ផ្តើមរឿង

Start from the beginning
                                        

“ ស៊ុងហ៊ុន? ” ស្រីស្រស់ពោលឡើងតិចៗទាំងភាំង។

“ មិននឹកស្មានថាបែកពីខ្ញុំទៅយកអាបង្គួយម្នាក់នេះសោះ!! ” ស៊ុងហ៊ុននិយាយទាំងសើចតិចៗ ក៏មិនភ្លេចញាក់ជញ្ចើមឌឺប្រុសថ្មីរបស់ជេនដែរ។

“ ឯងថាអោយនរណាថាជាបង្គួយ?? ” ភ្លាមនោះគេក៏ស្ទុះទៅក្របួចកអាវស៊ុងហ៊ុនជាប់ហើយសួរទាំងខឹងញ័រក្បាល។

“ យើងថាចោលទេវ៉ើយ បើអ្នកនៅក្បែរនេះរអៀសខ្លួនក៏សូមអញ្ជើញរើសដាក់ខ្លួនចុះ!! ” គ្រាន់តែលឺបែបនេះភ្លាម ប្រុសម្នាក់នោះក៏លើកដៃដាក់ស៊ុងហ៊ុនជាច្រើនដៃ ធ្វើអោយភ្ញៀវនៅទីនោះផ្អើលឡើង។ ពេលឃើញបែបនេះ ជេគនិងស៊ូនូភ័យណាស់ក៏ចូលទៅឃាត់ ចំណែកឯភ្ញៀវដទៃទៀតក៏ទៅឃាត់បុរសម្នាក់នោះ។

ជេគនិងស៊ូនូ ក៏គ្រាស៊ុងហ៊ុនដើរចេញទៅដើម្បីកុំអោយរឿងកាន់តែវែងឆ្ងាយ។

“ បើឯងល្អ ជេនមិនមករកបង្គួយដូចជាយើងទេ!! ចាំទុកក្នុងប្រអប់ខួររបស់ឯងផង អាក្របីអឺយ!! ” មិនទាន់បានទៅដល់ណាផង បុរសម្នាក់នោះក៏និយាយឡើងឌឺទៅកាន់ស៊ុងហ៊ុន ។ ពេលលឺបែបនេះជេគខឹងណាស់ រួចក៏ងាកទៅតបតជាមួយគេជំនួសស៊ុងហ៊ុនវិញ។

“ ហើយក៏សូមអោយឯងនេះ ចាំទុកក្នុងក្រឡរខួរឯងផងថា សន្តានបង្គួយដូចជាឯងបើគេបោះចោលហើយគ្មាននរណាគេចង់បានទៀតទេ ចំណែកឯក្របីដូចជាស៊ុងហ៊ុននេះទោះបីគេបោះចោលច្រើនដងក៏នៅតែមានគេចង់បានច្រើនទៀតដែរ!! អាបង្គួយអឺយ!! ”

“ ឯង!! ”

“ អូហ៍!! ដល់ម៉ោងត្រូវទៅវិញហើយ តោះស៊ុងហ៊ុនអោយអាបង្គួយវានៅស៉ីរបស់ដែលយើងនឹងទៅចុះ!! ” ថាហើយពួកគេទាំងបីអ្នកដើរចេញទៅ ទុកអោយអាបង្គួយម្នាក់នោះស្រែកដូចមនុស្សឆ្គួតម្នាក់ឯង។

.....

មកដល់បន្ទប់ ជេគក៏យកពងទាក្តៅរំកន្សែងរួចយកទៅស្អំអោយស៊ុងហ៊ុន។ចំណែកស៊ូនូទៅរកទិញអីមកញ៉ាំ។ មើលសភាពរបស់ស៊ុងហ៊ុនពេលនេះដូចខ្មោចអត់ព្រលឹងចឹង។

“ យើងស្តាយណាស់ឯង មិនសមណាជេនបោកយើងបានមុនសោះ!! ” ពេលលឺបែបនេះជេគហួសចិត្តណាស់។

“ ឯងនេះសមតែគេជេរថាអាក្របីមែនណ៎ា!! គេវាយដល់ថ្នាក់នេះហើយនៅគិតរឿងបោកគេទៀត? ”

“ ជេគ!! នេះគេមិនបានស្រឡាញ់យើងទេ ហើយយើងក៏មិនបានស្រឡាញ់គេដែរ ឯងចង់អោយយើងខូចចិត្តមែនទេ?? ”

“ មិនមែនចឹងទេ ទោះបីនាងមិនស្រឡាញ់ឯងក៏នៅមានអ្នកផ្សេងស្រឡាញ់ឯងដែរ!! ”

“ នរណាគេ?? ” ស៊ុងហ៊ុនសួរទាំងចងជញ្ចើម។ភ្លាមនោះបេះដូងរបស់ជេគក៏ចាប់ផ្តើមលោត ឌុកដាក់ៗ ។

“ គឺ.... ” ជេគឆ្លើយមិនចេញទេ ឯស៊ុងហ៊ុនចាំស្តាប់ឡើងចង់ហៀរទឹកមាត់ទៅហើយ។

“ គឺ....

“ យើងមកវិញហើយ!! ” ភ្លាមនោះស៊ូនូក៏មកដល់កាត់ចង្វាក់អស់។ ស៊ុងហ៊ុនក៏រហ័សក្រោកទៅរកអីញ៉ាំ ឯជេគក៏សម្រួលអារម្មណ៍ ព្រោះមិញនេះ នាយប្រុងនឹងសារភាពទៅហើយតែដឹងអីស៊ូនូមកធ្វើអោយដាច់ចង្វាក់មែនតើ ចឹងមានតែលាក់ទុកក្តីស្រឡាញ់មួយនេះបន្តទៀតហើយ។ តែចាំលើកក្រោយទៅក៏មិនទាន់ហួសពេលដែរ។យ៉ាងណាក៏រំភើបព្រោះពេលនេះ ស៊ុងហ៊ុនលែងមាននរណាទៀតហើយ ក៏ជាឱកាសរបស់ជេគក្នុងការសារភាពដែរ។

To be continue.

Note : សង្សារបស់ស៊ុងហ៊ុនឈ្មោះជេន ចំណែកឯបុរសដែលស៊ុងហ៊ុនហៅថាបង្គួយនោះ ជាសង្សាថ្មីរបស់ជេន ឈ្មោះថា ជុង ។

Just Friend Where stories live. Discover now