« អូនចង់ទៅលេងនិងគេដែលមែនទេ ? » សម្លេងផ្អែមមុតបន្លឺក្បែរត្រចៀករបស់អ្នកម្ខាងទៀត ដែលជាគូស្នេហ៍របស់អ្នកកម្លោះសង្ហារ វ៉ូរ៉ាន់ នេះឯង ។

« អត់ទេ អូនគ្រាន់តែមើលពួកគេលេងបន្តិចទេ » រាងតូចស្តើងក៏តបនិងនាយវិញដោយម្រាមដៃគេព្យាយាមចាប់ដៃដែលនៅតែអោបក្រសោបរាងកាយគេពេលនេះ ។

« អូនទើបតែនិងជាសះស្បើយទេ កុំចេញមកខាងក្រៅត្រូវខ្យល់អី វាអាចប៉ះពាល់ដល់សុខភាពអូនបានណា Build » វ៉ូរា៉ន់ ម្រាមដៃក្រាសក៏ប្រលែងពីរាងតូចតែក៏ងាកមកក្រសោបផ្ទៃមុខតូចអោយប្រឈមនិងគ្នា ។

« អូនដឹងហើយ មួយរយះនេះប្រហែលជាអូនធ្វើឲ្យបងពិបាកពេកហើយ ឲ្យអូនសុំទោសផងណា វ៉ូរ៉ាន់ » Build រាងតូចងាកមកប្រសប់និងនាយហើយក៏ញញឹមទាំងបបូរមាត់ស្ងួតបន្តិច ដោយអាចមើលដឹងបានថាមនុស្សប្រុសរាងតូចល្អិតម្នាក់នេះទើបតែក្រោបពីឈឺ ហើយរាងកាយគេស្គមស្គាំងទៀតផង ផ្ទៃមុខស្លក់ស្លេកស្លាំង គ្មានជាតិនោះទេមើលទៅដូចជាមនុស្សឈឺ់រាប់ឆ្នាំអញ្ចឹង ។

« បងមិនពិបាកនោះទេឲ្យតែអូនបានជាធូសះស្បើយ ទោះឲ្យបងធ្វើអ្វីក៏បងព្រមដែរ សំខាន់កុំឲ្យតែអូនឃ្លាតឆ្ងាយពីបងទៀតទៅបានហើយ » វ៉ូរ៉ាន់ នាយកម្លោះសង្ហារញញឹមស្រស់មកកាន់រាងតូចហើយក៏យកថ្ងាសរបស់ខ្លួនមកទល់និងថ្ងាស់របស់ បៀវ ធ្វើឲ្យពួកគេអាចទទួលយកខ្យល់ដង្ហើមគ្នាទៅវិញទៅមកបាន តែសម្រាប់អ្នកម្ខាងទៀតហាក់ដូចជាមិនសូវទម្លាប់ចំពោះកាយវិការបស់នាយនោះទេ គេមានអារម្មណ៍ថាប្លែកៗដូចជាមិនធ្លាប់មានសកម្មភាពបែបនេះជាមួយនាយពីមុនមកនោះទេ ។

« អឹម...អូន...អូនមិនទាន់លេបថ្នាំទេ » Build ម្រាមដៃតូចក៏ចាប់ទាញដៃក្តៅអ៊ុនៗនោះចេញពីផ្ទៃមុខរបស់គេហើយក៏ងាកមកប្រាប់ជាដំណឹងដល់អ្នកជាសង្សារខ្លួន ។

« បងដឹងថាអូននៅឆ្ងាយពីបងយូពេក ហើយអូនក៏ទើបតែដឹងខ្លួន បែបនេះបានជាអូនមិនសូវជាទម្លាប់និងបងទេ តែបងសន្យាថាបងនិងធ្វើឲ្យអូនមាន
អារម្មណ៍ល្អៗដូចពីមុនវិញ បងនិងរំលឹករឿងពួកយើងជាមួយគ្នាបន្តិចម្តងៗណា » វ៉ូរ៉ាន់ នាយដឹងថាពេលសង្សារគេក៏ទើបតែដឹងខ្លួនបន្ទាប់ពីជួបគ្រោះឧបទវហេតុមកធ្វើអោយមានការរង់ប៉ះពាល់ផ្នែក
ខួរក្បាលខ្លាំងឈានដល់ការបាត់បង់ការចង់ចាំមួយរយះទៀតផង តែនាយក៏បានព្យាយាមព្យាបាលគេគ្រប់មន្ទីរពេទ្យហើយ ទើបតែមួយរយះក្រោយនេះ បៀវ បានដឹងខ្លួនវិញតែនៅមានពេលខ្លះគេត្រូវឈឺក្បាលដោយសារតែមានរូបភាពខ្លះៗលិចចេញមកនៅក្នុងខួរក្បាលគេហើយធ្វើឲ្យ បៀវ ព្យាយាមគិតច្រើនកាន់តែធ្វើឲ្យមានការឈឺក្បាលខ្លាំងរហូតត្រូវលេបថ្នាំបំបាត់ការឈឺចាប់ជាប្រចាំផងដែរ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now