"ប៉ាសូមទោស ប៉ាមិនយល់ពីទុក្ខលំបាករបស់កូន ប៉ាខុសហើយ ប៉ាមិនសមជាប៉ារបស់កូនទេ ប៉ាការពារកូនមិនបាន"លោកគីម មើលទៅភរិយាយដែលគេងស្តូកស្តឹងលើគ្រែនោះមុននឹងទាញរូបថតជុំគ្រួសារមួយសន្លឹកយកមកមើលនិងអង្អែលលើមុខកូនស្រីថ្នម មកទល់ពេលនេះគាត់គ្មានសង្ឃឹមថានាងនឹងរស់ទេទន្លេធំយ៉ាងនេះ តែគាត់គ្រាន់តែសងកឃឹមថាំនឹងអាចរកនាងឃើញទោះនភសល់ត្រឹមតែរូបរាងក៏អស់ចិត្តដែរ

________

"ក្តៅៗ ពេលនេះពិតជារឿងដ៏គួរឱ្យសោកសង្រែងយ៉ាងខ្លាំងចំពោះក្រុមគ្រួសារត្រកូលគីមដែលជាម្ចាស់ជំនួញវាល់លាន កាលពីយប់មិញនេះមានគេប្រទះឃើញគីម ថេហ្យុង ដែលជាកូនស្រីតែម្នាក់របស់ត្រកូលគីមដែលទើបតែល្បីរឿងប៊ូលីមិត្តរួមថ្នាក់មិនទាន់នឹងសាបព័ត៌មានផង ប៉ុន្តែស្រាប់តែប្រទះឃើញនាងលោតទឹកពីលើស្ពាននៃទន្លេហាន់ ហើយនៅខណៈពេលនេះដែរក្រុមគ្រួសារនៅមិនទាន់រកឃើញសាកសពនៅឡើយទេ បើបានព័ត៌មានថ្មីឬយ៉ាងណាខាងយើងនឹងផ្តល់ជូនជាព័ត៌មានបន្ថែមទៀត សូមអរគុណ"សម្លេងបន្លឺឡើងពីក្នុងទូរទស្សន៍និងតាមសូសល់មីឌៀធ្វើឱ្យមនុស្សគ្រប់គ្នានាំគ្នាភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ

"ថេហ្យុង"យូណាដែលទើបតែដឹងឮព័ត៌មាននោះពោលឡើងតិចៗចំណែកទឹកភ្នែកមកពីណាមិនដឹងទេហូរមកច្រោកៗដោយហាមមិនបានមុននឹងប្រញ៉ាប់រត់ចេញពីសាលារៀនសម្តៅទៅរកផ្ទះត្រកូលគីម ដើម្បីបញ្ជាក់ គ្រប់យ៉ាងអាចគ្រាន់តែជាការប្រឌិតរបស់ព័ត៌មានដែលគ្រាន់តែចេញផ្សាយដើម្បីទាក់ទាញវីយូក៏ថាបានដែរ

_______

"អ្នកមីង/អ្នកមីង"ជុងហ្គុក/យូណា បន្លឺឡើងព្រមគ្នាស្របពេលដែលជំហ៊ានជើងក៏មកដល់ដូចគ្នាហើយក្នុងគោលបំណងក៏ដោយគ្នាដែរ តែគ្រាន់តែមកឃើញសភាពអ្នកស្រីគីមបែបនេះក៏អាចទាយដឹងដែរថាព័ត៌មានពិតឬក៏មិនពិតនោះ

"ថេហ្យុង របស់ម៉ាក់ ត្រឡប់មកវិញមកកូន"លោកស្រីគីម អង្គុយមើលរូបថតកូនស្រីអង្អែលមុខលើផ្ទៃរូបថតនោះទាំងទឹកភ្នែករហាមមិនចេះរីងស្ងួត

"អ្នកមីង"យូណា ឃើញបែបនេះក៏ចូលខ្លួនទៅឱបគាត់ដើម្បីលួងលោមចំណែកទឹកភ្នែកនាងក៏ហូរមកតាមជាមួយដែរ

🔞 SHORT NOVELS 🔞Where stories live. Discover now