« អរ ឆឹស ធ្វេីឯងចរឹកប្រុសស្អាតអីឯណា » រាងតូចពេបមាត់បែបជ្រេញដាក់នាយហេីយក៏ដេីរបាក់បេីបៗទៅក្នុងឃ្លាំង
បន្ទាប់ពីចាត់ចែងការងារនៅទីនេះហេីយ ថេហ្យុងគេចិត្តល្អក៏ជូនជុងហ្គុកដេីរមេីលចម្ការនឹងបេះ
ទំពាំងបាយជូបន្តិចបន្តួចទៅផ្ងេីរអ៊ំមេភូមិនឹងយកទៅផ្ទះខ្លះ
« នៅទីនេះស្រស់ស្រាយដល់ហេីយ » ជុងហ្គុកផ្តេកខ្លួនគេងទៅលេីស្មៅទន់ៗ
« ចុះនៅទីក្រុងយ៉ាងមិចទៅ ? »
« ឯងដឹងទេ នៅទីនោះអាចនឹងសុីវិល័យ ខោអាវស្លៀកពាក់ប្រេនៗ ហុឺហារ ហាងម្ហូបអាហារថ្លៃៗ គ្រប់គ្នាប្រគួតប្រជែងគ្នា វាសប្បាយផ្លូវកាយមែន
ប៉ុន្តែបេីនិយាយពីសេចក្តីសុខផ្លូវចិត្តវិញ យេីងគិតថានៅទីនេះប្រសេីជាង យេីងចូលចិត្តទីនេះ »
« អរ ចឹងលោកនៅទីនេះរហូតទៅ »
« ឯង ឯងនិយាយនេះចង់ឲ្យយេីងរៀបការជាមួយនឹងឯងមែនទេ » នាយញញឹមខិល ដៀងភ្នែកមេីលមុខថេហ្យុង តែថាហេតុអីក៏គេស្អាតយ៉ាងនេះ ?
« ឆ្កួត ឡប់មែនទែនហេីយ គិតខ្លួនឯងនិយាយខ្លួនឯង » ថេយ៍ក៏ផ្តេកខ្លួនគេងលេីស្មៅក្បែរជុងហ្គុកដែល ព្រោះតែលេីភ្នំបែបនេះមានខ្យល់បក់រវិចៗ បានគេងលេីស្មៅទន់ៗបែបនេះទៀតស្រួលខ្លួនខ្លាំងណាស់
« យេីងឆ្ងល់ណាស់ តេីប៉ាម៉ាក់ឯងទៅណា
មិចក៏ឯងមករស់នៅជាមួយលោកយាយរបស់យេីងអញ្ចឹង »
« គាត់ទៅសេអ៊ូផ្ងេីរខ្ញុំឲ្យនៅជាមួយលោកយាយ ប៉ុន្តែមិនដែលឃេីញត្រឡប់មកវិញទេ ហេីយខ្ញុំក៏ភ្លេចមុខពួកគាត់ដែលបែកគ្នាយូរដែលហេីយ តាំងពីខ្លុំអាយុ4ឆ្នាំម្លេះ តែខ្ញុំរស់នៅរាល់ថ្ងៃនេះគឺសប្បាយហេីយព្រោះតែមានលោកយាយ » នាយតូចនិយាយទាំងញញឹមនៅលេីមុខស្រស់ផូរផង់របស់ខ្លួន មិនដឹងថាមានអ្នកខ្លះមេីលឡេីងភ្លឹកនោះទេ
« លោកមេីលអី មុខខ្ញុំប្រលាក់អីមែន ?»
« គ្មានទេ យេីងមេីលមិនបាន » នាយក៏បែរមុខសម្លឹងទៅពពកដែលរសាត់អណ្តែតវិញធ្វេីមិនដឹង
« ខ្ញុំមិនដែលឃេីញមនុស្សស្អីដូចលោកទេ »
« យេីងវាយ៉ាងមិច »
ESTÁS LEYENDO
♡ម្ចាស់ស្នេហ៍ចន ជុងហ្គុក♡
Acciónមនុស្សដែលមិនដែលស្គាល់គ្នាសោះ ស្រាប់តែជួបគ្នាភ្លាមក៏ត្រូវចាស់ៗផ្សំផ្គុំឲ្យរៀបការ ទាំងសងខាងដំបូងគឺដូចគ្នារៀបការដើម្បីសងគុណអ្នកមានគុណ ម្នាក់ៗឃេីញមុខគ្នាដឹងតែឈ្លោះហេីយ ខាងរាងតូចកាច ឆ្នាស ជេរដៀលម៉ាសព្វចំណែកឯ រាងក្រាស់វិញហេតុតែចង់ឈ្នះបេីឈ្លោះមិនឈ្នះទេបន្ល...
ភាគ3: អាយ៉ុងប្រពន្ធសម្លាញ់ ចន ជុងហ្គុក
Comenzar desde el principio
