" បងមិនចង់គិតទេ តែអារម្មណ៍វាចេះតែនាំឲគិតពីគេ " Mr. Lee
" បើអញ្ចឹងបងទៅសម្រាកសិនទៅចាំគេត្រឡប់មកវិញចាំនិយាយជាមួយគេចុះ " Mrs. Lee
" ហុឹម ក៏បាន " Mr. Lee ថាហើយពួកគាត់ក៏ដឹកដៃគ្នាឡើងទៅសម្រាកទៅ។
ក្លឹបរាត្រី___
នៅក្នុងក្លឹបរាត្រីមួយកន្លែងបង្ហាញឲយើងឃើញនូវភាពអ៊ូអរសប្បាយរីករាយជាច្រើនពីសំណាក់មនុស្សដែលនៅទីនោះ ភ្លើងក្លឹបបាញ់ព្រោងព្រាតតែម្តងចង្វាក់តន្រ្តីក៏បន្លឺឡើងជារឿយៗ ដែលធ្វើឲមនុស្សនៅក្នុងក្លឹបទាំងប្រុសទាំងស្រីកំពុងតែរាំឡកទៅតាមចង្វាក់ភ្លេងរបស់ក្លឹប។ ងាកទៅមើលជ្រុងម្ខាងនៃក្លឹបបានបង្ហាញឲ្យយើងឃើញនៅមនុស្សប្រុសម្នាក់រាងតូចច្រឡឹងសាច់សរម៉ដ្ឋខៃដូចជាសំឡីមុខមាត់ស្រស់ស្អាតគួរឲស្រលាញ់កំពុងដើរចាកចេញពីក្លឹបទាំងដំណើរទ្រេតទ្រោតព្រោះតែគេស្រវឹង ។
" អ្ហឹក...ji...jisung...ឯងនៅឯណាអាមិត្តចង្រៃម្តេចក៏ទុកយើងចោលបែបនេះ " Felix រាងតូចស្រដីឡើងទាំងស្រវឹងជោគជាំ គេមកផឹកនៅក្លឹបជាមួយនឹងមិត្តរបស់គេតែនៅសុខៗមិនដឹងជាបាត់ស្រមោលទៅណាទេទុកឲគេអង្គុយផឹកម្នាក់ឯងតែម្តង ចំមែន។
" អ្ហេ! ប្រុសស្អាតចង់ទៅណានឹងមកចូលរាំលេងជាមួយនឹងបងសិនមក " ភ្លាមនោះមានមនុស្សប្រុសមកពីណាក៏មិនដឹងមកនិយាយលេបខាយសម្តីដាក់គេថែមទាំងយកដៃមកប៉ះនឹងផ្ទៃមុខរបស់គេថែមទៀត។
" ចេញទៅកុំមកប៉ះយើង " Felix រាងតូចក៏ក្រវាស់ដៃរបស់នាយម្នាក់នោះចេញពីមុខរបស់គេ ហើយក៏ដើរទៅមុខបន្តទៀតតែវិះនឹងដួលទៅហើយក៏ត្រូវមនុស្សប្រុសម្នាក់នោះមកទប់គេពីក្រោយ ។
" ចង់ទៅណាអូនសម្លាញ់ រូបរាងស្រស់ស្អាតបែបនេះដឹងតែមិនរួចខ្លួនរបស់បងហើយ " មនុស្សប្រុសម្នាក់នោះនិយាយទាំងទឹកមុខព្រាន ហើយចាប់ឱបរាងរូចពីក្រោយជាប់។
" អ្ហឹក...លេងយើងទៅអាឆ្កួត កុំមកប៉ះយើងឲសោះ " Felix រាងតូចក៏រើខ្លួនពីការឱបរបស់នាយម្នាក់នោះរហូតទាល់តែបានទៅ ទោះបីគេចូលក្លឹបញឹកញ៉ាប់មែនពិតតែខ្លួនប្រាណរបស់គេ គេហួងហែងខ្លាំងណាស់មិនឲអ្នកណាមកលូកលាន់ប៉ះបានដោយងាយឡើយ គេដឹងថាគេមានរូបរាងស្អាតដូចទៅនឹងមនុស្សស្រី ពេលដែលគេចូលក្លឹបតែងតែមានមនុស្សមកនិយាយញ៉ែញ៉ងនឹងគេព្យាយាមលូកលាន់គេតែវាមិនដែលបានសម្រេចនោះទេ ព្រោះមនុស្សដូចជាគេមិនមែនស្លូតឲគេមកប៉ះបានដោយងាយៗឡើយ។
បន្ទាប់ពីរើខ្លួនចេញពីប្រុសនោះបានសម្រេចរួចរាល់ហើយគេក៏បានដើរចាកចេញពីនាយម្នាក់នោះយ៉ាងលឿន តែដើរមិនបានប៉ុន្មានផងក៏ទៅបុកនឹងទ្រូងរឹងមាំរបស់មនុស្សប្រុសណាម្នាក់ទៀតក៏មិនដឹង ហើយមនុស្សប្រុសម្នាក់នោះក៏ឱបចង្កេះគេជាប់ទៀត(កម្មណាស់មីអូន:-)។
YOU ARE READING
ក្លឹបរាត្រី / hyunlix
Fanfiction"ត្រឹមតែមួយយប់ភាពបរិសុទ្ធរបស់ខ្ញុំក៏ត្រូវរលាយដោយសារតែលោក" Felix This story is only 10 part Hyunjin X Felix Hyunlix Writer : THAVRY 🌙🦋
part : 1 ថ្នាំសម្រើប🔞
Start from the beginning
