ភាគទី២៦

Začít od začátku
                                    

"មកអង្គុយម្នាក់ឯងគួរឲ្យអាណិតដល់ហើយ"សំឡេងរបស់កញ្ញាអ៊ុនចូបន្លឺឡើងធ្វើឲ្យរាងតូចដកដង្ហើមធំតឹងចិត្តតែម្ដង

"នាងមករកអី? ចង់មកបង្ករឿងទៀតមែនទេ?"រាងតូចសួរទៅកាន់នាងដោយសំឡេងធម្មតា

"យើងគ្រាន់តែដើរកាត់ថ្ងៃនេះយើងអាណិតមិនចង់ធ្វើបាបឯងនោះទេ!"

"បើអញ្ចឹងក៏ឆាប់ទៅវិញទៅ ឃើញមុខនាងហើយយើងពិតជាធុញខ្លាំងណាស់"

"ហឹស!!យើងទៅក៏បាន តោះទៅវិញ"នាងនឹងគ្នីគ្នាក៏ដើរចេញទៅវិញ រាងតូចក៏អង្គុយចុះវិញដូចគ្នា។

ហ្យុនជីនឯណេះនាយកំពុងតែដើររករាងតូចដើររកគេគ្រប់កន្លែងតែមិនបានជួបនោះទេ ទើបសម្រេចចិត្តដើរមកកន្លែងប្រចាំដែលរាងតូចនិងមិត្តតែងតែអង្គុយ គេដើរមកដល់ក៏បានឃើញរាងតូចពិតមែនទើបគេសន្សឹមដើរចូលទៅរក ចំណែករាងតូចគ្រាន់តែឃើញគេចូលមកក៏ចង់ដើរចេញតែត្រូវនាយចាប់ដៃជាប់

"និយាយគ្នាសិនទៅ"នាយនិយាយដោយសំឡេងស្រទន់ក្នុងន័យអង្វរ

"ខ្ញុំគ្មានអ្វីនិយាយជាមួយសិស្សច្បងទេ"រាងតូចក៏បេះដៃនាយចេញហើយក៏ដើរចេញពីនាយដោយមិនងាកក្រោយសូម្បីតែបន្តិច ហ្យុនជីនសម្លឹងផែនខ្នងអ្នកដែលដើរចេញទៅដោយទឹកមុខសោកសៅ ចង់ឃាត់គេណាស់តែមិនអាចទើបបណ្ដោយឲ្យគេដើរចេញទៅបែបនេះ

#skip

ក្រោយពីចេញពីរៀនហ្យុនជីនក៏ប្រញាប់មកផ្ទះតែម្ដង នាយដើរចូលក្នុងផ្ទះទាំងទឹកមុខស្រងូតស្រងាត់ ចូលមកដល់ក៏ឃើញម្ដាយកំពុងអង្គុយលើសាឡុងនាយក៏ចូលទៅដាក់ខ្លួនគេងកើយភ្លៅនិងលើកដៃអោបគាត់ គាត់ក៏អង្អែលក្បាលនាយតិចៗ គាត់មិនសួរនាំអ្វីនោះទេតែគាត់អាចទាយដឹងថានាយកំពុងតែពិបាកចិតព្រោះរាល់លើកដែរនាយពិបាកចិត្តរឿងអ្វីមួយនាយតែងតែមកគេងកើយភ្លៅគាត់បែបនេះ

"ម៉ាក់កូនសួរអ្វីមួយបានទេ?"នាយសំងំមួយសន្ទុះទើបដាច់ចិត្តសួរ

"កូនចង់សួរអ្វី?"

"បើសិនជាយើងធ្វើខុសដាក់នរណាម្នាក់ហើយចង់សុំទោសគេតែគេតែងតែព្យាយាមគេចមុខតើយើងគួរធ្វើបែបណាទៅ?"នាយងើបមុខសម្លឹងមុខម្ដាយរង់ចាំចម្លើយ

"តើកូនធ្វើខុសដាក់អ្នកណាមែនទេទើបសួរបែបនេះ?"

"គឺ...ម៉ាក់ឆ្លើយសិនមក"

"បើគេព្យាយាមគេចមុខយើងក៏ត្រូវព្យាយាមតាមនិងរកឱកាសសមស្របដើម្បីសុំទោសគេទៅ"

"កូនបានធ្វើខុសដាក់សិស្សប្អូនម្នាក់ព្រោះតែការយល់ច្រឡំដែលកូនមិនបានគិតឲ្យបានច្បាស់ កូនបានជុរុលមាត់ស្ដីបន្ទោសឲ្យគេខ្លាំងៗទាំងដែលគេមិនបានខុសទើបកូនចង់សុំទោសគេ តែគេតែងតែគេចមុខជានិច្ច"នាយរៀបរាប់ប្រាប់ម្ដាយដោយសំឡេងតិចៗបង្គប់នូវភាពអន់ចិត្តក្នុងនោះផងដែរ
________________________
ខានសរសេរយូរមានអារម្មណ៍ថាសាច់រឿងឡើងភ្លាវ

បំបាក់ស្នេហ៍សិស្សច្បងKde žijí příběhy. Začni objevovat