« ខ្ញុំធុញណាស់ !!!! ឲ្យវាល្មមៗបានហើយណាដោយសារតែអាចរិកសួរច្រើនមិនចេះចប់ហើយ បញ្ជាចង់ឲ្យខ្ញុំធ្វើតាមនាងគ្រប់យ៉ាងនិងហើយបានជាខ្ញុំមិនអាចផ្ដល់ពេលវេលានៅជាមួយនាង ព្រោះនៅជាមួយវាគួរឲ្យធុញណាស់ »ជុងហ្គុកទ្រាំមិនបានក៏បានស្រែកគំហកដាក់នាងខ្លាំងៗដោយលែងគិតលែងខ្វល់ទៀតហើយ កាលពីមុននាយខ្លាចពេលនាងប្រាប់ម៉ាក់នាយតែពេលនេះនាយលែងខ្លាចហើយ នាយពិតជាហត់និងធុញណាស់មួយថ្ងៃៗរកតែរឿងមិនឈប់មិនឈរសួរថានាយជាប្ដីទៅមានអារម្មណ៍ល្អអ្វីជាមួយទៅ ??

« ចន ជុងហ្គុក !!! បងគ្មានទៅណាទេណា....មកវិញភ្លាម....ខ្ញុំឲ្យបងឈប់ »ម៉ារីណាខំប្រឹថដើរតាមនាយដែរដើរតម្រង់យ៉ាងលឿនចេញពីក្រៅផ្ទះ

« មកវិញត្រៀមលែងលះខ្ញុំហត់ក្នុងការរស់នៅជាមួយនាងខ្លាំងណាស់ខ្ញុំចង់មានសេរីភាព »ជុងហ្គុកនិយាយចប់នាយក៏បានប្រាប់ឲ្យកូនចៅនាយបើកឡានចេញទៅ ព្រោះមិនចង់នៅស្ដាប់ចម្លើយរបស់នាងព្រោះនាយដឹងច្បាស់ថានាងមិនព្រមនោះទេ តែទោះជាយ៉ាងណានាយត្រូវតែលែងលះជាមួយនាងឲ្យបាន

             *************

បន្ទាប់ពីដំណើរអស់រយៈពេលជិតមួយម៉ោងមក ជុងហ្គុកក៏បានមកផ្ទះរបស់នរណា ចាំបានថាព្រឹកមិញនាយប្រាប់ម៉ារីណាទៅប្រជុំចុះហេតុអ្វីពេលនេះក៏បែរមកផ្ទះនរណាទៅវិញ ?

« អូនសម្លាញ់... »ជុងហ្គុកក៏បានដើរទៅឱបចង្កះរបស់មនុស្សប្រុសម្នាក់ដែរមានរូបរាងស្រគូនស្អាយប្រដូចទៅនិងមនុស្សស្រី សាច់សម៉ត់ខ្ចី បបូរមាត់គួរឲ្យទាក់ទាញ

« ហៃយ៉ា...មកស្ងាត់ៗបែបនេះអូនៅ័យអស់ហើយ »សំឡេងដ៏ពិរោះស្រួចស្រឹមបានពន្លឺឡើងភ្ញាក់នៅពេលរាងក្រាស់មកឯំបចង្កះខ្លួនស្ងាត់ៗបែបនេះ ។ គេមានឈ្មោះថា គីម ថេយ៉ុង ជាសង្សាររបស់រាងក្រាស់ តាមពិតទៅពួកគេទាកើទងគ្នាយូរហើយតាំងពីរាងក្រាស់មិនទាន់ស្គាល់ម៉ារីណាមកម្ល៉េះប៉ុន្តែស្នេហាពួកគេត្រូវគ្រួសាររាងក្រាស់បដិសេធ ដោយចិត្តនៅស្រឡាញ់រាងក្រាស់ក៏មិនបានសុំបែករាងតូចនោះដែរគឺសុំជាបែបស្នេហាលួចលាក់វិញមិនឲ្យនរណាដឹង ចំណែករាងតូចចិត្តក៏មិនដាច់ក៏យល់ព្រមសុខចិត្តលួចលាក់ជាមួយនាយទាំងដែរដឹងថានាយនិងត្រូវមានប្រពន្ធ ទោះគេមកមុនប៉ុន្តែគេមិនបានរៀបការស្របច្បាប់គឺហៅថាជា ប្រុសកំណាន់ ឬ សាហាយស្មន់ជាមួយប្ដីគេ ។

