ចំណាយពេលដើរបន្តិចទីបំផុតពួកគេក៏មកដល់កន្លែងដែលនាយរងចាំ លោកOlivervesonក៏ព្រមប្រលែងដាំកូនឲទៅស្វាមីរបស់គេព្រោះថាចាប់តាំងពីពេលនេះទៅគាត់លែងមានសិទ្ធិត្រួតត្រាអ្វីលើជីវិតគេហើយ មានតែចាំមើលថែពីចម្ងាយនិងវែកផ្លូវដ៏ល្អមួយឲកូនដើរប៉ុនណ្ណោះ

«មើលថែTaeផងណា បើឈប់ស្រឡាញ់គេហើយកុំធ្វើបាបគេអីប្រគល់ឲប៉ាវិញក៏បានដែល»លោកoliverveson និយាយទៅកាន់Jkទៅស្នាមញញឹមលាយទឹកភ្នែកវាទាំងរីករាយនិងរំភើបចិត្តលាយគ្នាធ្វើឲគាត់ពិបាកទប់អារម្មណ៍មួយនេះណាស់

«គ្មានថ្ងៃនោះទេប៉ាកុំភ័យអី ខ្ញុំនឹងស្រឡាញ់taeរហូតដល់ដង្ហើមចុងក្រោយ»Jk លឺនាយនិយាយបែបនេះគាត់ក៏អស់បារម្ភហើយក៏ញញឹមឡើងដើរទៅជិតប្រពន្ធគាត់វិញដែលជាប់និងអាល្អិតjungwonនោះ

«លោកព្រះដ៏បរិសុទ្ធជាសាក្សីដល់ក្តីស្នេហាមួយនេះ តើអ្នកប្រុសJungkook Adamoliversion ព្រមទទួលអ្នកប្រុសតូចTaehyung Oliverveson ជាភរិយាហើយរួមរស់ជាមួយគ្នាដល់ថ្ងៃស្លាប់ទេ?»លោកចារ្យនិយាយទាំងបញ្ចេញស្នាមញញឹមស្រស់រំភើបចិត្តជំនួសស្នេហាមួយនេះ

«ខ្ញុំព្រម ហើយខ្ញុំក៏ហ៊ានស្បថចំពោះមុខមនុស្សគ្រប់គ្នានិងព្រះផងដែលថា ខ្ញុំនឹងស្រឡាញ់មើលថែគ្រួសារឲបានល្អបំពេញតួនាទីជាស្វាមីឲអស់ពីចិត្តពីបេះដូង ស្មោះស្ម័គ្រជាមួយតែប្រពន្ធខ្ញុំTaehyungម្នាក់គត់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»Jk និយាយបណ្តើរសម្លឹងមុខTaeបណ្តើរហើយនាយក៏ដឹងច្បាស់តាំងពីដំបូងតែនៅលើលោកនេះមានតែTaehyung Oliverveson ម្នាក់គត់ដែលជាម្ចាស់បេះដូងនាយ ជាអ្វីគ្រប់យ៉ាងសម្រាប់នាយជាស្នាមញញឹមជាពន្លឺដ៏មានតម្លៃមួយនៅក្នុងចិត្តរបស់នាយដែលអាចបំភ្លឺនាយឲបានមើលឃើញជាក់ច្បាស់ពីក្តីស្នេហាពិត ជាជីវិតនិងជាវត្តុដ៏មានតម្លៃរបស់នាយនិងកូនៗទាំងពីរ

Taeគេពិតជាអស្ចារ្យណាស់Taeអាចធ្វើឲមនុស្សដែលមិនជឿលើស្នហាសោះតែបែជាអាចរស់នៅដោយខ្វះស្នេហាមិនបាន

«ចុះអ្នកប្រុសតូចTaehyungវិញតើព្រមទទួលអ្នកប្រុសJungkookជាស្វាមីដោយនិងសន្យាថារួមរស់ជាមួយគ្នាដល់ថ្ងៃស្លាប់ទេ?»លោកអាចារ្យ

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now