part : 2 ខ្ញុំស្អប់លោកឯង!!

Start from the beginning
                                    

" ហុឹស! ចាប់បង្ខំ? យើងចាប់បង្ខំឯងធ្វើអីទៅ? ឯងដឹងទេយប់មិញនេះឯងថ្ងូរពិរោះខ្លាំងណាស់ ថែមទាំងនិយាយថាឲយើងធ្វើវាឲលឿនថែមទៀត ចាំដែលទេក្មេងតូច " hyunjin រាងក្រាស់ក៏រៀបរាប់យ៉ាងវែងអន្លាយទៅកាន់រាងតូចធ្វើឲកាយតូចស្តាប់ហើយទឹកភ្នែកហូរមកលើសដើម។

" ហុឹកៗ ឈប់និយាយទៅ " Felix រឿងរ៉ាវកាលពីយប់មិញក៏លេចឡើងពេញក្នុងខួរក្បាលរបស់រាងតូច លើកនេះចប់ហើយរឿងដែលគេមិនចង់ឲវាកើតឡើងពេលនេះវាបានកើតឡើងហើយ។

" យ៉ាងមិចចាំបានហើយមែនទេ? បើចាំបានហើយក៏យកលុយហើយចេញទៅ " hyunjin មិនទាន់ទាំងដឹងអ្វីផងនាយក៏ដើរទៅយកកាបូបនៅលើតុរក្បែរគ្រែហើយបោះលុយឲទៅរាងតូចបីសន្លឹកវាស្មើរនឹង300$។

" លុយ? លុយស្អី? " Felix ពេលឃើញនាយបោះលុយមកឲគេបែបនេះរាងតូចក៏សួរទៅកាន់នាយទាំងចម្ងល់។

" aww ក្រែងឯងជាប្រុសលក់ខ្លួនមិនអញ្ចឹង? ឬក៏មិនគ្រាន់? បើមិនគ្រាន់យើងឲឯង300$ថែមទៀតនេះវាច្រើនជាងពួកស្រីៗដែលយើងដេកជាមួយទៅទៀត " hyunjin នាយក៏ដកលុយមកបីសន្លឹកថែមទៀតហើយបោះវាទៅឲរាងតូច នាយធ្វើបែបនេះដូចជាមិនឲតម្លៃរាងតូចសោះឡើយ។

" ហុឹកៗ យកលុយដ៏ថោកទាបរបស់លោកឯងទៅវិញទៅ ខ្ញុំមិនមែនជាប្រុសលក់ខ្លួននោះទេ ហុឹក " Felix ទឹកភ្នែកនៃភាពឈឺចាប់ក៏ស្រក់ចុះមកដូចជាទឹកភ្លៀងនៅពេលដែលឮប្រុសម្នាក់ដែលបានដេកជាមួយគេកាលពីយប់មិញនិយាយមើលងាយគេបែបនេះ រាងតូចក៏យកលុយដែលនាយបោះមកឲគេនោះបោះទៅឲនាយវិញ។

" នេះឯង...! " hyunjin រាងក្រាស់ស្រដីឡើងទាំងខឹងសម្បារនៅពេលដែលឃើញរាងតូចធ្វើបែបនេះចំពោះគេ ព្រោះវាជាលើកទីមួយហើយដែលមានមនុស្សមកធ្វើបែបនេះចំពោះគេ បើសិនជាគេដេកជាមួយស្រីៗអស់នោះវិញពួកនាងប្រាកដជាសប្បាយចិត្តជាក់ជាមិនខាននៅពេលដែលបានលុយច្រើនបែបនេះ តែចំពោះរាងតូចគឺអត់នោះទេ។

" ហុឹក...ខ្ញុំមិនមែនជាប្រុសលក់ខ្លួនដូចដែលលោកឯងគិតនោះទេ...ហុឹក...ហើយរឿងកាលពីយប់មិញខ្ញុំនឹងបំភ្លេចវាចោល ទុកថាខ្ញុំជំពាក់កម្មជាមួយលោកឯងទៅចុះ " Felix រាងតូចនិយាយចេញមកទាំងទឹកភ្នែករហាម ត្រូវហើយទុកថាគេជំពាក់កម្មជាមួយនាយទៅចុះដែលត្រូវមកជួបរឿងបែបនេះ ហើយក៏ត្រូវនាយនិយាយមើលងាយទៀត។

ក្លឹបរាត្រី / hyunlixWhere stories live. Discover now