" កូនអត់ដឹងនោះទេ តែវាមានក្លិនអាក្រ៎...អួកៗ.." Felix និយាយមិនទាន់ទាំងចប់ផងរាងតូចក៏ផ្ទប់មាត់រត់ទៅបន្ទប់ទឹកបាត់។
" Felix! នេះកូនកើតអ្វីទៀតហើយ? " Mrs.Lee ឃើញកូនរត់ទៅកាន់បន្ទប់ទឹកបែបនេះគាត់ក៏រត់ទៅតាមរាងតូចភ្លាមទាំងក្តីបារម្ភ។
តុតុ_" Felix! កូនមិនអីទេមែនទេ " Mrs.Lee គាត់ក៏គោះទ្វារសួររាងតូចពីខាងក្រៅទាំងក្នុងចិត្តបារម្ភសឹងតែស្លាប់ហើយ។
"__" គ្មានការឆ្លើយតបពីអ្នកម្ខាងទៀតដែលធ្វើឲលោកស្រីកាន់តែព្រួយបារម្ភលើសដើម។
" Jaren! Yuha! " Mrs.Lee គាត់ក៏ស្រែកហៅអ្នកបម្រើ។
" ចាស៎ លោកស្រី " អ្នកទាំងពីរក៏រត់មកដល់ហើយឆ្លើយតបភ្លាម។
" Yuhaឆាប់ទៅយកកូនសោរសាគួរបន្ទប់ទឹកមកឲលឿនឡើង " Mrs.Lee លោកស្រីដាក់បញ្ជារទៅកាន់អ្នកបម្រើទាំងទឹកមុខភ័យព្រោះតែបារម្ភពីកូន។ (មិនបាច់ឆ្ងល់បន្ទប់ទឹកនឹងadminបង្កើតដោយខ្លួនឯងបានវាមានសោរចាក់^_^)
" ចាស៎ លោកស្រី " yuha ឆ្លើយរួចនាងក៏រត់ទៅយ៉ាងលឿន។
មួយសន្ទុះក្រោយមកនាងក៏ត្រឡប់មកវិញហើយយកសោរនោះទៅចាក់ទ្វាបន្ទប់ទឹក។
ក្រាក៎____ ទ្វារបន្ទប់ទឹកក៏បានបើកឡើង
" felix....! " Mrs.Lee គាត់ស្រែកហៅឈ្មោះរបស់រាងតូចទាំងបើកភ្នែកធំៗនឹងភ្ញាក់ផ្ញើល អ្វីដែលគាត់ឃើញនៅចំពោះមុខពេលនេះគឺ រាងតូចបានសន្លប់ស្តូកស្តឹងតែម្តងទៅលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក តែអ្វីដែលធ្វើឲគាត់កាន់តែភ្ញាក់ផ្ញើលទៀតនោះគឺ ឈាម! នៅតាមប្រលោះភ្លៅរបស់រាងតូចពោរពេញទៅដោយឈាមដែលហូរចេញមក គាត់ចូលទៅត្រកងកាយតូចទាំងទឹកភ្នែកហូរនឹងក្តីបារម្ភជាពន់ពេក ។
" អ្នកប្រុសតូច! នេះអ្នកប្រុសតូចកើតអ្វីនឹង?ហេតុអ្វីក៏មានឈាមច្រើនម្ល៉េះ? " jaren នាងក៏និយាយឡើងទាំងភ័យស្លន់ស្លោទៅនឹងទិដ្ឋភាពដែលនៅចំពោះមុខនាងពេលនេះ។
" ហុឹក..កូនកុំកើតអីឲសោះណា Felix..! yuha ឆា៎...ឆាប់ទៅហៅVarin មកឲលឿនឡើង ហើយjarenឆាប់callហៅលោកប្រុសធំមកឮទេ " Mrs.Lee គាត់ដាក់បញ្ជារទៅកាន់ពួកនាងទាំងក្នុងដៃឱបរាងតូចជាប់ ។
YOU ARE READING
ក្លឹបរាត្រី / hyunlix
Fanfiction"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hyunlix Writer : THAVRY 🌙🦋
part : 3 មានផ្ទៃពោះ?
Start from the beginning