« បងនឹកអូនខ្លាំងណាស់...សឺតៗៗ »ជុងហ្គុកបង្វែររាងតូចមកទល់មុខរបស់ខ្លួនរួចចាប់ថើបគេខ្សឺតៗតែម្ដងដូចបែកគ្នាយូរឆ្នាំណាស់អញ្ចឹង

« បងនេះចំមែនហើយ បងមកអញ្ចឹងប្រពន្ធបងមិនដឹងទេឬ ?? »ថេយ៉ុងក៏បានសួរទៅកាន់នាយព្រោះថាកំឡុងពេលនេះនាយមកជួបគេជាប់ៗគ្នារហូតហើយពេលខ្លះក៏គេងនៅទីនេះថែមទៀតបែបនេះប្រពន្ធនាយមិនដឹងទេឬ

« កុំនិយាយពីអ្នកផ្សេងអី មកនិយាយរឿងពួកយើងវិញល្អជាងណា »ជុងហ្គុកមិនបានឆ្លើយជាមួយនិងសំណួររាងតូចនោះទេព្រោះថាគ្រាន់តែឭរាងតូចសួរពីនាងនាយធុញហើយ

« នាងជាប្រពន្ធបងណា »
« បងមិនបានស្រឡាញ់នាងទេ »
« តែ...អូនមានអារម្មណ៍ថាខុសណាស់ »
« កុំនិយាយបែបនេះអូនមិនខុសទេ »
« អូនមិនចង់បែបនេះទៀតទេ អូនខ្មាស់គេ »

« ថេយ៍!! ស្ដាប់បងណាពេលនេះអូនមិនបាច់បងបារម្មណ៍នោះទេបងនិងលែងលះជាមួយនាងហើយពួកយើងរៀបការនិងគ្នាណា »ជុងហ្គុកយកដៃរាងតូចមកកាន់និងបាននិយាយយ៉ាងមត់មាំចំពោះមុខរាងតូចយ៉ាងច្បាស់ៗតែម្ដង

« ពិតមែនឬ ?? មិនកុហកអូនទេមែនទេ ?? »ថេយ៉ុងឮបែបនេះគេពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាគេរង់ចាំពេលនេះយូរមកហើយ គេមិនចង់មានឈ្មោះជាប្រុសកំណាន់នោះទេវាពិតជាខ្មាស់គេណាស់ គេចង់បានរាងក្រាស់មកធ្វើជារបស់គេតែម្នាកើទើបគេខំប្រឹងយកចិត្តយកថ្លើមនិងនិយាយលួងលោមនាយឲ្យលង់និងគេកាន់តែខ្លាំងដើម្បី.....

« បងមិនកុហកអូននោះទេ បងក៏មិនចង់ឲ្យអូនបែបនេះរហូតនោះដែរ បងសុំទោសផងដែរឲ្យអូនរង់ចាំពេលនេះជាយូរ »ជុងហ្គុក

« អូនរង់ចាំមកពីអូនជឿបងនិងស្រឡាញ់បង តែបងធ្វើបែបនេះម៉ាក់បងព្រមដែរទេ ?? »ថេយ៉ុង

« បងមិនខ្វល់ សំខាន់គឺបងត្រឹមតែធ្វើឲ្យបាន »
« សម្ដីខ្លាំងណាស់ »
« បងខ្លាំងយូរហើយតើ »
« ទៅៗគេដឹងហើយលោកប្រុស »

« តោះពួកយើងទៅខាងលើ »ជុងហ្គុកក៏បាមងើបឡើងលើកបីរាងតូចបម្រុងនិងឡើងខាងលើ...

« អូននៅតែមិនទាន់ទុកចិត្តនិងរឿងនិងទេ »ថេយ៉ុងនិយាយទាំងធ្វើមុខម៉កើៗយ៉ាងកំសត់ដាក់នាយ

« អូនហា៎....ឈប់និយាយរឿងទាំងអស់និងទៅណាពេលនេះពួកយើងគួរតែមកសិក្សាមេរៀនរបស់ពួកយើងបន្តតើល្អទេ ?? »ជុងហ្គុកក៏កាត់សម្ដីរបស់រាងតូចនិងបានបញ្ឈប់ពីការសន្ទនាពីរឿងទាំងអស់នោះទៀតប្ដូរមកជាការឡើងទៅបន្ទប់ដើម្បីរំលឹកមេរៀនវិញទើបវាជាការល្អជាង ( មេរៀនអ្វីទៅណក៎👀 )
__________
To be continued.......
Thank for reading💗✨
Anni - អេននី

💢ប្រុសកំណាន់❤️‍🔥( Complete✅ )Where stories live. Discover now