ភាគ3: អាយ៉ុងប្រពន្ធសម្លាញ់ ចន ជុងហ្គុក

Start from the beginning
                                        

    « ហិៗ សុំទោសអ៊ំ ចឹងខ្ញុំទៅសិនហេីយណា » ថេយ៍សេីចមិនសមដាក់អ៊ំសៅហេីយក៏រត់ទៅរក
ជុងហ្គុក នាយនេះជេីងវែងៗណាស់រាងតូចរត់តាមសឹងមិនទាន់

    « លោក !!»
    « ថី »ជុងហ្គុកនិយាយទាំងមិនខ្ចីមេីលមុខរាងតូចឡេីយ

    « លោកកេីតអី ?»
    « គ្មានទេ »
    « ន៎ែ ឈប់ភ្លាម និយាយគ្នាសិន » ទោះថេយ៍ហៅចឹងក៏ដោយក៏ជុងហ្គុកនាយមិនខ្ចីឈប់ដេីរទៅមុខទាំងគ្មានទិសដៅ

    « អ៊ូយ...អ្ហឹកៗ » ថេយ៍ក៏ដួលព្រួសទៅនឹងដីដោយសារតែគេរត់មិនបានមេីលក្រោមទេីបទាក់នឹងគល់ឈេី ដួលបែកជង្គង់ហូរឈាមមករឹមៗ

    « ឯងកេីតអី ?» ឃេីញរាងតូចដួលបែបនេះ ជុងហ្គុកក៏ដេីរបកក្រោយវិញ

    « កុំមកប៉ះ ចេញទៅ អ្ហឹកៗ ហា៎្ហ » អាជេីងវាឈឺ
ហេីយតែវាឈឺមិនស្មេីចិត្តទេ

    « បិតមាត់របស់ឯងសិនបានទេ ស្រែកបែបនេះមិនខ្មាស់គេទេអី ណ៎កគេមេីលមកច្រេីនណាស់
មេីលយេីងមេីលឲ្យ ខ្វោក ...» ជុងហ្គុកអង្អែលលេីសាច់ជង្គង់រាងតូចថ្នមៗ ទេីបហែកក្រណាត់អាវហូឌីរបស់ខ្លួនរុំជេីងឲ្យគេ

    « អេ លោក លោកចង់ធ្វេីអី ?»
    « បេីយេីងមិនអៀវទេ ឯងដេីររួចខ្លួនឯងមែន
ហា៎ស » មិននិយាយតែមាត់នាយក៏លេីកអាល្អិតនេះអៀវ

    « សង្សាររបស់អាយ៉ុងហេីយមេីលទៅ ហិៗ ពូកែ take care ណាស់ ថែមទាំងសង្ហារទៀត » កម្មករដែលតាមមេីលសកម្មភាពរបស់ពួកគេនោះអ្នកខ្លះក៏អៀនឯខ្លះក៏ខកចិត្តព្រោះតែលួច cr ថេហ្យុង

    « លោកដាក់ខ្ញុំចុះទៅ ខ្ញុំត្រូវរៀបចំប៉ុងបន្តិចបន្តួចសិនចាំត្រឡប់ទៅវិញ » ពេលមកដល់ឃ្លាំងដាក់ទំពាំងបាយជូហេីយ រាងតូចក៏គោះស្មាមាំតិចៗឲ្យគេដាក់ខ្លួនចុះ

   « ឯងដេីរកេីតដែលរឺ ប្រយ័ត្នដជេីងហេីយឡេីងហេីមជាងនេះណា »

   « លោកឯងចេះនិយាយល្អជាមួយខ្ញុំបែបនេះតាំងពីពេលណាហា៎ស »
  « អ្នកណាថាយេីងល្អជាមួយឯង យេីងគ្រាន់តែមិនចង់ឲ្យលោកយាយស្តីបន្ទោសយេីងនោះទេ» តាំងអីក៏យកលោកយាយមកដាក់មុខទាំងដែលបារម្ភពីគេសោះតែក៏ស៊ូកុហកធ្វេីចរឹកប្រុសស្អាត

♡ម្ចាស់ស្នេហ៍ចន ជុងហ្គុក♡Where stories live. Discover now