ទាសកររបស់ ចន ជុងហ្គុក(3)

Start from the beginning
                                    

"ចំណូលចិត្តរបស់យើងគឺសម្លាប់មនុស្ស យើងចង់សម្លាប់មនុស្សរបស់យើង នាងគ្មានសិទ្ធិចេះដឹងទេ ពួកឯងចូលទៅចាត់ការសាកសពពួកវាឱ្យរៀបរយ"ជុងហ្គុក និយាយតែប៉ុនហ្នឹងក៏អូសដៃនាងដើរចេញទៅខាងក្រៅហើយក៏បញ្ជាកូនចៅផ្សេងទៀតដែលមិនបានឃើញហេតុការនោះចូលទៅសំអាតសាកសពដែលនៅខាងក្នុង ហើយក៏បន្តអូសថេហ្យុងទាំងទីណាត់ទីណែងទៅមុខបន្តមុននឹងរុញនាងចូលទៅក្នុងឡានស្ព័រមួយគ្រឿងតម្លៃកប់ពពកនុងមានចំនួនកំណត់ហើយក៏បើកចេញទៅយ៉ាងលឿន

ដែលនាយសម្លាប់បុរសទាំងបីនាក់នោះក៏មិនមែនអត់មូលហេតុដែរ ហើយមូលហេតុនោះក៏មិនមែនទៅណាឆ្ងាយពីអ្នកក្បែរខ្លួននាយដែរ នាយធ្វើបែបនោះក៏ព្រោះតែបុរសទាំងបីនោះបានឃើញគ្រប់ហេតុការណ៍គ្រប់សកម្មភាពអ្វីដែលពិសេសនោះពួកគេគឺសុទ្ធតែបានឃើញរាងកាយអាក្រាតរបស់ថេហ្យុង ហេតុនេះហើយនាយមិនអាចទុកពួកគេបាន រឿងផ្សេងនាយអាចលើកលែងបានប៉ុន្តែចំពោះរឿងនេះគ្មានពាក្យថាលើកលែងសម្រាប់នាយទេ

"ងឺត"ចំណាយពេលមិនប៉ុន្មានឡានទំនើបក៏បើកមកបញ្ឈប់ពីមុខភូមិគ្រឹះដ៏ធំមួយមានពណ៌ខ្មៅសុទ្ធដែលអាចបញ្ជាក់បានពីអំណាចនិងអត្តចរិតរបស់ម្ចាស់ភូមិគ្រឹះនេះបានថាកំណាចខ្លាំងប៉ុណ្ណា

ថេហ្យុងនៅអង្គុយក្នុងឡានមិនមាត់មានហាមកនស្តហើយក៏មិនព្រមចុះចេញពីឡានដែរ ដែលជាហេតុធ្វើឱ្យជុងហ្គុកចាប់ផ្តើមក្តៅមុខភាយសារជាថ្មីទៀតហើយ មុននឹងដើរទៅបើកទ្វារឡានចាប់កញ្ឆក់ដៃថេហ្យុងចេញមកតាមខ្លួនទៅបន្ទប់ខាងលើមិនខ្វល់ថាអ្នកបម្រើឱនគោរពយ៉ាងណានោះទេព្រោះនេះជាការគោរពរបស់ពួកគេឃើញចៅហ្វាយមកត្រូវតែឱនគោរពអញ្ចឹងហើយមិនអាចពើងទ្រូងបានទេ

"ព្រូស ជីយូយកនាងទៅលាងខ្លួនឱ្យស្អាត ចននាងទៅបន្ទប់របស់យើង ព្រោះយើងមិនចង់ឱ្យក្លិនកខ្វក់ស្មោគគ្រោកជាប់បន្ទប់របស់យើងទេ"ជុងហ្គុក រុញថេហ្យុងឱ្យដួលទៅលើសាឡុងមួយទំហឹងដៃបន្ទាប់មកក៏ស្រែកហៅអ្នកបម្រើដែលតែងតែបម្រើនាងកាលពីមុនពេលដែលនៅទីនេះឱ្យមកបម្រើនាង

"ចា៎ស លោកម្ចាស់ ម៉ោះអ្នកនាង"ជីយូ រត់ចូលមកស្ដាប់តាមបញ្ជាបម្រុងនឹងចាប់ដៃថេហ្យុងទៅជាមួយខ្លួនទៅហើយតែត្រូវថេហ្យុងដកដៃចេញមិនឱ្យចាប់បាន

🔞 SHORT NOVELS 🔞Where stories live. Discover now