«ប្រហែលជាពួកគេមានធុរះអ្វីទេដឹងលោកប៉ា! ចាំខ្ញុំតឿនអ្នកបម្រើ ឲ្យទៅតាមណាលោក ប៉ា» យូជីនបម្រុងហៅអ្នកបម្រើឲ្យមកក្បែរខ្លួន លោកតាក៏ឃាត់ ។
« មិនបាច់ទេ! ចាំគេបន្តិចទៅ ទើបតែមានប្រពន្ធ ទើបតែមានគ្រួសារគឺបែបនេះហើយ » លោកតានិយាយទាំងអស់សំណើច ទាំងគិតថា យ៉ុនហ្គីទើបតែមានគ្រួសារ មិនដូចកាលនៅកម្លោះទេ
ណាមួយទើបតែការហើយថ្មីៗទៀត ។
« ចាស លោកប៉ា! » នាងក៏ញញឹមតិចៗតាម
« គីម ប្រាប់កូនឯងផង ប៉ាចង់មានចៅម្នាក់ទៀត ហិហិ » ថ្ងៃហាក់ ខុសប្លែកពីរាល់ពេល ដែលលោកតាមិនសូវញញឹមសប្បាយ ខុសពីថ្ងៃនេះ ហាក់មានអារម្មណ៍ស្រស់ស្រាយ មិនសូវអួអាប់ស្ងាត់ស្ងៀម ខណៈចៅៗរបស់គាត់មានគ្រួសារតាម អ្វីដែលគាត់ចង់បាន ពិសេសគឺ យ៉ុនហ្គី ដែលគាត់គ្រោងទុកជាមួយជីមីនទាំងពីរាងតូច កើតមក ។
« បាទ! ប៉ា កូនជីមីននឹងមានឆាប់ៗនេះហើយ » លោកគីម
« ចៅថេយ៍ស្ងាត់ម្លេះ ហ្ហឹម! ចៅទូតមិនអីទេហេស៎? ជុងហ្គុកចៅរាង ខូចជាងគេបន្តិចហើយណាចៅ » ជុងគុកអោនមុខចុះ ទាំងដឹងហើយថាគាត់ចង់និយាយទៅលើរឿងអ្វី ។ គេមិនបានខូចខិល គេគ្រាន់តែចិត្តមានះជាមួយគ្រួសារចង់ការពារមនុស្សស្រីខ្លួនពេញ ចិត្ត ពេញបេះដូង ចុងក្រោយក៏ត្រឡប់ចូលស្រុករៀបការជាមួយ ថេយ៍ ហើយការមានះក៏គ្មានផលអ្វីឈ្នះលោកតា មីន ដែរ។
« បាទ! មិនអីទេលោក បងជុង មើលថែខ្ញុំនិងកូនបានល្អណាស់ » ថេយ៍តបទៅលោកតាទាំងស្នាមញញឹមតិចៗ មិនចង់ឲ្យលោកតា រំលឹករឿងជុងគុកមកនិយាយទីនេះទេ ។ ចំណែកអ្នកស្រីយូជីន បានត្រឹមស្ងាត់មាត់នឹងឯង ។ ខណៈនោះ យ៉ុនហ្គី និងជីមីនមកល្មម
« ជម្រាមសួរលោកតា លោកប៉ា អ្នកម៉ាក់ » យ៉ុនមីន អោនគោរព លោកតានឹងប៉ាម៉ាក់សងខាងព្រមគ្នា មុននឹងនិយាយសុំទោសឲ្យអ្នកទាំងអស់គ្នាចាំយូរ ដោយសារគេរវល់ គ្មានអីក្រៅពីចាំភរិយា ដ៏សែនធ្វើខ្លួនរាប់ម៉ោងរបស់គេនោះទេ។
« ល្អណាស់ៗ! នាំគ្នាចូលអង្គុយទៅ អាហារត្រជាក់អស់ឥឡូវហើយ » លោកមីន និយាយទាំងញញឹម ឃើញយ៉ុនហ្គីអោបចង្កេះ ប្រពន្ធឲ្យស្អិត ផ្អែមល្ហែមបំផុត ។
YOU ARE READING
សាវតារត្រកូល មីន (ចប់)
Short Storyត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️🔥 មីន យ៉ុនហ្គី & ផាក ជីមីន មីន ជុងហ្គុក & មីន ថេយ៉ុង និពន្ធដោយ: រ៉ូសា
ភាគ ៥ : អាហារជុំគ្រួសារធំ
Start from the beginning
