You know nothing about me

Depuis le début
                                    

ក្រាក
សម្លេងបើកទ្វាបន្លឺឡើងធ្វើអោយអ្នកដែលអោនមុខដៃក្ដោបត្រចៀកដោយការឈឺចាប់នោះងើបមុខឡើង

«កម្លោះតូចងើបហើយហេស តើមាននៅឈឺកន្លែងណាទេ»ស្រ្ដីវ័យចំណាស់បន្លឺឡើងសួរមុននិងគាត់ដាក់ថាសចុះទៅលើតុជិតគ្រែដែលក្នុងថាសនោះមានបបរ ថ្នាំនិងទឹកមួយកែវ គាត់ទម្លាក់ខ្លួនអង្គុយជិតគេរួចក៏លើកដៃទៅស្ទាបថ្ងាស់គេដើម្បីវាស់កម្ដៅ

«មិនបានក្ដៅខ្លួនទេ តើឯងឈឺក្បាលមែនទេ នេះញាំបបរទៅនិងអាលបានលេបថ្នាំ»គាត់ទម្លាក់ដៃចុះរួចក៏និយាយព្រោះមើលទៅឃើញថាគេដូចជាកំពុងឈឺក្បាល

«តើខ្ញុំអាចសុំសួរអ៊ំស្រីបន្តិចបានទេ»Hoseok សួរនាំដៃក៏លើកស្លាបព្រាមកដួសបបរញាំកាយដាក់កាយដាក់មើលទៅដូចជាឃ្លានខ្លាំងណាស់

«មិនអីទេមានចម្ងល់អីសួរមកណាអ្នកកម្លោះ»ស្រ្តីវ័យចំណាស់និយាយឡើងមាត់គាត់ក៏ញញឹមដូចគ្នាក្មេងម្នាក់នេះមើលទៅមាននិស្ស័យជាមួយគាត់ណាស់

«តើទីនេះជាកន្លែងណា ហើយអ៊ំស្រីជានរណាដែរ ខ្ញុំមកទីនេះបានយ៉ាងមេច ហើយអ្នកណាជាអ្នកនាំខ្ញុំមកទីនេះ»Hoseok

«ទីនេះជាវីឡារបស់លោកដុកទ័រKim Namjoon អ៊ំឈ្មោះChanហើយអ៊ំជាអ្នកថែទាំក្នុងវីឡានេះ អ៊ំមិនដឹងថាឯងជាអ្នកណាទេឯងត្រូវបានលោកJoonនាំមកទីនេះទាំងមិនមានស្មារតី»អ៊ំChan និយាយឡើងទាំងញញឹមមើលទៅរាងតូចដែលកំពុងតែកាយបបរដាក់ចូលមាត់មើលទៅគេដូចជាឃ្លានខ្លាំងណាស់ចឹងហើយមើលទៅគេខ្សោយណាស់មិនសូវរឹងមាំប៉ុន្មានទេ{មិនឃ្លានមិចបើយប់មិចគ្នាមិនបានញាំបាយផងហើយនៅត្រូវប្រូនោះម្លោភដល់ព្រឹកទៀតដល់រាងថ្ងៃត្រង់តិចក៏ត្រូវលោកម្ចាស់ម្លោភម្ដងទៀតមកដល់បន្ទប់វិញក៏ដេកយកកម្លាំងភ្ញាក់មកក៏ត្រូវតាមរកប្អូនទៀតចឹងមិនអោយគ្នាខ្សោយមិចទៅ}

«នៅទីនេះមានតែអ៊ំស្រីម្នាក់ទេហេស»Hoseok លើកទឹកមកផឹករួចក៏សួរទៅកាន់គាត់ម្ដងទៀត

«នៅទីនេះមានមនុស្ស10នាក់បូកទាំងអ៊ំនិងលោកដុកទ័រJoon អ្នកបោសសម្អាតវីឡានេះរាល់ថ្ងៃមានឈ្មោះថាLilyនិងTulip រីឯChenជាមេចុងភៅ និងមានRellaជាកូនកាំបិត NunaនិងNenaជាអ្នកបោកគក់សម្លៀកបំពាក់និងកម្រាលពូករបស់លោកដុកទ័រហើយពួកគេទាំង2នាក់ជាបងប្អូនភ្លោះ រីឯYungជាអ្នកបើកឡានតែយូរៗគេបើកម្ដងទេព្រោះថាលោកដុកទ័រតែងតែបើកឡានដោយខ្លួនឯងដូច្នេះពេលទំនេររបស់គេគឺគេទៅជួយកាត់ស្មៅនិងស្រោចទឹកផ្កាជាមួយអ៊ំYang»អ៊ំChan និយាយរៀបរាប់ប្រាប់ទៅកាន់នាយតូចរីឯនាយតូចស្ដាប់ហើយក៏ងក់ក្បាលតិចៗបែបយល់ព្រមមុននិងគេក៏ប្រលេះថ្នាំយកមកលេប

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Feb 11 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

You Know Nothing About MeOù les histoires vivent. Découvrez maintenant