«អាការីព្រីមដាមៀល៍!»បន្ទាប់ពីលឺJនិយាយចប់Taeបើកភ្នែកធំៗសឹងតែមិនជឿមិនគិតថាបាដៃដន្យពេកទេហេសតែក៏ល្អដែរដែលមានសត្រូវជាមួយគ្នាតែម្នាក់បែបនេះគិតទៅតាកញ្ចាស់នោះអាក្រក់ខ្លាំងណាស់ហ៊ានសូម្បីតែសម្លាប់គ្រួសារបងប្អូនខ្លួនឯងនៅមានរឿងជាច្រើនទៀត

«ខ្ញុំនិងទៅសម្លាប់វាឥឡូវនេះ!!!»Jkក៏ស្រាប់តែកំរោលចូលភ្លាមៗនាយស្បថថានិងសម្លាប់តាកញ្ចាស់នោះឲបាន ឃើញបែបនេះTaeក៏ស្រាបើតែចាប់ដៃនាយជាប់ដើម្បីបន្សាបអារម្មណ៍ខឹងក្រោធរបស់នាយ

«ឈប់ភ្លាមទៅជុងហ្គុក!»Tae លឺនិយាយបែបនេះJkក៏ស្រាប់តែសម្លឹងមើលមកtaeទាំងឆ្ងល់ហេតុអីមិនឲនាយទៅសម្លាប់វា

«Taeនិយាយត្រូវឯងអង្គុយចុះទៅ»Jក៏និយាយម្នាក់ទៀតបន្ថែមឃើញមនុស្សគ្រប់គ្នាសម្លឹងមកកាន់នាយបែបនេះនាយក៏ព្រមអង្គុយចុះមកវិញប៉ុន្តែអារម្មណ៍នៅក្នុងចិត្តមិនព្រមត្រជាក់នោះទេ

«គេមុនមែនជាមនុស្សធម្មតាទេ ទោះបីយើងមានអំណាចក៏ពិតមែនប៉ុន្តែគេជាមនុស្សក្នុងរាជការបើសម្លាប់គេភ្លាមៗរដ្ឋាភិបាលនិងស្វែងរកពួកយើងជាមុនខានមិនត្រឹមតែប៉ុនណ្នោះនោះទេប្រទេសនេះទាំងមូលនិងរង្គោះរង្គើជាមិនខាន»Jនិយាយដោយលើកហេតុផងដ៏សមស្របមួយមករម្ងាប់អារម្មណ៍នាយដើម្បីកុំទាន់អាលធ្វើអីផ្តេសផ្តាសរឿងសងសឹកគឺគងតែសងសឹងទេប៉ុន្តែរឿងនេះធំយ៉ាងនេះគួរតែរកឱកាសមួយដ៏ល្អសិនណាមួយមនុស្សដូចជាតាកញ្ចាសនោះសម្បូររឿងអាក្រក់យ៉ាងនេះមិនខ្វះទេវិធីសងសឹងវាវិញនោះ

«ចុះចង់ឲខ្ញុំធ្វើយ៉ាងម៉េច?»Jk

«នៅឲស្ងៀមសិនទៅ»Taeក៏ថាឲJkទាំងសម្លក់

«មានមនុស្សម្នាក់ដែលអាចជួយពួកយើងបាន»Jក៏ស្រាប់តែនឹកឃើញដល់គេម្នាក់នោះភ្លាមៗព្រោះមានតែគេទេដែលអាចជួយពួកគេក្នុងការសងសឹកមួយនេះ...

«អ្នកណា?»

.........................

ងាកមកខាងអ្នកនៅKoreaឯណោះវិញបន្ទាប់ពីធ្វើការងាររួចyoongiក៏ដើរសម្តៅចូលមកក្នុងផ្ទះដើម្បីទៅមើលអាល្អិតម្នាក់នោះប៉ុន្តែដើរសុខនាយក៏សម្លឹងមើលទៅឃើញJiminកំពុងតែធ្វើម្លូប

ឃើញបែបនេះហលយអារម្មណ៍ល្អក៏ប្រែជាខឹងភ្លាមៗអ្នកណាហ៊ានឲJiminទៅធ្វើបែបនេះ!? រាល់ថ្ងៃនេះនាយមិនទាំងឲគេធ្វើការអីផងព្រោះតែនាយខ្លាចគេពិបាកនាយហត់

