ភាគទី11 : ការពិត

Start from the beginning
                                    

«វ៉ាងជី នេះបុត្រកំពុងតែធ្វើអ្វីហេតុអ្វីមិនទៅទទួលមានមាន»

«. . .»រាងមាំមិនតបតឬកម្រើកខ្លួនសូម្បីតែបន្តិចគឺអ្វីក៏នាយមិនខ្វាយខ្វល់ឡើយពេលនេះនាយខ្វល់តែសុវត្ថិ ភាពរបស់រាងតូចតែមួយមុខគត់

«រាជបុត្រ ព្រះនាងមានមានមានបន្ទូលថាប្រសិនបើមិនចង់ឲ្យអ្នកប្រុសតូចស្លាប់ទេសូមឲ្យរាជបុត្រចេញមកទទួលទ្រង់ចូលក្នុងពិធី»អាមាត្រជំនិតរបស់អធិរាជឡានបានមកនិយាយប្រាប់រាងមាំតាមពាក្យសម្ដីរបស់មានមាន

«ស្រីពិសពុល»រាងមាំពោលឡើដោយការខឹងក្រោធហើយនាយក៏ចេញមកទទួលមានមានព្រោះតែពេលនេះនាយគិតថារាងតូចនៅក្នុងដៃរបស់នាង

«ខ្ញុំគិតថាទ្រង់មិនយាងមកទទួលខ្ញុំម្ចាស់ហើយទេតើហឹស. .ដើម្បីជនក្បត់ម្នាក់ទ្រង់លះបង់ដល់ហើយ»មានមាននិយាយ

«ប្រសិនបើនាងធ្វើអ្វីលើគេឬធ្វើឲ្យគេមានរបួសយើងមិនលើកលែងឲ្យនាងនោះទេ»រាងមាំបាននិយាយឡើងព្រមទាំច្របាច់កមានមានផងដែរ

«ខក់. . .ខក់. . .ហឹស~ខ្ញុំម្ចាស់មិនធានានោះទេព្រោះថាមានមនុស្សច្រើនណាស់ដែលចង់សម្លាប់គេច្រើនជាងខ្ញុំម្ចាស់នោះ»

«តើនាងបានធ្វើស្អីដាក់គេ??ឆាប់ឆ្លើយមក»ការលឺមានមាននិយាយបែបនេះធ្វើឲ្យរាងមាំកាន់តែបារម្ភពីរាងតូចលើសដើម

«គឺខ្ញុំម្ចាស់គ្រាន់តែដាក់សេចក្ដីប្រកាសមួយក្នុងផ្សារងងឹតថាអ្នកណាដែលសម្លាប់វាបានខ្ញុំម្ចាស់នឹងឲ្យរង្វាន់មាសសុទ្ធមួយម៉ឺនតម្លឹងប៉ុណ្ណោះហាសហា»

«នាង!!»កាលបើលឺបែបនេះរាងមាំក៏បានដើរចាកពីពិធីប៉ុន្តែត្រូវមនុស្សរបស់អធិរាជរារាំងនាយ

«រាជបុត្រសូមទ្រង់កុំធ្វើឲ្យពិធីមួយខូចឲ្យសោះ»

«ហ៊ើយចង្រៃយ៍»ពេលនេះរាងមាំពិតជាទាល់ខ្លាំងណាស់ព្រោះអធិរាជនិងមានមានពួកគេបានយករាងតូចមកគម្រាមពេលនេះបារម្ភពីរាងតូចណាស់ក៏បារម្ភចង់ចេញទៅក៏ចេញទៅមិនបាននាយពិតជាពិបាកក្នុងខ្លួនណាស់

«តើវ៉ាងជីគេកើតអ្វីហេតុអ្វីមើលទៅគេដូចជាពិបាកម៉្លេះ»

«ក្រាបទូលរាជទាយាទគឺដោយសារតែរាជបុត្រទីពីរទ្រង់ត្រូវបានព្រះអង្គយកជីវិតរបស់ក្មេងប្រុសឈ្មោះវួយអ៊ូសៀនមកគម្រាមហើយពេលនេះទូលបង្គុំលឺថាក្នុងផ្សារងងឹតមានសេចក្ដីប្រកាសមួយដែលចេញពីព្រះនាងមានមានធ្វើឲ្យឃាតករទាំងអស់កំពុងសម្រុកមកតាមសម្លាប់ក្មេងប្រុសនោះដើម្បីយករង្វាន់»អ្នកបម្រើជំនិតនិយាយ

MAKE YOU LOVE ME👉💝Where stories live. Discover now