ភាគទី12 : អតិតកាល

Почніть із самого початку
                                    

ហើយក៏ស្របពេលកងទាហានមកដល់ក្មេងប្រុសកំសត់ស៊ាវយីងក៏បានរត់គេចខ្លួនរហូតដល់ផ្លូវទាល់ដែលជាច្រាំងចោទដែលបាតខាងក្រោមគឺជាជ្រោះដ៏ជ្រៅបំផុត

«រាជបុត្រ ទ្រង់ប្រគល់ខ្លួនតាមសម្រួលមកទូលបង្គុំនឹងមិនធ្វើបាបទ្រង់ឡើយ»សេនាប្រមុខនិយាយហើយក៏ដើរសំដៅទៅរកក្មេងតូចស៊ាវយីង

«ហឹក. .ហឹក. .ប្រគល់ខ្លួនអញ្ចឹងឬ??ទេខ្ញុំសុខចិត្តស្លាប់វិញវាប្រសើរជាជាង»ថាហើយគេក៏លោតចុះទៅដោយមិនខ្វល់នឹងអ្វីទាំងអស់

«អត់ទេស៊ាវយីង!!»

«អ្នកប្រុសកុំទៅអីទីនោះគ្រោះថ្នាក់ណាស់»ទាហានបានឃាត់នាយមាំមិនឲ្យលោតទៅតាមស៊ាវយីងឡើយព្រោះតែវាគ្រោះថ្នាក់ខ្លាំងណាស់

«បើពួកលោកដឹងថាវាគ្រោះថ្នាក់ហេតុអ្វីបានជាពួកលោកបង្ខំឲ្យគេលោតចុះទៅបែបនេះឆាប់ប្រាប់មកថាហេតុអ្វី??!!អឹក»នាយត្រូវបានអ្នកជាឪពុកវាយឲ្យសន្លប់រួចក៏យកគេមករាជវាំងវិញ

មើលចុះទីកន្លែងដែលធ្លាប់តែស្រស់ស្អាតមានផ្ការីកគ្រប់កន្លែងពេលនេះបានប្រែក្លាយទៅជាកន្លែងដែលពោរពេញទៅដោយឈាមក្រហមឆ្អិនឆ្អៅជាមួយនឹងសាកសពមនុស្សជាច្រើនផងដែរ

ត្រឡប់មកវិញបច្ចុប្បន្នវិញ

«ហឹស ស្ដាយណាស់ដែលយើងមិនបានសម្លាប់ឯងដោយផ្ទាល់ដៃនោះសេនា!!»ថាហើយអធិរាជឡានក៏បានហៅទាហានច្រើនមកឡោមព័ទ្ធរាងតូច

«ពួកឯងឆាប់ចាត់ការគេទៅបើអ្នកណាសម្លាប់គេបានព្រមទាំងយកបន្តោងយុគនោះឲ្យយើងបានយើងនឹងប្រទានរង្វាន់ធំឲ្យអ្នកនោះ»ដោយលឺអធិរាជឡាននិយាយបែបនេះកងទាហានជាច្រើនក៏បានសម្រុកចូលទៅសម្លាប់រាងតូចប៉ុន្តែពួកគេសម្លាប់រាងតូចមិនបានឡើយមានតែខ្លួនពួកគេនោះទេដែលត្រូវមកស្លាប់ក្រោមផ្លែដាវរបស់រាងតូចទៅវិញ

ការប្រយុទ្ធគ្នារវាងរាងតូចនឹងកងទ័ពរបស់អធិរាជឡានក៏បន្តទៅជារឿយៗប៉ុន្តែពួកគេមិនអាចយកឈ្នះរាងតូចបានឡើយដូច្នេះធ្វើឲ្យរាងតូចនឹងមនុស្សរបស់គេមានប្រៀបជាងហើយនៅពេលនោះផងដែរវាក៏ជាឱកាសសម្រាប់រាងតូចប្ដូរទិសដៅខ្លួនសំដៅមករកអធិរាជឡានដើម្បីសម្លាប់ជនក្បត់ម្នាក់នោះ

MAKE YOU LOVE ME👉💝Where stories live. Discover now