតាកាន់តែសប្បាយចិត្ត ឡើង រំពឹងថាយ៉ុនហ្គីមិនធ្វើឲ្យគាត់ខកចិត្តម្ដងណាឡើយ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« ពួកយើងមានគម្រោងយកកូនឆាប់ៗនេះហើយលោកតា » យ៉ុនហ្គីពោលសម្ដីមួយនេះឡើង ញុំាងឲ្យលោកតាកាន់តែសប្បាយចិត្ត ឡើង រំពឹងថាយ៉ុនហ្គីមិនធ្វើឲ្យគាត់ខកចិត្តម្ដងណាឡើយ។

« ល្អណាស់! ហុឹសៗ ចុះថានាំប្រពន្ធទៅក្រេបទឹកឃ្មុំនោះ? » លោក ចាប់សួរឡើង ព្រោះយ៉ុនហ្គីហាក់ពន្យាៗពេលដល់ហើយ កាល ជុងគុករៀបការ មិនបាននាំថេយ៍ទៅក្រៅប្រទេសទេ ណាមួយគាត់ក៏មិនឲ្យទៅដែរ បានត្រឹមតែទៅសមុត្រប៉ុណ្ណោះ ។

« ប្រហែលជាងស្អែក ឬខានស្អែកនេះហើយលោកតា ណាមួយ ជីមីនមិនទាន់មានកម្លាំងកំហែង ខ្លាចមានបញ្ហាលើយន្តហោះ » គេគ្រាន់តែជាលេសរបស់នាយក៏ដោយ ប៉ុន្តែក៏សមហេតុផលដែរ។ ថ្ងៃរៀនការគឺរវល់ហលយហត់ណាស់ ដូច្នេះទើបនាយចង់ឲ្យរាងតូចស្និតជាមួយបន្តិចទៀត ចំណែកយន្តហោះវាគ្មានបញ្ហាទេ គឺយន្តហោះផ្ទាល់ខ្លួន ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now