ភាគទី 2 : បញ្ជាក់ការពិត

80 12 0
                                        


12ឆ្នាំក្រោយមក...

___

    នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំមានឈ្មោះល្បីមួយកន្លែងដែលមានភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក ទាំងក្រៅស្រុកមកស្នាក់កំសាន្តគ្រប់ជាតិសាសន៍...
   ក្នុងចំណេាមនេាះក៏មានកម្លេាះតូចមុខស្រស់បីនាក់កំពុងតែរងចាំជណ្ដើរប្រអប់ចុះមកដោយអន្ទះសារព្រេាះបារម្មណ៍ពីមិត្តម្នាក់ទៀតកំពុងឈរនៅជិតខ្លួនដែលបញ្ចេញទឹកមុខមិនស្រួលក្នុងចិត្តជាខ្លាំងព្រេាះដឹងថាបន្តិចទៀតនេះនឹងមានរឿងដែលមិនគួរនឹងកេីតបានកេីតមកលេីរូបគេ

  ទឹង ទឹង...
<< សម្លេងជន្តេីរប្រអប់បន្លឺឡេីង ព្រមជាមួយសម្លេងទ្វារអូតូបានបេីក ដែលបញ្ជាក់ថា អ្នកដែលរងចាំអាចចូលទៅក្នុងជន្តេីរនេាះបានហេីយ... >>

  ផាច់!!!
  <<  Build !! ឯងនៅឈរភ្លឹកដល់ណាទៀត ?? ឆាប់ចូលទៅក្នុងជន្តេីរប្រអប់ភ្លាមទៅ !! >> កម្លេាះតូចថេយ៉ុងដែលជាមិត្តរបស់ build បានទះមួយដៃចំស្មា build ដែលកំពុងឈរភ្លឹកនៅខាងមុខជន្តេីរប្រអប់ដូចសាកសពខ្មេាចមុាំមីគាំងនៅមួយកន្លែងធ្វេីឲ្យ build ភ្ញាក់ស្ទេីរតែគាំងបេះដូងស្លាប់ទៅហេីយ

  << ថេយ៉ុង !!!!!! >> Build បានស្រែកដាក់ថេយ៉ុងបន្តិចព្រមទាំងប្រេីក្រសែរភ្នែកទាំងគូរដែលពេារពេញទៅដេាយទុក្ខកង្វល់លាយឡំនឹងកំហឹងសម្លក់ទៅមិត្ត រួចដេីរចូលទៅក្នុងជន្តេីរប្រអប់ដេាយតប់ប្រម៉ល់ ព្រេាះកំពុងតែស្ត្រេសផងមកត្រូវកំពូលមិត្តជេីងល្អទះគ្មានប្រណីស្ទេីរតែរបូតស្មាពីខ្លួនថែមទៀត...

  ក្នុងជន្តេីរប្រអប់
  << Build !! ឯង ok អត់នឹង ? >> សៀវចាន់សួរទៅកាន់ build ទាំងដែលដឹងច្បាស់ហេីយថា build គឺមិន ok ទេ ប៉ុន្តែនៅតែចង់សួរក្រែងលេាទទួលបានកាដូ 2 3 ឌីសពីជំទាវមិត្ត🌚😆

  << ឯងមេីលមកយេីងដូចជាមានក្តីសុខខ្លាំងណាស់មែនបានឯងសួរអញ្ចឹង...😒 >> ថាមែនៗ មិនទាន់បានអីផង build បង្ហេីបមួយឌីសជូនសៀវចាន់ផ្អេីលអស់មិត្តដែលនៅក្នុងជន្តេីរប្រអប់ ធ្វេីអេាយម្នាក់ៗគាំងស្រឡាំងកាំងនឹង build គ្រប់គ្នា ពីព្រេាះ build មិនដែលមានអត្តចរិកបែបនេះពីមុនមកឡេីយ
  ចំណែកសៀវចាន់ដែលជាមិត្តឃេីញបែបនេះ ក៏បង្វែរមកនិយាយលេីកទឹកចិត្តមិត្តវិញ ព្រេាះមេីលទៅមិត្តដូចជាមិន ok សេាះ

Você leu todos os capítulos publicados.

⏰ Última atualização: Nov 29, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

សន្យាស្នេហ៍ភ្ជាប់បេះដូង💙🖤Onde histórias criam vida. Descubra agora