«អ្នកណាឲអូនធ្វើ??»yoongiក៏ដើរទៅចាប់ដៃJiminដើម្បីកុំឲគេបន្តធ្វើទៀតព្រោះវាអាចនិងធ្វើឲគេរលាកបានប៉ុន្តែjiminក៏មិនតបតរនិងនាយឡើយផ្ទុយទៅវិញគេនៅតែបន្តធ្វើដោយមិនខ្ចីសម្លឹងមើលមុខនាយ

«អូនលឺបងនិយាយទេ?»Yoongiក៏សម្រួលអារម្មណ៍វិញហើយសម្លេងក៏ប្រែជាស្រាលវិញព្រោះតែមុននេះនិយាយច្រឡំថាឲគេដោយសម្លេងធ្ងន់ៗ

«លឺ! តែក៏មិនចង់ស្តាប់!»Jiminនិយាយទាំងមុខស្មើឯក្នុងចិត្តក៏រៀងហួសចិត្តនិងនាយបន្តិចដែលនេះចង់ឲគេនៅតែផ្ទះអត់ធ្វើអីចឹងហេស? ចេះសំណាងហើយដែលគេមិនទៅបង្ហោះម៉ូតូនោះ

«សុំទោសមិនអីទេ!»yoongiស្រាប់តែរកពាក្យនិយាយតបត តទៀតមិនបានព្រោះតែនាយដឹងថាjiminប្រាកដជានៅតែស្អប់នាយស្អប់គ្មានថ្ងៃប្រែជាមិនខានឡើយ

លឺបែបនេះចិញ្ចើមjiminក៏ជ្រួញចូលគ្នាបន្ទាប់ពីលឺពាក្យសុំទោសចេញពីមាត់នាយ សុំទោស?ហេតុអីត្រូវសុំទោស?នាយធ្វើខុសអីហេស? គេគ្រាន់តែធ្វើអាហារនេះសម្រាប់នាយតែប៉ុណ្ណោះ

«អូនធ្វើបន្តទៀតចុះ»ដោយឃើញjiminស្ងាត់យូរពេកyoongiក៏សម្រេចចិត្តលែងរំខានបន្តព្រោះនាយនៅតែគិតថាjiminនៅតែស្អប់នាយនៅតែគិតថានាយអាក្រក់ព្រោះតែពីអតីតកាលនាយបានធ្វើបាបគេជាច្រើនហេតុដូចនេះហើយគ្មានហេតុផលអីដែលjiminនឹងលើកលែងទោសដ៏ធំមួយនេះឲនាយឡើយ

ប៉ុន្តែផ្ទុយពីការគិតទាំងអស់នេះ jiminគេបានលើកលែងទោសឲនាយយូរទៅហើយ ហើយសព្វថ្ងៃនេះគេក៏កំពុងតែបើកបេះដូងទទួលនាយផងដែរគេក៏កំពុងតែព្យាយាមសម្របខ្លួននិងនាយសម្របខ្លួននិងការរស់នៅក្នុងនាមជាប្រពន្ធនាយ គេក៏យល់ថានាយប្រែប្រួលខ្លាំងដើម្បីគេនិងកូនដែលនេះហើយដែលជាហេតុផងដើម្បីលើកលែងទោសកន្លងមកឲនាយ ព្រោះថាមនុស្សគ្រប់គ្នាគ្មានអ្នកណាដែលល្អ10លើ10ទេសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់..

«លោកទៅណា?»Jiminឃើញអាការះអន់ចិត្តនាយលេចឡើងបែបនេះjiminក៏សម្រេចចិត្តនិយាយជាមួយនាយ

«ទៅមើលអាល្អិត!»yoongi បង្រុងនិងដើរចេញហើយតែក៏ឈប់វិញនៅពេលដែលលឺjiminនិយាយ

«គេគេង ហើយឆាប់ញ៉ាំទៅ!»Jiminនិយាយស្របពេលដែលគេរៀបចំអាហារដាក់លើតុឲនាយឃើញបែបនេះទឹកមុខសោកសៅអម្បិញមិញក៏រីកឡើងដូចជាផ្កាត្រូវសំនើម ហីយ៉ាមើលទៅបានមួយគូរហើយតើនៅឡើយតែ2គូរទៀត😁

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now