« Kooke  បងសុំទោសៗ បងមិនគួរធ្វើដាក់អូនបែបនឹងទេ បងសុំទោសណាៗ » វ៉ូរ៉ាន់ នាយងាកមកអោបអ្នកជាប្អូនប្រុសទាំងពោលពាក្យសុំទោសស្ទើរតែរាប់មិនអស់ ។

« សុំទោសតែមាត់បានហើយ កុំអោបប្រពន្ធយើងស្អិតពេក នោះរបស់ឯង លែងដៃទៅ » Vegas  គេមិនខ្វល់ទេថាពេលនេះក្នុងសភាពអ្វីហើយក៏មិនខ្វល់ដែរថានេះជាការអោបគ្នាដំបូងរបស់បងប្អូនគេ និយាយរួចរាងក្រាស់បូញមាត់ដាក់ផុងថះដែរអង្គុយនៅចុងម្ខាង ដល់តែបែបនេះម្នាក់ៗក៏ហួសចិត្តនឹងនាយដែរ ។

« ប្អូនរបស់យើងវើយ » វ៉ូរ៉ាន់ នាយមើលមុខរាងក្រាស់ហើយក៏ដំឡើងសម្លេងបន្តិច ។

« ប្រ ពន្ធ អញ ❌» Vegas គេមិនត្រឹមតែនិយាយមួយៗច្បាស់ៗនោះទេព្រមទាំងយកមេដៃគេមកធ្វើជាអាលករ.ខ្លួនឯងអោយគេដឹងគ្រប់គ្នាថា របស់គេហាមប៉ះ វ៉ូរ៉ាន់នាយក៏ខឹងចិត្តដែរនេះប្អូនគេបង្កើតសាច់ឈាមគេ ឯនាយត្រឹមអ្នកដ៏ទៃឲ្យសុទ្ធ មានសិទ្ធិអីត្រូវមកបិតសិទ្ធិសេរីភាពបងប្អូនគេ  ឯរាងតូចទាំង2នាក់ដល់តែឃើញពួកគេខាំមាត់ខាំករ.ដាក់គ្នាបែបនេះម្នាក់ៗក៏ចូលខ្លួនទៅរកពួកគេដើម្បីការកំចាយកំហឹងពួកគេសិន ។

« បានហើយៗ ពួកឯងទាំង2នាក់ល្មមចោលចរឹកពីក្មេងខ្លះទៅ ម្នាក់ៗចាស់សក់ស្គូវមួយៗហើយ » លោក LyDakov ក៏ចូលមកកាត់សេចក្តីពួកគេភ្លាមៗតែម្តង ។

« មួយប៉ព្រិចភ្នែកសោះ ពួកឯងធំៗអស់ហើយ » លោកស្រីលិន ក៏ញញឹមមកកាន់ក្មេងៗទាំងអស់ដែលនៅជិតខ្លួន ម្តងនេះភីតនៅម្ខាងនៃម្តាយនឹងបងប្រុសនៅម្ខាងនៃម្តាយដូចគ្នា ព្រោះអ្នកខ្លះហួងហែងខុសរឿង ។

« LyLin ឯងប្រាប់បងបានទេ ថារឿងវាយ៉ាងម៉េច ហេតុអ្វីក៏បង្កទៅជាបែបនេះទៅវិញ ធ្វើឲ្យបងប្អូនមកកាប់ចាក់សម្លាប់អញ្ចឹង » លោក LyDakov គាត់ក៏សួរប្អូនស្រីទាំងពួកគាត់មានទឹកមុខស្រពោនបន្តិចដោយមិននឹកស្មានថាគ្រួសារ Lyត្រូវមកកាប់ចាក់គ្នាឯងទៅកើត ។

« ពេលនោះបើខ្ញុំស្តាប់សម្តីបងៗក៏មិនមានរឿងបែបនេះដែរ  ថ្ងៃដែរខ្ញុំមកពីប្រទេសថៃវិញ បងក៏បាននាំប៉ារបស់
វ៉ូរ៉ាប់មកលេងផ្ទះដោយមានពិធីជប់លៀងស្វាគមន៍ខ្ញុំ ចាប់តាំងតែពីថ្ងៃនោះមកពួកយើងក៏លួចមានទំនាក់ទំនងជាមួយគ្នា ហើយក៏ឈានដល់ធ្វើរឿងខុសឆ្គង ពួកយើងបានក្លាយជាប្តីប្រពន្ធនឹងគ្នាលួចលាក់ទាំងមិនបានរៀបការ ហើយក៏មិនហ៊ានប្រាប់បងអោយបានដឹងដូចគ្នា ព្រោះពួកបងធ្លាប់និយាយថា កុំឲ្យដឹងថាបង វ៉ូផាកាន់ (អធ្យាស្រ័យទាំងអស់គ្នាផងបើមានការខុសឆ្គងដោយប្រការណាមួយ ដោយសារខ្ញុំភ្លេចឈ្មោះប៉ារបស់វ៉ូរ៉ាន់ហើយ អញ្ចឹងខ្ញុំសុំហៅគាត់ថា វ៉ូផាកាន់) លួចស្រលាញ់ប្អូនស្រីបងអោយសោះព្រោះបងមិនចង់មានរឿងឬបញ្ហារអ្វីដោយសារតែការស្រលាញ់តែមួយឆាវៗនោះទេ ព្រោះបងដឹងចរឹកគាត់បែបណា  តែដោយសារតែការលួងលោមពាក្យសម្តីផ្អែមរបស់គាត់បានធ្វើឲ្យខ្ញុំលង់ចិត្តស្រលាញ់គាត់ដោយមិនអាចដកចិត្តបាន ហើយពួកយើងក៏មានកូនប្រុសម្នាក់ជាមួយគ្នាពេលនោះខ្ញុំភ័យខ្លាំងណាស់មិនដឹងថាគួធ្វើបែបណានោះទេ ទើបគាត់សម្រេចចិត្តថានាំខ្ញុំទៅស្នាក់នៅផ្ទះចាស់របស់គាត់ហើយប្រើជីវិតជាមួយគ្នារហូតដល់កូន វ៉ូរ៉ាន់ បានកើតមកហើយពួកយើងក៏នៅតែលាក់បាំង បងហើយក៏លាក់ទាំងប្រវត្តិរបស់ខ្ញុំដូចគ្នា តែរឿងមួយដែលខ្ញុំស្មានមិនដល់នោះគឺគាត់បានក្បត់ពួកបង ហើយក៏បង្គាប់អោយកូនវ៉ូ ស្អប់បងប្អូនខ្លួនឯងទៀត ...»

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now