ទាសកររបស់ ចន ជុងហ្គុក(2)

Start from the beginning
                                    

"ហឹសៗ មើលទៅពួកឯងប្រហែលជាស្រឡាញ់គ្នាណាស់ហើយទើបបានជារួមគំនិតគ្នាក្បត់នឹងយើងបែបនេះ យើងឆ្ងល់ណាស់មុនពេលដែលពួកឯងពង្រាត់គ្នាមកនេះមិនគិតពីលទ្ធផលទេឬថាយើងចាប់បាននឹងក្លាយទៅជាយ៉ាងណា ក្រែងពួកឯងក៏ស្គាល់យើងច្បាស់មែនទេ?"ជុងហ្គុក ហាក់អស់សំណើចមុននឹងប្តូរទឹកមុខពោលសំណួរឡើងទាំងសម្លេងកំណាចចំណែកដៃនៅតែបន្តប៉ះពាល់ថេហ្យុងមិនឈប់ ទោះជាថេហ្យុងចង់រើក៏មិនរួចដែរ

"ខ្ញុំដឹង ប៉ុន្តែលោកម្ចាស់ចង់ធ្វើអ្វីធ្វើមកលើខ្ញុំតែម្នាក់បានហើយ កុំប៉ះពាល់ថេហ្យុងអី កំហុសគ្រប់យ៉ាងមកពីខ្ញុំតែម្នាក់ប៉ុណ្ណោះ"វូជីន នាយដឹងច្បាស់ណាស់ថាលោកម្ចាស់ម្នាក់នេះនឹងមិនទុកជីវិតឱ្យមនុស្សដែលក្បត់ជាដាច់ខាតហើយកំហុសធំបំផុតដែលគេបានសាងនោះគឺលួចពង្រាត់គូដណ្ដឹងរបស់នាយចេញមកបែបនេះកាន់តែមិនអាចលើកលែង ក្នុងនាមគេធ្លាប់ជាជំនិតដើរតាមនាយមករាប់ឆ្នាំហើយគេដឹងច្បាស់ថានាយម្នាក់នេះកំណាចយ៉ាងណាដូច្នេះហើយទើបសុខចិត្តទម្លាក់កំហុសគ្រប់យ៉ាងមកលើខ្លួនឯងទាំងអស់សង្ឃឹមថានាយនឹងលើកលែងដល់ថេហ្យុងទៅចុះ យ៉ាងណាថេហ្យុងក៏ជាមនុស្សដែលនាយធ្លាប់ស្រឡាញ់កាលពីមុនដែរទោះជាពេលនេះគេមិនដឹងថានាយគិតបែបណាចំពោះនាងក៏ដោយ

"វូជីន កុំនិយាយបែបនេះអី ហឹកៗ"ថេហ្យុង សម្លឹងទៅវូជីនទាំងរលីងរលោងគ្រវីក្បាលមិនឱ្យនាយនិយាយបន្តនាងដឹងដែលគេធ្វើបែបនេះគឺដើម្បីតែការពារនាងប៉ុណ្ណោះនាងមិនព្រមឱ្យគេធ្វើបែបនេះទេ

"ខ្ញុំនិយាយគឺជាការពិត កំហុសគ្រប់យ៉ាងមកពីខ្ញុំទាំងអស់ ថេហ្យុងមិនទាក់ទងទេ ខ្ញុំជាអ្នកលួងលោមនាងខ្ញុំបង្ខំនាងឱ្យមកជាមួយប៉ុណ្ណោះ ដំបូងនាងមិនចងៀមកជាមួយខ្ញុំទេ ព្រោះតែចាញ់ពាក្យលួងលោមរបស់ខ្ញុំប៉ុណ្ណោះ បើលោកម្ចាស់ចង់ដាក់ទោសដាក់ទោសតែខ្ញុំម្នាក់បានហើយ"វូជីន

"ល្អ បើឯងនិយាយបែបនេះទៅហើយយើងនឹងបំពេញបំណងឯង ពួកឯងចាត់ការវាទៅ"ជុងហ្គុក ងក់ក្បាលហើយក៏បញ្ជាឱ្យកូនចៅក្រោមបង្គាប់ចាត់ការវាយដំវូជីននៅចំពោះមុខហាក់គ្មានអារម្មណ៍អ្វីទាល់តែសោះ

🔞 SHORT NOVELS 🔞Where stories live. Discover now