« ហឹម...គឺ បងសុំគេងបន្តិចទៀតណា បងល្វើយក្នុងខ្លួនណាស់ » Vegas នាយគ្រហឹមដើមក.បន្តិច ក៏ប្រាស់ខ្លួនទៅម្ខាង និយាយទាំងសម្លេងងុលៗតបនិងរាងតូចវិញ ។

« ហើយយប់មិញលោកនេះ ចូលផ្ទះម៉ោងប៉ុន្មាន ទើបមកធ្វើដូចជាហត់នឿយខ្លាំងយ៉ាងនេះ » Build ថាហើយគេក៏ដើរចូលមកជិតនាយ តែមើលទៅអ្នកនៅលើគ្រែធ្វើដូចជាមិនដឹងមិនឮសម្តីគេហើរកាត់ខ្យល់អញ្ចឹង ។

« លោកៗ...លោកយ៉ាងម៉េចហើយនឹង ក្រោប ក្រោបឡើង លោក អា៎...» Build រាងតូចក៏ទៅចាប់ចុងជើងនាយអង្រួនតិចៗ តែមើលទៅនាយនៅតែមិនកម្រើកអ្វីសោះ ទើបរាងតូចឡើងទៅលើគ្រែហើយចាប់អោយនាយប្រែមកមើល តែនាយនៅតែមិនដឹងខ្លួនទៀត បៀវ ចាប់អង្រួនគេខ្លាំងៗ ដោយការភ័យខ្លាចនិងបារម្ភនាយផងដែរ តែអ្នកណាទៅដឹងថាវាគ្រាន់តែជាល្បិចរបស់នាយចង់បំភ័យបៀវទៅ ម្រាមដៃមាំក្រាស់ចាប់រាងតូចឲ្យក្រឡាសមកនៅក្រោមរាងកាយមាំក្រាស់របស់គេវិញ ទាំងពេលនេះនាយមិនមានអាវឃុំគ្រង់រាងកាយទេ ដោយល្វេងខាងលើប្រលែងទទេរស្អាត បើកបង្ហាញអោយឃើញនូវសាច់ដុំដើមទ្រូងហាប់ណែនរឹងដូចដុំថ្មឡើងត្រដុកតែម្តង សមនិង six-pack ខាងក្រោមរបស់នាយក៏កាន់តែទាក់ទាញ អមដោយពណ៌សាច់ស៉ីជម្ជូរខ្ចីរបស់នាយទៀតនោះ វាធ្វើឲ្យរាងតូចស្ទើរតែស្រក់ទឹកមាត់ទៅហើយ ក៏ព្រោះពេលនេះទាំងក្លិនខ្លួនក្រអូបប្រហើរចេញពីសាច់នាយទៀតនោះវានៅប្រកៀកនិងផ្ទៃមុខតែម្តង ។ ចង្វាក់បេះដូងគេក៏ស្រាប់តែលោតញាប់ៗស្ទើរចេញមកខាងក្រៅទៅ នៅនាយនេះទម្លាក់មុខចុះមកកាន់តែជិតគេទៀត ធ្វើឲ្យពួកគេស្រូបខ្យល់ដង្ហើមគ្នាទៅវិញទៅមកបាន ។

« បងល្វើយព្រោះមិនបានអោបអូននិងថើបអូននេះហើយ អឹបៗ...ក្រអូបណាស់ » Vegas បបូរមាត់ញញឹមស្រស់ក្រោយឃើញថាពេលនេះថ្ពាល់និងទងត្រចៀក បៀវ ស្រាប់តែឡើងទៅជាពណ៌ក្រហមផ្កាឈូកដោយក្តីអៀនខ្មាស់នាយបែបនេះ ទើបចិត្តនាយទ្រាំមិនបានក៏ស្រាប់តែថើបថ្ពាស់រាងតូចដោយមិនក្រែងចិត្តគេជាម្ចាស់សោះ ។

« ល-លោក Vegas បានហើយ ខ្ញុំៗ...ដឹងហើយថាខ្ញុំអៀន ណា » Build ម្រាមដៃតូចកម្លាំងតិចតួចប្រឹងរុញច្រាននាយអោយបញ្ឈប់ការថើបបែបនេះភ្លាមទៅ គេពិបាក់ក្នុងខ្លួនណាស់ទាំងអៀន ទាំងខ្មាស់ ទាំងខឹងទៀតផង ហើយនេះវានៅព្រឹកនៅឡើយទេ បើមានអ្នកណាចូលមកឃើញនោះគេមិនដឹងថាយកមុខទៅទុកនៅទីណាទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now